MOTOR LEASING

ភតិសន្យា ៖ គឺជាសេវាកម្មហិរញ្ញវត្ថុដែលអតិថិជនចង់ក្លាយជាម្ចាស់កម្មសិទ្ធិទ្រព្យដោយមិនចាំបាច់មានប្រាក់ទាំងអស់ នោះទេ ដោយគ្រាន់តែទូទាត់ប្រាក់ជាមុនមួយចំនួន (ប្រាក់បង់មុន) និងបង់ប្រចាំខែ ឬមធ្យោបាយផ្សេងៗទៀតជាមួយនឹងលក្ខខណ្ឌជាក់លាក់នៃកិច្ចព្រមព្រៀង។អតិថិជននឹងក្លាយជាម្ចាស់ទ្រព្យជួលនៅពេលដែលការទូទាត់ត្រូវបានទូទាត់រួច រាល់នៅចុងបញ្ចប់នៃកិច្ចព្រមព្រៀង។ លក្ខខណ្ឌនៃការផ្តល់ជូន គ្រប់អតិថិជនដែលរស់នៅក្នុងប្រទេសកម្ពុជាក្នុងតំបន់ប្រតិបត្តិការរបស់ធនាគារដែលមានលក្ខខណ្ឌដូចខាងក្រោម៖ មានអាយុចាប់ពី ២០ឆ្នាំ នៅលើកាលបរិច្ឆេទនៃពាក្យស្មើសុំខ្ចីប្រាក់ ហើយអ្នកខ្ចី និងអ្នករួមខ្ចីមិនត្រូវមានអាយុលើសពី ៦៥ឆ្នាំនៅលើកាលបរិច្ឆេទកំណត់នៃភតិសន្យា សញ្ជាតិ ៖ កម្ពុជា អតីតភាពការងារបច្ចុប្បន្ន ៖ >​ = ៣ខែ ផ្តល់ជូនតែជាប្រាក់ ដុល្លារ រយៈពេលរំលស់ជួល ប្រភេទម៉ូតូ រយៈពេលអប្បបរិមា រយៈពេលអតិបរិមា រយៈពេលអតិបមាសម្រាប់ការបង់ផ្តាច់ Honda Dream New 12ខែ (1ឆ្នាំ) 60ខែ (5ឆ្នាំ) >06ខែ (0.5ឆ្នាំ) អត្រាការប្រាក់៖ ចាប់ពី 1.4% -1.5% ក្នុងមួយខែ   អត្ថប្រយោជន៍ មិនចាំបាច់មានប្រាក់ចូលរួមក៏បាន ថែមទាំងទទួលបានសេវាធានារ៉ាប់រងអាយុជីវិត រយៈពេលផ្តល់ជូនវែង រហូតដល់ ៥ឆ្នាំ (៦០ខែ) របៀបសងប្រាក់មានលក្ខណៈបត់បែន [...]
Read More