Yearly Archives: 2024

ធនាគារ អេស ប៊ី អាយ លី ហួរ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការបណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​ដំបូង​គេ

SBI LY HOUR Bank officially launched its First and Only Visa Multi-Currency Card in the Kingdom of Cambodia

ធនាគារ អេស ប៊ី អាយ លី ហួរ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវបណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​ដំបូង​គេ និងមានតែមានមួយគត់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ នេះ។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីដោយ លោក Shuzo Shikata ជាប្រធានក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិក អ្នកឧកញ៉ា លី សុភ័ក្ត ជាសមាជិកក្រុមប្រឹក្សាភិបាល ឧកញ៉ា លី សុភាព ជាសមាជិក ក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិក លោក ជា ផល្លារិន អគ្គនាយក នៃធនាគារ និងលោក Jody Aldridge ជាប្រធានផ្នែកអភិវឌ្ឍន៍អតិថិជន ប្រចាំនៅ Visa Cross Border Solutions។ ជាមួយនឹងបណ្ណវីសាពហុរូបិយប័ណ្ណថ្មី របស់ធនាគារ អេស ប៊ី អាយ លី ហួរ និងមានតែមួយគត់​នៅកម្ពុជា លោកអ្នកអាច ធ្វើដំណើរ [...]
Read More
សារលិខិតជូនពរ អ្នកឧកញ៉ា លី សុភ័ក្ត

Heartfelt Congratulations to NEAK OKNHA LY SOPHEARK

សូមគោរពអបអរសាទរ ចំពោះ ឧកញ៉ា លី សុភ័ក្ត ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងឱកាសត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ផ្ដល់គោរមងារ "អ្នកឧកញ៉ា" ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ សូមទេវតាឆ្នាំថ្មី ប្រទានពរជ័យដល់អ្នកឧកញ៉ា និង ក្រុមគ្រួសារ ជួបតែសុភមង្គល និងវិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអបអរសាទរ និងគោរពជូនពរពី ធនាគារ អេស ប៊ី អាយ លី ហួរ។
Read More
សារលិខិតជូនពរ លោកអ្នកឧកញ៉ា លី ហួរ

Heartfelt Congratulations to LOK NEAK OKNHA LY HOUR

សូមគោរពអបអរសាទរយ៉ាងក្រៃលែង ចំពោះ អ្នកឧកញ៉ា លី ហួរ ភាគទុនិក ធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងឱកាសត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ផ្ដល់គោរមងារ "លោកអ្នកឧកញ៉ា" ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។សូមទេវតាឆ្នាំថ្មី ប្រទានពរជ័យដល់ លោកអ្នកឧកញ៉ា និង ក្រុមគ្រួសារ ជួបតែសុភមង្គល និងវិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអបអរសាទរ និងគោរពជូនពរពី ធនាគារ អេស ប៊ី អាយ លី ហួរ។
Read More
អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤

SBI LY HOUR Bank celebrates International Labor Day

The management of SBI LY HOUR Bank participated in providing customer service directly at the bank counter on April 26, 2024, to connect, care, and value to all customers. This role is not only provided by the customer service staff but also provided by all bank staff. Customer service is everyone’s job, from security guards and cleaners to the bank's senior management, and especially to celebrate International Labor Day, May 1, 2024. This program is honored to be served by Mr. Chea Phalarin, CEO of SBI LY HOUR Bank, and all management team to serve customers directly to customers who come for any services at the bank with respect, the warmest hospitality and attention held at all Phnom Penh branches and the branches nearby Phnom Penh.
Read More
កម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ អេស ប៊ី អាយ លី ហួរ សម្រាប់ កុមារ និងយុវជន ឆ្នាំ២០២៤

SBI LY HOUR Bank Football CUP 2024 for Children and Youth

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ អេស ប៊ី អាយ លី ហួរ ឆ្នាំ២០២៤ សម្រាប់កុមារ​ និងយុវជន ដោយសហការជាមួយសាលាបង្វឹកបាល់ទាល់ SOLTILO FAMILIA SOCCER SCHOOL CAMBODIA ដែលបង្កើតឡើងដោយ លោក កៃស៊ូកិ ហុនដា (Mr. KEISUKE HONDA) ដើម្បីគាំទ្រវិស័យកីឡាបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមកុមារ និងយុវជន អាយុក្រោម ៩ឆ្នាំ (U9) អាយុក្រោម ១១ឆ្នាំ (U11) អាយុក្រោម ១៣ឆ្នាំ (U13) អាយុក្រោម ១៥ឆ្នាំ (U15) និង អាយុក្រោម ១៧ឆ្នាំ (U17) ដែលសរុបទាំងអស់ជិត៤០០នាក់ ដែលមកពីសាលារៀនអន្តរជាតិ និងក្លឹបបាល់ទាត់កុមារជាច្រើននៅរាជធានីភ្នំពេញ បានចូលរួមក្នុងកម្មវីធីនេះ។ [...]
Read More
ទទួលបានឈុតអាហារ ឬអាហារសម្រន់

