Daily Archives: 10/06/2025

សេចក្តីជូនដំណឹង អំពីការផ្លាស់ប្តូរទីតាំង សាខាស្រុកគិរីវង់!

We are pleased to inform you that SBI LY HOUR Bank's Kiri Vong district branch has been relocated!

សេចក្តីជូនដំណឹង អំពីការផ្លាស់ប្តូរទីតាំង សាខាស្រុកគិរីវង់! លោកអ្នកអាចស្វែងរកសេវាហិរញ្ញវត្ថុដ៏សម្បូរបែបរបស់យើងខ្ញុំនៅទីតាំងថ្មីតាមរយៈតំណរនេះ៖ https://maps.app.goo.gl/LDKU3FmrKkBgPzi98 ។ សាខាថ្មីនេះក៏មានទីតាំងធំទូលាយសម្រាប់ចតយានយន្តដែលបង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់លោកអ្នកក្នុងការអញ្ជើញមកប្រើប្រាស់សេវាកម្មយើងខ្ញុំ។
Read More
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ផ្តល់រនាំងសុវត្ថិភាពចរាចរណ៍ចល័តចំនួន ២០០ ដល់សាលារៀន ១០០ ទូទាំងប្រទេស ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់សិស្សានុសិស្ស

SBI LY HOUR Bank Plc. Donates 200 Mobile Safety Traffic Barriers to 100 Schools Nationwide to Enhance Road Traffic Safety for Students

រាជធានីភ្នំពេញ - ឧសភា ឆ្នាំ២០២៥ – ធនាគារ អេស ប៊ី អាយ លី ហួរ ដែលជាធនាគារមានភាពច្នៃប្រឌិត និងគួរឱ្យទុកចិត្តដើម្បីភាពរីកចម្រើន ថ្មីៗនេះបានប្រកាសពីគំនិតផ្តួចផ្តើមការងារសង្គមដ៏សំខាន់របស់ខ្លួន៖ ការផ្តល់រនាំងសុវត្ថិភាពចរាចរណ៍ចល័តចំនួន២០០ ដល់សាលារៀនចំនួន ១០០ នៅទូទាំងប្រទេស។ ការផ្តល់ជូននេះក្នុងគោលបំណងជួយនឹងជួយពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យមានការអធ្យាស្រ័យក្នុងការបើកបរនៅលើដងផ្លូវ និងយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការធ្វេសប្រហែស និងការមិនគោរពច្បាប់ដូចជា៖ បើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព ការបត់ ឬ ជែងទាំងប្រថុយប្រថាន ជាដើម។ ទាំងនេះបង្ហាញច្បាស់ថា ធនាគារ អេស ប៊ី អាយ លី ហួរ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយបង្ការគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាបានមួយផ្នែក។ សាលារៀនទាំង ១០០​នេះ ទទួលបានរនាំងសុវត្ថិភាពចរាចរណ៍ចល័តចំនួន២ ក្នុងមួយសាលា។ រនាំងសុវត្ថិភាពចរាចរណ៍ចល័តទាំងនេះ ត្រូវបានផ្តល់ជូនជាពិសេសដើម្បីជួយសាលារៀនក្នុងសម្របសម្រួលចរាចរណ៍ប្រកបដោយប្រសិទ្ធភាព ធានាសុវត្ថិភាពសិស្សានុសិស្សទាំងអស់ នៅពេលពួកគេចេញចូលបរិវេណសាលារៀន។ គំនិតផ្តួចផ្តើមនេះ អាចរួមចំណែកដោះស្រាយដោយផ្ទាល់ដ៏សំខាន់សម្រាប់ការការពារកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដែលអាចកើតឡើងក្នុងម៉ោងមមាញឹករបស់សាលា។ លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស [...]
Read More
ការជូនដំណឹងអំពីការឆរបោក

Fraud Alert!

ការជូនដំណឹងអំពីការឆរបោក អតិថិជនទាំងអស់ជាទីគោរព! សូមជម្រាបជូនអតិថិជនឱ្យបានជ្រាបថា យើងខ្ញុំមិនមានបុគ្គលិកក្នុង ការទំនាក់ទំនងទៅអតិថិជនអំពីការបង់កម្ចីយឺតយ៉ាវ ដោយតម្រូវឱ្យ បង់ប្រាក់ភ្លាមៗ តាមរយៈគណនីបុគ្គលិកផ្ទាល់នោះទេ។ ប្រសិនបើអតិថិជនទទួលបានការទាក់ទងក្នុងនាមជាបុគ្គលិកធនាគារ ដោយមានការស្នើសុំដូចបានជម្រាបជូនខាងលើគឺជាករណីឆបោកពី ជនក្លែងបន្លំ ជាបុគ្គលិកធនាគារតែប៉ុណ្ណោះ។ ដូចដែលបានជម្រាបជូនខាងលើ ដើម្បីជៀសវាងការក្លែងបន្លំពីជនខិលខូច ទាំងនោះ សូមអតិថិជនធ្វើការរាយការណ៍ភ្លាមៗមកកាន់ធនាគារតាមរយៈ ប្រធានសាខាផ្ទាល់ ឬលេខទូរសព្ទ៖ (+855)23 980 888 / 093 671 111៕
Read More