ឥណទានខ្នាតតូចបំផុត

ឥណទានអាជីវកម្មខ្នាតតូច ត្រូវបានរចនាឡើងជាពិសេស សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ដែលត្រូវការហិរញ្ញប្បទានបន្ថែម ដើម្បីពង្រីកប្រតិបត្តិការ។ ឥណទាននេះជួយបង្កើនទុនដំណើរការ ទិញទ្រព្យសកម្មសម្រាប់អាជីវកម្ម និងពង្រឹងសមត្ថភាពប្រតិបត្តិការ ដើម្បីគាំទ្រការរីកចម្រើនអាជីវកម្មប្រកបដោយចីរភាព និងជោគជ័យរយៈពេលវែង។

ស្នើឥណទានឥឡូវនេះ​

ព័ត៌មានលម្អិត

លក្ខខណ្ឌសម្រាប់អ្នកខ្ចី
ឥណទាននេះសម្រាប់សហគ្រិនដែលត្រូវការដើមទុនតិចតួច ដើម្បីទិញទំនិញស្តុកប្រចាំថ្ងៃ ចំណាយលើការជួសជុលបន្តិចបន្តួច ឬដោះស្រាយបញ្ហាលំហូរសាច់ប្រាក់រយៈពេលខ្លី។ យើងផ្ដោតសំខាន់លើអាជីវកម្មដែលមានចំណូលទៀងទាត់ប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ និងកំពុងស្វែងរកដៃគូហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្ត ដើម្បីជួយទ្រទ្រង់ និងអភិវឌ្ឍមុខរបរចិញ្ចឹមជីវិតឱ្យកាន់តែប្រសើរឡើង។

  • សហគ្រាសខ្នាតតូច និងមធ្យម ដែលបានចុះបញ្ជី និងប្រតិបត្តិការដោយស្របច្បាប់
  • ម្ចាស់អាជីវកម្ម 
  • មានប្រវត្តិប្រតិបត្តិការអាជីវកម្ម និងលំហូរប្រាក់ច្បាស់លាស់ និងអាចបញ្ជាក់បាន
  • ជាពលរដ្ឋខ្មែរ ដែលមានឯកសារបញ្ជាក់អត្តសញ្ញាណមានសុពលភាព
  • មានអាយុចន្លោះពី ១៨ ដល់ ៦៥ ឆ្នាំ
  • មានទីលំនៅអចិន្រ្តៃយ៍នៅក្នុងប្រទេស
  • អាចបង្ហាញសមត្ថភាពក្នុងការសងបំណុល ដោយផ្អែកលើប្រាក់ចំណូល និងលំហូរប្រាក់
  • មានប្រវត្តិឥណទានសមស្រប ស្របតាមស្តង់ដារវាយតម្លៃឥណទានរបស់ធនាគារ

លក្ខខណ្ឌផលិតផល

  • រូបិយប័ណ្ណ៖ ប្រាក់រៀល​ ដុល្លារអាមេរិក ថៃបាត
  • រយៈពេលកម្ចី៖ រហូតដល់ ១០ឆ្នាំ
  • ទំហំឥណទាន៖ ចាប់ពី ១០.០០១ ដុល្លារ​ រហូតដល់ ៥០.០០០ ដុល្លារអាមេរិក
  • អត្រាការប្រាក់៖ ផ្អែកតាមការចរចា
  • សោហ៊ុយប្រតិបត្តិការ៖ ផ្អែកតាមការចរចា
  • អត្រាការប្រាក់៖ មានភាពបត់បែន

អត្ថប្រយោជន៍

  • ដំណើរការឯកសារ និងការអនុម័តមានភាពរហ័សទាន់ចិត្ត ដើម្បីបំពេញតម្រូវការអាជីវកម្ម និងការចំណាយប្រចាំថ្ងៃ។
  • ឯកសារមានភាពសាមញ្ញរួមជាមួយជម្រើសទ្រព្យបញ្ចាំដែលត្រូវបានរៀបចំឡើងសម្រាប់សហគ្រិនខ្នាតតូចបំផុត និងអាជីវកម្មគ្រួសារ។
  • ទំហំឥណទានសមល្មមជាមួយការបង់រំលស់តិចតួចដែលជួយឱ្យលោកអ្នកពង្រីកអាជីវកម្មបានសន្សឹមៗ ដោយមិនមានសម្ពាធហិរញ្ញវត្ថុខ្លាំង។

របៀបស្នើឥណទាន

ដើម្បីជួយអ្នកឱ្យទទួលបានឥណទានទៅតាមតម្រូវការរបស់អ្នកយើងបានរៀបចំដំណើរការស្នើសុំដែលមានភាពសាមញ្ញ ដើម្បីធានាថាអ្នកទទួលបានថវិកាយ៉ាងឆាប់រហ័ស។ អ្នកអាចស្នើឥណទានបានដូចខាងក្រោមនេះ៖

  • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីស្នើឥណទានជាមួយបុគ្គលិករបស់យើង។
  • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / 0៩៣ ៦៧១ ១១១
  • បំពេញទម្រង់ស្នើឥណទាន។

ឯកសារតម្រូវ

  • អត្តសញ្ញាណប័ណ្ណជាតិ ឬ លិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលដែលមានសុពលភាព 
  • សៀវភៅគ្រួសារ ឬ លិខិតបញ្ជាក់ទីលំនៅ 
  • វិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម ប័ណ្ណពន្ធប៉ាតង់ ឬអាជ្ញាប័ណ្ណអាជីវកម្មដែលពាក់ព័ន្ធ
  • របាយការណ៍ហិរញ្ញវត្ថុ ឬកំណត់ត្រាប្រាក់ចំណូល (ឧ. តារាងតុល្យការ របាយការណ៍ចំណេញ-ខាត និងលំហូរប្រាក់)
  • ឯកសារទ្រព្យដាក់ធានា (ច្បាប់ដើម)
  • ឯកសារគាំទ្រផ្សេងៗ តាមការកំណត់របស់ធនាគារនៅពេលចាំបាច់

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

ផលិតផលផ្សេងៗ