Yearly Archives: 2025

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកម្ចីទិញផ្ទះដល់អតិថិជនសម្រាប់គម្រោងរ៉ូយាល់ ប៊ិច រីសត & រេស៊ីដេន

MoU on Strategic Partnership to provide comprehensive home loan solutions for buyers of the Royal Beach Resort & Residence​

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និង ក្រុមហ៊ុន វិរៈ ប៊ុន ថាំ អេចប្រេស ខូអិលធីឌី នៅថ្ងៃនេះ បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់នូវ ដំណោះស្រាយកម្ចីទិញផ្ទះដ៏ទូលំទូលាយដល់អតិថិជន សម្រាប់ គម្រោងដ៏ល្បីល្បាញ រ៉ូយាល់ ប៊ិច រីសត & រេស៊ីដេន ក្រោមអធិបតីភាព របស់ លោក ជា ផល្លារិន អគ្គនាយកនៃធនាគារ អេស ប៊ី អាយ លី ហួរ និង ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ព្រមទាំងវត្តមានគណៈគ្រប់គ្រងជាច្រើនរូបទៀត នៅការិយាល័យធនាគារ អេស ប៊ី អាយ លី ហួរ សាខាឬស្សីកែវ។ ភាពជាដៃគូជាយុទ្ធសាស្ត្រនេះ [...]
Read More
សេចក្តីជូនដំណឹង ស្តីពី ការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល តាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ

Announcement Encourage the use of Khmer Riel (KHR) via SBI LY HOUR’s Mobile Banking Application

សេចក្តីជូនដំណឹង ស្តីពី ការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល តាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ អតិថិជនជាទីគោរព! ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមជម្រាបជូនអតិថិជនទាំងអស់ឱ្យបានជ្រាបថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងធ្វើការបើកគណនីប្រាក់រៀលថ្មីដោយស្វ័យប្រវត្តិជូនអតិថិជនដែលមិនទាន់មានគណនីប្រាក់រៀល នៅ ថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៥។ កម្រៃសេវាផ្សេងៗនឹងត្រូវបានលើកលែងសម្រាប់គណនីប្រាក់រៀលថ្មីដែលត្រូវបានបង្កើតដោយស្វ័យប្រវត្តិនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ ឬ ០៩៣ ៦៧១ ១១១។ សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!
Read More
ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកម្មវិធី “សង្ក្រាន្ត ធនាគារ  អេស ប៊ី អាយ លី ហួរ” ឆ្នាំ២០២៥

SBI LY HOUR Bank has organized the "SBI LY HOUR Bank Songkran" 2025

ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកម្មវិធី “សង្ក្រាន្ត ធនាគារ អេស ប៊ី អាយ លី ហួរ” នៅថ្ងៃសោរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅទូទាំងប្រទេស ដោយគ្រប់សាខាទាំងអស់បានរៀបចំជាចង្ហាន់ ទេយ្យទាន និងបច្ច័យកសាងសម្រាប់ប្រគេនដល់ព្រះសង្ឃ ដែលគង់នៅតាមវត្តអារាម ជាមួយកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរជាច្រើន។ ឆ្លៀតនៅក្នុងឱកាសនេះផងដែរ ធនាគារ អេស ប៊ី អាយ លី ហួរ សូមគោរពជូនពរ អតិថិជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យជួបតែសេចក្តីសុខ ចម្រុងចម្រើន និងពុទ្ធិពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។
Read More
ធនាគារ​ អេស ប៊ី អាយ លី ហួរ សម្រេចបានកំណើនដ៏គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប្រតិបត្តិការ៥ឆ្នាំរបស់ខ្លួន