Get complimentary set menu or high tea

ការផ្តល់ជូនពិសេសពី ប័ណ្ណវីសាផ្លាទីនៀមរបស់ធនាគារ អេស ប៊ី អាយ លី ហួរ! ទទួលបានឈុតអាហារ ឬអាហារសម្រន់ សម្រាប់ការទូទាត់តាមរយៈ ប័ណ្ណវីសាផ្លាទីនៀមរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ​​ខ​ និង​លក្ខខណ្ឌ​ សិទ្ធិអាចអនុវត្តបានសម្រាប់ប័ណ្ណ Visa Infinite និង Visa Platinum ដែលចេញក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ អាចប្រើប្រាស់បានតែម្តងគត់សម្រាប់ម្ចាស់ប័ណ្ណនៅក្នុងរយៈពេលនៃយុទ្ធនាការឈុតអាហារ ឬអាហារសម្រន់ របស់ភោជនីយដ្ឋានដែលចូលរួមទាំងអស់ ម្ចាស់ប័ណ្ណអាចជ្រើសរើសយក ឈុតអាហារ ឬ អាហារសម្រន់របស់ភោជនីយដ្ឋានដែលចូលរួមដែលឥតគិតថ្លៃ និងមានកំណត់ត្រឹម 55មុខ នៃការផ្តល់ជូនក្នុងមួយខែ តម្រូវឱ្យកក់ទុកមុនយ៉ាងតិច 3 ថ្ងៃ នៃថ្ងៃធ្វើការជាមុន (លើកលែងតែថ្ងៃបុណ្យជាតិ) ដោយទូរស័ព្ទទៅលេខ 096 674 5007 / Telegram 070 340 485 ឬផ្ញើអ៊ីមែលទៅ៖ [...]
Read More
ធនាគារ អេស ប៊ី អាយ លី ហួរ និង វិទ្យាស្ថានខេមអេដ បានប្រកាស ចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា

SBI LY HOUR BANK PLC. and CamEd Business School announced their Memorandum of Understanding

ធនាគារ អេស ប៊ី អាយ លី ហួរ និង វិទ្យាស្ថានខេមអេដ បានប្រកាស ចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា ក្រោមអធិបតីភាព លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ និង លោក Casey Douglas Barnett នាយក វិទ្យាស្ថានខេមអេដ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់នូវកម្ចីសិក្សាដោយគ្មានទ្រព្យធានាជាមួយ រយៈពេលកម្ចីវែង ជូនដល់សិស្ស-និស្សិត នៃវិទ្យាស្ថាន ខេមអេដ ដែលចង់សិក្សា ជំនាញដែលពេញចិត្ត ។

Read More
ធនាគារ អេស ប៊ី អាយ លី ហួរ បានឈ្នះនូវពានរង្វាន់ឈានមុខគេទាំង 3 ពីក្រុមហ៊ុនវីសា៖

SBI LY HOUR Bank won the top 3 leadership awards from Visa Company:

ធនាគារ អេស ប៊ី អាយ លី ហួរ បានឈ្នះនូវពានរង្វាន់ឈានមុខគេទាំង 3 ពីក្រុមហ៊ុន វីសា៖ ១. ពានរង្វាន់ឈានមុខគេ ខាងផ្នែកចេញប័ណ្ណឥណទានជូនអតិថិជន ឆ្នាំ២០២៣ ២. ពានរង្វាន់ឈានមុខគេ ខាងផ្នែកចេញប័ណ្ណឥណពន្ធដល់អតិថិជន ឆ្នាំ២០២៣ ៣. ពានរង្វាន់ឈានមុខគេក្នុងការអនុម័តឥណទានសម្រាប់ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ឆ្នាំ២០២៣ ដូចដែលបានដឹងហើយថា ធនាគារ អេស ប៊ី អាយ លី ហួរ ជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលតែងតែផ្តល់ជូននូវសេវាកម្មដ៏ប្រសើរ លក្ខណៈពិសេសប្រកបដោយភាពច្នៃប្រឌិត និងអត្ថប្រយោជន៍ផ្តាច់មុខគេដូចជា ការផ្តល់ជាសាច់ប្រាក់ត្រឡប់វិញ និងការផ្តល់ធានារ៉ាប់រងលើការធ្វើដំណើររហូតដល់ ១លានដុល្លារជាដើម និងការធានានូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងការពេញចិត្តរបស់អតិថិជន ដោយការសម្របខ្លួនទៅនឹងនិន្នាការទីផ្សារ និងការប្រើប្រាស់បច្ចេកវិទ្យា។ ធនាគារបានប្រើការវិភាគទិន្នន័យកម្រិតខ្ពស់ សម្រាប់ការស្វែងរក និងការទប់ស្កាត់ការក្លែងបន្លំ ព្រមទាំងផ្តល់អាទិភាពដល់បទពិសោធន៍នៃអ្នកប្រើប្រាស់ដោយមិនទាមទារនូវព័ត៌មានសម្ងាត់របស់អតិថិជន។

Read More
ធនាគារ អេស ប៊ី អាយ លី ហួរ សូមសម្តែងនូវការគោរពដឹងគុណ ចំពោះលោកអ្នកដែលបានចូលរួមបរិច្ចាគឈាមគ្រប់រូប

SBI LY HOUR Bank would like to express our gratitude to all of you who donated blood

នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បុគ្គលិក និងគណៈគ្រប់គ្រងនៅ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមជាមួយមជ្ឈមណ្ឌលជាតិ ដើម្បីបរិច្ចាគឈាម ក្នុងឱកាស “ទិវានៃក្តីស្រលាញ់” ក្នុងបរិបទ “កាដូ នៃសេចក្តីស្រលាញ់ចេញពីបេះដូង។” ធនាគារ អេស ប៊ី អាយ លី ហួរ សូមសម្តែងនូវការគោរពដឹងគុណ ចំពោះលោកអ្នកដែលបានចូលរួមបរិច្ចាគឈាមទាំងអស់។ សេចក្តីសប្បុរសរបស់លោកអ្នក ដើរតួយ៉ាងសំខាន់ក្នុងការជួយជីវិត អ្នកជម្ងឺដែលកំពុងត្រូវការឈាម និងជួយពង្រឹងដល់ការផ្គត់ផ្គង់ឈាម ឲ្យបានគ្រប់គ្រាន់ក្នុងស្តុករបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រោះឈាមមិនមានរោងចក្រណាអាចផលិតបានឡើយ។

Read More
រីករាយការបញ្ចុះតម្លៃ ២០% សម្រាប់ការជាវសំបុត្រ MyKad ចូលទស្សនានៅ KL TOWER ប្រទេសម៉ាឡេសុី

Enjoy 20% discount on MyKad ticket price via walk-in purchase at KL TOWER, Malaysia

រីករាយជាមួយការបញ្ចុះតម្លៃ២០% សម្រាប់ការជាវសំបុត្រ MyKad ចូលទស្សនានៅ KL TOWER ប្រទេសម៉ាឡេសុី រាល់ពេលទូទាត់ជាមួយ ប័ណ្ណវីសា របស់ ធនាគារ អេស ប៊ី អាយ លី ហួរ ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ ឈ្មោះហាង៖ KL Tower Malaysia ទីតាំង៖​ KL Tower Malaysia ការផ្តល់ជូន៖ រីករាយជាមួយការបញ្ចុះតម្លៃ២០% សម្រាប់ការជាវសំបុត្រ MyKad រយៈពេលការផ្តល់ជូន​៖​ ពី​ថ្ងៃ​នេះ រហូតដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សិទ្ធិ​ចូលរួម៖ គ្រប់ប្រភេទប័ណ្ណវីសាធនាគារ អេស ប៊ី អាយ លី ហួរ (លើកលែងតែប័ណ្ណនិម្មិតវីសា) វិធីដើម្បីទទួលបានការផ្តល់ជូន៖ ​​១. ការផ្តល់ជូននេះសម្រាប់ការទិញនៅហាងផ្ទាល់ ២. សូមសួរបុគ្គលិកហាងអំពីបញ្ចុះតម្លៃនេះ ​​ខ​ និង​លក្ខខណ្ឌ​ ១. [...]
Read More