ឥណទានអាជីវកម្មខ្នាតតូចបំផុត

ឥណទានអាជីវកម្មខ្នាតតូចបំផុត គឺជាដំណោះស្រាយហិរញ្ញប្បទានដែលមានភាពបត់បែន ត្រូវបានរចនាឡើង ដើម្បីគាំទ្របុគ្គលដែលមានប្រាក់ចំណូលតិច ឬមានប្រាក់ចំណូលទៀងទាត់ ក្នុងការបំពេញតម្រូវការហិរញ្ញប្បទានទាំងផ្ទាល់ខ្លួន និងអាជីវកម្ម។ ផលិតផលនេះផ្តល់មូលនិធិដែលងាយស្រួលទទួលបាន ដើម្បីជួយអតិថិជនចាប់ផ្តើម ពង្រីក ឬធ្វើឱ្យសកម្មភាពបង្កើតប្រាក់ចំណូលមានស្ថិរភាព និងមានទំនុកចិត្តផ្នែកហិរញ្ញវត្ថុ។

ស្នើឥណទានឥឡូវនេះ​

ព័ត៌មានលម្អិត

  • លក្ខខណ្ឌសម្រាប់អ្នកខ្ចី
    ឥណទាននេះត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់និតិបុគ្កល ឬអាជីវករខ្នាតតូចបំផុ​ត។
    • បុគ្គលដែលមានប្រាក់ចំណូលទៀងទាត់ និងអាចបញ្ជាក់បាន
    • បុគ្គលិកមានប្រាក់ខែ អ្នកជំនាញ ឬបុគ្គលធ្វើអាជីវកម្មដោយខ្លួនឯង
    • ជាពលរដ្ឋខ្មែរ ដែលមានអត្តសញ្ញាណប័ណ្ណជាតិមានសុពលភាព
    • មានអាយុចន្លោះពី ១៨ ដល់ ៦៥ ឆ្នាំ
    • មានទីលំនៅអចិន្រ្តៃយ៍នៅក្នុងប្រទេសអាចបង្ហាញសមត្ថភាពក្នុងការសងបំណុល ដោយផ្អែកលើប្រាក់ចំណូល និងលំហូរប្រាក់
    • មានប្រវត្តិឥណទានសមស្រប ស្របតាមស្តង់ដារវាយតម្លៃឥណទានរបស់ធនាគារ
  • លក្ខខណ្ឌផលិតផល
    • រូបិយប័ណ្ណ៖ ប្រាក់រៀល​ ដុល្លារអាមេរិក ថៃបាត
    • រយៈពេលកម្ចី៖ រហូតដល់ ៧ឆ្នាំ
    • ទំហំឥណទាន៖ ចាប់ពី ៥០០ដុល្លារ​ រហូតដល់ ១០.០០០ ដុល្លារអាមេរិក
    • អត្រាការប្រាក់៖ ផ្អែកតាមការចរចា
    • សោហ៊ុយប្រតិបត្តិការ៖ ផ្អែកតាមការចរចា
    • អត្រាការប្រាក់៖ មានភាពបត់បែន

ឯកសារតម្រូវ

  • អត្តសញ្ញាណប័ណ្ណជាតិ ឬ លិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលដែលមានសុពលភាព 
  • សៀវភៅគ្រួសារ ឬ លិខិតបញ្ជាក់ទីលំនៅ 
  • ភស្តុតាងបញ្ជាក់ប្រាក់ចំណូល ឬសកម្មភាពអាជីវកម្ម (ឧ. ប័ណ្ណប្រាក់ខែ លិខិតបញ្ជាក់ការងារ អាជ្ញាប័ណ្ណអាជីវកម្ម ឬរបាយការណ៍ប្រាក់ចំណូល)
  • ឯកសារទ្រព្យដាក់ធានា (ច្បាប់ដើម)
  • ឯកសារគាំទ្រផ្សេងៗ តាមការកំណត់របស់ធនាគារនៅពេលចាំបាច់

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

ផលិតផលផ្សេងៗ