BANK HISTORY
អំពីធនាគារ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារចុះបញ្ជីផ្លូវការត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន អាសយដ្ឋានៈ អាគារ ២១៩ ផ្លូវ ១២៨ និង ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាបុត្រសម័ន្ពរបស់ ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង ដែលបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៩៩ ចុះបញ្ជីនៅក្នុង ទីផ្សារភាគហ៊ុនតូក្យូ។ ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបច្ចុប្បន្ននេះមានក្រុមហ៊ុន សរុបប្រមាណជាង២៦០ក្រុមហ៊ុនទូទាំង២០ប្រទេសនៅក្នុងតំបន់ និងទូទាំងសកលលោក។ ក្រុមហ៊ុនទាំងមូលបាននឹងកំពុង ប្រតិបត្តិការអាជីវកម្មជាសកលនៅក្នុងផ្នែកសំខាន់ៗមួយចំនួនដូចជា សេវាកម្មហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម អាជីវកម្ម ដែលទាក់ ទងនឹងជីវបច្ចេកវិទ្យា និងអាជីវកម្មផ្សេងទៀត។ គិតមកត្រឹមខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុនទាំងមូលមានទ្រព្យសកម្ម សរុបប្រមាណជាង ៥២,៨ [...]
Read More