SBI LY HOUR Bank Achieves Remarkable Growth in Its Five Years of Operation

រាជធានីភ្នំពេញ - ថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០២៥ - ធនាគារ អេស ប៊ី អាយ លី ហួរ បានប្រកាសនៅថ្ងៃនេះ នូវសមិទ្ធផលដ៏សំខាន់ក្នុងការបន្តកំណើន និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបម្រើអតិថិជន និងសាធារណជននៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ ២០២០ ធនាគារបានចាប់ផ្តើមជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំជាមួយនឹងទ្រព្យសកម្ម ២៤៣.៨ លានដុល្លារអាមេរិក ឥណទាន ១៩៦.៩ លានដុល្លារអាមេរិក និងប្រាក់បញ្ញើ ១១៨.៧ លានដុល្លារអាមេរិក។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ក៏ទទួលបានអាជ្ញាបណ្ណជាធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា ហើយបានពង្រីកសាខា ៤៥ ទូទាំងប្រទេស និងបុគ្គលិកបម្រើការ ១.១៥៧ នាក់ និងផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនជាង៣៣ពាន់នាក់។ លើសពីនេះ ធនាគារបានកែលម្អសាខា និងដាក់ដំណើរការម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្ត (ATM/CRM) នៅទូទាំងប្រទេស ព្រមទាំងដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ និងសេវាភតិសន្យាផងដែរ។ ក្នុងឆ្នាំ ២០២១ ធនាគារបានជំរុញឌីជីថលតូបនីយកម្ម ដោយដាក់ឱ្យដំណើរការធនាគារចល័ត និងបន្ថែមការទូទាត់ QR លើធនាគារចល័ត។ ឆ្នាំ ២០២២ [...]
Read More
ធនាគារជាតិនៃកម្ពុជា និង ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី បរិយាបន្នហិរញ្ញវត្ថុ និងការលើកកម្ពស់ប្រាក់រៀល​

The National Bank of Cambodia and SBI Ly Hour Bank held a discussion meeting on financial inclusion and the promotion of the Cambodian Riel NEWS

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា និង ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី បរិយាបន្នហិរញ្ញវត្ថុ និងការលើកកម្ពស់ប្រាក់រៀល​ នៅការិយាល័យកណ្តាលរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក.។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង គណៈគ្រប់គ្រងជាន់ខ្ពស់របស់ ធនាគារ អេស ប៊ី អាយ លី ហួរ។ កិច្ចប្រជុំបានផ្តោតលើការពិភាក្សា ស្វែងយល់បន្ថែមនៃការអនុវត្តរបស់ធនាគារ លើការងារបរិយាបន្នហិរញ្ញវត្ថុ និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដើម្បីជំរុញការអនុវត្តការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព។ គួររំលឹកផងដែរថា ធនាគារ អេស ប៊ី អាយ លី ហួរ ផ្តល់ជូនអត្រាការប្រាក់ខ្ពស់ ៣%ក្នុងមួយឆ្នាំ សម្រាប់ការបើកគណនីសន្សំជាប្រាក់រៀល នៅ តាមការិយាល័យសាខាធនាគារទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុត។
Read More
ចំណេញ ៨% សម្រាប់អតិថិជនប្រើប្រាស់បណ្ណវីសារបស់ ធនាគារ អេស ប៊ី អាយ លី ហួរ ពិ Agoda

Enjoy 8% discount, simply booking hotel and paying with SBI LY HOUR Bank’s visa cards at Agoda

  ព័ត៌មានបន្ថែម៖ ចំណេញ ៨% សម្រាប់អតិថិជនប្រើប្រាស់បណ្ណវីសារបស់ ធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងការកក់បន្ទប់សណ្ឋាគារ! រីករាយជាមួយការចុះថ្លៃបន្ទប់សណ្ឋាគារ ៨% ភ្លាមៗ ដោយគ្រាន់តែទូទាត់ ថ្លៃកក់បន្ទប់សណ្ឋាគាររបស់លោកអ្នក តាមរយៈបណ្ណវីសារបស់ ធនាគារ អេស ប៊ី អាយ លី ហួរ លើវេបសាយAgoda។ ឈ្មោះ៖ Agoda ការផ្តល់ជូន៖ ទទួលបានការចុះថ្លៃបន្ទប់សណ្ឋាគារ ៨% ភ្លាមៗ ដោយគ្រាន់តែទូទាត់ ថ្លៃកក់បន្ទប់សណ្ឋាគាររបស់លោកអ្នក តាមរយៈបណ្ណវីសារបស់ ធនាគារ អេស ប៊ី អាយ លី ហួរ លើវេបសាយAgoda។ រយៈពេលការផ្តល់ជូន​៖​ ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ សិទ្ធិ​ចូលរួម៖ គ្រប់ប្រភេទបណ្ណវីសា ធនាគារ អេស ប៊ី អាយ លី ហួរ ​​លក្ខខណ្ឌ​ក្នុងការទទួលបានការផ្តល់ជូន ការផ្តល់ជូនពិសេសនេះ […]

