Author: PRUM Puthearath

យុទ្ធនាការ របស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដើម្បីការពារ បូរណភាពទឹកដីកម្ពុជា និងជំនួយដល់ជនភៀសសឹក

SBI LY HOUR Bank Campaign for Cambodian Territorial Integrity and Refugee Aid

យុទ្ធនាការ របស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដើម្បីការពារ បូរណភាពទឹកដីកម្ពុជា និងជំនួយដល់ជនភៀសសឹក🇰🇭 យើងខ្ញុំសូមធ្វើការអំពាវនាវដល់អតិថិជន និងសាធារណជនទាំងអស់ ឱ្យចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដោយមិនកំណត់ ដោយស្ម័គ្រចិត្តដើម្បី គាំទ្រយុទ្ធនាការសង្គមដើម្បីការពារបូរណភាពទឹកដី និងជំនួយដល់ ជនភៀសសឹក។ ការចូលរួមរបស់លោកអ្នក គឺជាកម្លាំងស្នូលដ៏ធំធេងដើម្បីគាំទ្រដល់ វីរកងទ័ពដ៏អង់អាច និងជួយសម្រាលបន្ទុកចំណាយចាំបាច់របស់ ជនភៀសសឹកបានមួយផ្នែកផងដែរ។ សូមចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តជាមួយធនាគារ អេស ប៊ី អាយ លី ហួរ តាមរយៈ KHQR និងលេខគណនីធនាគារ ដូចដែលបានបង្ហាញជូននៅ ខាងក្រោម៖ 👉🏻138 138 138 (KHR) #SBILYHOURBank #InnovativeandTrustedBankforGrowth
Read More
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក. សហការជាមួយ MoneyGram ដើម្បីពង្រឹង សេវាផ្ទេរប្រាក់ជាសកលនៅកម្ពុជា

SBI LY HOUR Bank Plc. Partners with MoneyGram to Enhance Global Money Transfer Services in Cambodia

“ឥឡូវនេះ អតិថិជនអាចទទួលបានប្រាក់ផ្ទេរដោយឥតគិតថ្លៃតាមរយៈ MoneyGram នៅពេលមកទទួលប្រាក់នៅតាមគ្រប់សាខា ធនាគារ អេស ប៊ី អាយ លី ហួរ ទូទាំងប្រទេស។ លើសពីនេះ អតិថិជនក៏អាចផ្ញើប្រាក់ឆ្លងប្រទេសក្នុងតម្លៃសមរម្យទៅកាន់ប្រទេស និងដែនដីជាង ២០០ នៅទូទាំងពិភពលោក។” រាជធានីភ្នំពេញ កម្ពុជា – ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ – ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក. មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូជាមួយ MoneyGram ដែលជាបណ្តាញទូទាត់ប្រាក់ជាសកលឈានមុខគេ។ កិច្ចសហការនេះនឹងជួយបង្កើនជម្រើសនៃការផ្ទេរប្រាក់សម្រាប់អតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់នូវមធ្យោបាយដែលមានសុវត្ថិភាព រហ័ស និងងាយស្រួលក្នុងការផ្ញើ និង ទទួលប្រាក់ ពីមនុស្សជាទីស្រលាញ់ និងដៃគូអាជីវកម្មនៅទូទាំងពិភពលោក ។​ សេវាផ្ទេរប្រាក់ MoneyGram មានផ្តល់ជូននៅតាមសាខាទាំង ៥១កន្លែង របស់ធនាគារ អេស ប៊ី អាយ លី ហួរ       ទូទាំង២៥ រាជធានី និងខេត្ត [...]
Read More
ទទួលបានការបញ្ចុះតម្លៃ ១៥% លើម្ហូបអាហារ និងភេសជ្ជៈទាំងអស់

Get 15% OFF on all food and beverages

  រីករាយជាមួយជាមួយអាហារឆ្ងាញ់ៗ និងការបញ្ចុះតម្លៃពិសេសនៅ ដើម គិរី! ទទួលបានការបញ្ចុះតម្លៃ ១៥% លើម្ហូបអាហារ និងភេសជ្ជៈទាំងអស់ នៅពេលលោកអ្នកប្រើប្រាស់បណ្ណវីសាណាមួយរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងការទូទាត់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ លោកអ្នក។ មិនថាអ្នកចង់សាកភ្លក្សរសជាតិបែបខ្មែរ ឬម្ហូបអន្តរជាតិ ដើម គិរី គឺជា ជម្រើសភោជនីយដ្ឋានដ៏ល្អសម្រាប់លោកអ្នក។ ឈ្មោះ៖ នៅ ដើម គិរី ការផ្តល់ជូន៖ ទទួលបានការបញ្ចុះតម្លៃ ១៥% លើម្ហូបអាហារ និងភេសជ្ជៈទាំងអស់ នៅពេលលោកអ្នកប្រើប្រាស់បណ្ណវីសាណាមួយរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងការបង់ប្រាក់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ លោកអ្នក។ រយៈពេលការផ្តល់ជូន​៖​ ពីថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ […]

Read More
បញ្ចុះតម្លៃ 10% ទៅលើអាហារ និងភេសជ្ជៈនៅ The Hideout – Barista and Lounge

