គណនីបញ្ញើមានកាលកំណត់

គណនីបញ្ញើមានកាលកំណត់សម្រាប់ក្រុមហ៊ុន និងស្ថាប័ននានា គឺជាដំណោះស្រាយវិនិយោគដ៏ប្រសើរសម្រាប់ក្រុមហ៊ុនដែលចង់បង្កើនដើមទុនប្រកបដោយសុវត្ថិភាព។ តាមរយៈការរក្សាទុកសាច់ប្រាក់ក្នុងរយៈពេលណាមួយជាក់លាក់ ស្ថាប័នរបស់អ្នកនឹងទទួលបានអត្រាការប្រាក់ខ្ពស់ និងថេរ បើធៀបនឹងគណនីសន្សំធម្មតា ដែលផ្ដល់នូវស្ថិរភាពសម្រាប់ការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែង។

បើកគណនីឥឡូវនេះ

សមតុល្យការបើកអប្បបរមា១០០ ​ដុល្លារ​ ឬសមមូល   
 ទទួលការប្រាក់ប្រចាំខែ
 រយៈពេលប្រាក់រៀលប្រាក់ដុល្លារប្រាក់បាត
 ៣ ខែ៣,០០%២,៧៥%០,០៣%
 ៦ ខែ៣,៧៥%៣,២៥%០,០៥%
 ៩ ខែ៤,៥០%៤,០០%០,០៧%
 ១២ ខែ៥,២៥%៤,៧៥%០,១១%
 ២៤ ខែ៥,២៥%៤,៧៥%០,២១%
 ៣៦ ខែ៥,២៥%៤,៧៥%០,២១%
 ៤៨ ខែ៥,២៥%៤,៧៥%០,២១%
 ៦០ ខែ៥,២៥%៤,៧៥%០,២១%
 ទទួលការប្រាក់ចុងគ្រា
 ៣ ខែ៣,២៥%៣,០០%០,០៣%
 ៦ ខែ៤,០០%៣,៥០%០,០៥%
 ៩ ខែ៤,៧៥%៤,២៥%០,០៧%
 ១២ ខែ៥,៥០%៥,០០%០,១១%
 ២៤ ខែ៥,៥០%៥,០០%០,២១%
 ៣៦ ខែ៥,៥០%៥,០០%០,២១%
 ៦០ ខែ៥,៥០%៥,០០%០,២១%
លក្ខខណ្ឌដកប្រាក់មិនត្រូវបានអនុញ្ញាតសម្រាប់ការដក   
លក្ខខណ្ឌនៅពេលដល់ការកំណត់(១) បន្តតែប្រាក់ដើមតែប៉ុណ្ណោះ (២) បន្តទាំងប្រាក់ដើម និងការប្រាក់ (៣) ដល់កាលកំណត់
ការទូទាត់ការប្រាក់(១) ការទូទាត់ការប្រាក់ប្រចាំខែ (២) ដល់ការកំណត់ (៣) នៅពេលបិទគណនី   
លក្ខខណ្ឌបិទមុនការកំណត់ទទួលបានការប្រាក់ដូចនិងគណនីសន្សំ   
ថ្លៃសេវាសេវាកម្មប្រចាំខែ:ឥតគិតថ្លៃ
 វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់:ឥតគិតថ្លៃ
 សេវាធនាគារតាមទូរសព្ទ:ឥតគិតថ្លៃ 
ពន្ធកាត់ទុក៦% សម្រាប់និវាសនជននិង ១៤% សម្រាប់អនិវាសនជន
វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ថ្លៃសេវា ៣ ដុល្លារ សម្រាប់ការស្នើឡើងវិញ

អត្ថប្រយោជន៍

  • ទទួលបានអត្រាការប្រាក់ខ្ពស់ដែលមិនមានការប្រែប្រួលក្នុងកាលកំណត់ដែលបានជ្រើសរើស។
  • ជ្រើសរើសរយៈពេលបញ្ញើដែលសមស្របនឹងគោលដៅអាជីវកម្ម ចាប់ពី ១ ខែ រហូតដល់ច្រើនខែ។
  • អាចបើកបានទាំងជាប្រាក់រៀល ប្រាក់ដុល្លារ និងប្រាក់បាត ដើម្បីជួយគ្រប់គ្រងហានិភ័យនៃអត្រាប្តូរប្រាក់របស់ក្រុមហ៊ុន។
  • ត្រួតពិនិត្យ និងគ្រប់គ្រងហិរញ្ញវត្ថុក្រុមហ៊ុនបាន ២៤/៧ តាមរយៈសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។

របៀបបើកគណនី

  • ចាប់ផ្តើមប្រើគណនីធនាគារដំបូងរបស់អ្នកជាមួយយើងខ្ញុំនៅថ្ងៃនេះ។
  • ការបើកគណនីធនាគារ គឺមានភាពរហ័ស និងងាយស្រួលបំផុត។ អ្នកអាចបើគណនីបានដូចខាងក្រោមនេះ៖
    • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុត ដើម្បីបើកគណនីជាមួយបុគ្គលិករបស់យើង។
    • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១
    • បំពេញទម្រង់ស្នើសុំបើកគណនី។
  • ឯកសារតម្រូវសម្រាប់បើកគណនី
    • វិញ្ញាបនប័័ត្រចុះបញ្ចីពាណិជ្ចកម្ម ឬ លិខិតអនុញ្ញាតប្រកបអាជីវកម្មចេញដោយក្រសួងពាណិជ្ចកម្ម 
    • លក្ខន្ដិក:ក្រុមហ៊ុន (MoA)
    • អាជ្ញាប័ណ្ណអាជីវកម្មចេញដោយក្រសួង ឬចេញដោយអាជ្ញារធរពាក់ព័ន្ធ
    • ប័ណ្ណប៉ាតង់នៃឆ្នាំចុងក្រោយ
    • សេចក្ដីសំរេចក្រុមព្រឹក្សាភិបាល
    • សម្រង់ក្រុមហ៊ុន
    • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់ហត្ថលេខីទទួលសិទ្ធិទាំងអស់ អភិបាល និងម្ចាស់ភាគហ៊ុនទាំងអស់។

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

ផលិតផលផ្សេងៗ