Read More
ទទួលបានការបញ្ចុះតម្លៃកាន់តែច្រើន ពី Hertz Car Rentals

Get more discounts on Hertz Car Rentals App

ទទួលបានការបញ្ចុះតម្លៃកាន់តែច្រើន រាល់ពេលលោកអ្នកកក់ឡាន ធ្វើដំណើរនៅលើកម្មវិធី Hertz Car Rentals ដោយប្រើប្រាស់បណ្ណវីសា របស់ធនាគារ អេស ប៊ី អាយ លី ហួរ ដោយប្រើប្រម៉ូកូដ៖ CDP #83181 ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ឈ្មោះ៖ Hertz ការផ្តល់ជូន៖ ទទួលបានការបញ្ចុះតម្លៃកាន់តែច្រើន រាល់ពេលលោកអ្នកកក់ឡាន ធ្វើដំណើរនៅលើកម្មវិធី Hertz Car Rentals ដោយប្រើប្រាស់បណ្ណវីសា របស់ធនាគារ អេស ប៊ី អាយ លី ហួរ ដោយប្រើប្រម៉ូកូដ៖ CDP #83181។ រយៈពេលការផ្តល់ជូន​៖​ ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ សិទ្ធិ​ចូលរួម៖ គ្រប់ប្រភេទបណ្ណវីសា ធនាគារ អេស ប៊ី អាយ លី ហួរ ​​លក្ខខណ្ឌ​ក្នុងការទទួលបានការផ្តល់ជូន ទទួលបានការបញ្ចុះតម្លៃ១០%លើការជួលរថយន្តសម្រាប់បើកបរដោយខ្លួនឯង (សម្រាប់ការជួលយ៉ាងតិចមួយថ្ងៃ) […]

Read More
Free ដំឡើងទំហំកែវធំនៅ STARBUCKS!

Free Upgrade your Tall at STARBUCKS!

ឆ្នាំថ្មីនេះ លោកអ្នកនៅតែអាចរីករាយនឹងភេសជ្ជៈ ដែលលោកអ្នកចូលចិត្តក្នុងទំហំកែវធំដោយចំណាយតម្លៃកែវតូចនៅហាងកាហ្វេល្បី STARBUCKS! ដំឡើងទំហំកែវតូច (Tall) ទៅកែវកណ្តាល (Grande) ឬ កែវកណ្តាល (Grande) ទៅកែវធំ (Venti) ដោយឥតគិតថ្លៃ នៅពេលអ្នកទូទាត់ជាមួយ បណ្ណវីសាផ្លាទីនៀម របស់ធនាគារ អេស ប៊ី អាយ លី ហួរ នៅសាខា STARBUCKS ទាំង១៥ដូចខាងក្រោម៖ 1. Starbucks Toul Tom Pung 2. Starbucks Sakura Avenue 3. Starbucks Beoung Snor Food Village 4. Starbucks Noro Mall 5. Starbucks Bokor 6. Starbucks Prince Holding 7. Starbucks Exchange Square […]

Read More
ការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់ពីម៉ាកល្បីៗតាមរយៈបណ្ណវីសាផ្លាទីនៀម អេស ប៊ី អាយ លី ហួរ

Getting Special Discount from SBI LY HOUR Visa Platinum Card

កាន់តែពិសេសសម្រាប់អតិថិជនដែលប្រើប្រាស់បណ្ណវីសារបស់ធនាគារ អេស ប៊ី អាយ លី​ ហួរ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ! ការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់ពីម៉ាកល្បីៗជាច្រើនដោយគ្រាន់តែ លោកអ្នកទូទាត់តាមរយៈបណ្ណវីសាផ្លាទីនៀម របស់ ធនាគារ អេស ប៊ី អាយ លី ហួរ។ ព័ត៌មានបន្ថែម៖ ចុចទីនេះសម្រាប់ល័ក្ខខ័ណ្ឌនៃការផ្តល់ជូនពិសេស  (+855)23 980 888 / (+855)93 671 111 Telegram Chat: t.me/SBILYHOUR Facebook: facebook.com/sbilhbank.com.kh

Read More
ការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់ពីម៉ាកល្បីៗតាមរយៈបណ្ណវីសាផ្លាទីនៀម អេស ប៊ី អាយ លី ហួរ

Getting Special Discount from SBI LY HOUR Visa Platinum Card

កាន់តែពិសេសសម្រាប់អតិថិជនដែលប្រើប្រាស់បណ្ណវីសារបស់ធនាគារ អេស ប៊ី អាយ លី​ ហួរ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ! ការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់ពីម៉ាកល្បីៗជាច្រើនដោយគ្រាន់តែ លោកអ្នកទូទាត់តាមរយៈបណ្ណវីសាផ្លាទីនៀម របស់ ធនាគារ អេស ប៊ី អាយ លី ហួរ។ ព័ត៌មានបន្ថែម៖ ចុចទីនេះសម្រាប់ល័ក្ខខ័ណ្ឌនៃការផ្តល់ជូនពិសេស  (+855)23 980 888 / (+855)93 671 111 Telegram Chat: t.me/SBILYHOUR Facebook: facebook.com/sbilhbank.com.kh

Read More