លក្ខខណ្ឌសម្រាប់អ្នកខ្ចី
ឥណទានវិបារូបរ៍របស់យើង ត្រូវបានរចនាឡើងសម្រាប់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុននានាដែលមានការប្រែប្រួលលំហូរសាច់ប្រាក់ញឹកញាប់ ឬត្រូវការដើមទុនបម្រុងសម្រាប់ប្រើប្រាស់ភ្លាមៗ។
- អាជីវកម្មដែលបានចុះបញ្ជី និងប្រតិបត្តិការដោយស្របច្បាប់
- ម្ចាស់អាជីវកម្ម
- មានលំហូរប្រាក់អាជីវកម្មស្ថិរភាព និងអាចបញ្ជាក់បាន
- អាចបង្ហាញសមត្ថភាពក្នុងការសងបំណុល ដោយផ្អែកលើប្រាក់ចំណូល និងប្រវត្តិប្រតិបត្តិការហិរញ្ញវត្ថុ
- មានឯកសារចុះបញ្ជីអាជីវកម្ម និងឯកសាបញ្ជាក់អត្តសញ្ញាណប័ណ្ណមានសុពលភាព
- មានប្រវត្តិឥណទានសមស្រប ស្របតាមស្តង់ដារវាយតម្លៃឥណទានរបស់ធនាគារ
លក្ខខណ្ឌផលិតផល
- រូបិយប័ណ្ណ៖ ប្រាក់រៀល ដុល្លារអាមេរិក ថៃបាត
- ទ្រព្យធានា៖ ប័ណ្ណកម្មសិទ្ធិដីទន់ និងប័ណ្ណកម្មសិទ្ធិដីរឹង ព្រមទាំងវិញ្ញាបនបត្រប្រាក់បញ្ញើថេរ (Fixed Deposit Certificate)
- រយៈពេលឥណទាន៖ រហូតដល់ ១០ ឆ្នាំ
- ទំហំឥណទាន៖ ចាប់ពី USD 10,001 ដល់ USD 200,000
- អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖ អាចចរចាបាន និងគិតតែលើចំនួនប្រាក់ដែលបានប្រើប្រាស់នៅសល់
- ថ្លៃសោហ៊ុយប្រតិបត្តិការ៖ អាចចរចាបាន
- វិធីសាស្ត្រសងប្រាក់៖ អាចសងប្រាក់បានយ៉ាងបត់បែន ការសងប្រាក់ដើមនឹងធ្វើឱ្យដែនកំណត់ឥណទានអាចប្រើប្រាស់ឡើងវិញ