An exclusive 10% discount on food & beverage at The Hideout - Barista and Lounge

  ឱកាសពិសេសសម្រាប់អ្នកស្វែងរកកន្លែងសម្រាកលំហែបែប Chill Chill !!! ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ លោកអ្នកអាចទទួល បានការបញ្ចុះតម្លៃ 10% ទៅលើអាហារ និងភេសជ្ជៈនៅ The Hideout – Barista and Lounge ដោយប្រើប្រាស់បណ្ណវីសាណាមួយរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងការទូទាត់។ ឈ្មោះ៖ The Hideout – Barista and Lounge ការផ្តល់ជូន៖ ទទួលបានការបញ្ចុះតម្លៃ 10% ទៅលើអាហារ និងភេសជ្ជៈនៅ The Hideout – Barista and Lounge ដោយប្រើប្រាស់បណ្ណវីសាណាមួយរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងការទូទាត់។ រយៈពេលការផ្តល់ជូន​៖​ ពីថ្ងៃនេះ ដល់ […]

Read More
បញ្ចុះតម្លៃពិសេស ២៥% សម្រាប់ការស្នាក់នៅ រយៈពេល ១យប់ ២ថ្ងៃ នៅ កោះអភិជន រីសត

An exclusive 25% OFF on a 1-night, 2-day stay at KOH APIKJUN RESORT

  លើសពីឆ្នេរខ្សាច់ តែគឺជាឋានសួគ៌លើដី! លោកអ្នកកំពុងស្វែងរកទីកន្លែងសម្រាកដ៏ល្អឥតខ្ចោះមែនទេ? ឥឡូវនេះជាឱកាសដ៏ល្អសម្រាប់អ្នកក្នុងការសម្រាកលំហែនៅកោះស្រស់ស្អាតជាមួយការបញ្ចុះតម្លៃពិសេស ២៥% សម្រាប់ការស្នាក់នៅ រយៈពេល ១យប់ ២ថ្ងៃ នៅ កោះអភិជន រីសត ដោយគ្រាន់តែអ្នកទូទាត់តាមរយៈ បណ្ណវីសាផ្លាទីនៀម ឬបណ្ណវីសាពហុរូបិយប័ណ្ណ របស់ធនាគារ អេស ប៊ី អាយ លី​ ហួរ ចាប់ថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ តទៅ។! ឈ្មោះ៖ កោះអភិជន រីសត ការផ្តល់ជូន៖ ២៥% សម្រាប់ការស្នាក់នៅ រយៈពេល ១យប់ ២ថ្ងៃ នៅ កោះអភិជន រីសត ដោយគ្រាន់តែអ្នកទូទាត់តាមរយៈ បណ្ណវីសាផ្លាទីនៀម ឬបណ្ណវីសាពហុរូបិយប័ណ្ណ របស់ធនាគារ អេស ប៊ី អាយ លី​ ហួរ។ រយៈពេលការផ្តល់ជូន​៖​ ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ សិទ្ធិ​ចូលរួម៖ បណ្ណវីសាផ្លាទីនៀម […]

Read More
ធនាគារនឹងធ្វើការកែលម្អទៅលើប្រព័ន្ធធនាគារឱ្យកាន់តែប្រសើរ

Bank will have scheduled maintenance on 20th June 2025

សេចក្តីជូនដំណឹង អតិថិជនទាំងអស់ជាទីគោរព! ធនាគារ អេស ប៊ី អាយ លី ហួរ ម.កសូមជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជនមេត្តាជ្រាបថាធនាគារនឹងធ្វើការកែលម្អទៅលើប្រព័ន្ធធនាគារឱ្យកាន់តែប្រសើរ ចាប់ពី ម៉ោង១០:០០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥រហូតដល់ ម៉ោង០៧:០០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។ ដូចនេះរាល់ប្រតិបត្តិការរបស់លោកអ្នកក្នុងអំឡុងពេលនេះនឹងអាចជួបប្រទះភាពរអាក់រអួលជាបន្តបន្ទាប់នៃប្រព័ន្ធសេវាធនាគារដែលរួមមាន សេវា អេធីអឹម/ស៊ីឌីអឹម ធនាគារចល័ត និងសេវាបណ្ណរបស់ធនាគារ។ ប្រសិនបើលោកអ្នកមានចម្ងល់ ឬត្រូវការជំនួយ សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជនតាមរយៈ បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក តេឡេក្រាមនិងប្រព័ន្ធទូរសព្ទលេខ 023 980 888 / 093 671 111 លើ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។ សូមអរគុណចំពោះការគាំទ្រនិងប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក!
Read More
ពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម”

World Blood Donor Day under the theme "Donate Blood, Give Hope"

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វីរជនទាំងអស់ដែលបានចូលរួមបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្គល់ឈាម (NBTC) កាលពីថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ! យើងបានប្រារព្ធទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ "ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម" ដែលយើងទាំងអស់គ្នាពិតជាបានបំពេញបេសកកម្មនេះបានយ៉ាងល្អប្រសើ។ ការចូលរួមចំណែករបស់លោកអ្នកគឺពិតជាមានន័យណាស់សម្រាប់អ្នកគ្រប់គ្នា និងពិតជាបានជួយសង្គ្រោះអាយុជីវិតដោយផ្ទាល់។
Read More
សេចក្តីជូនដំណឹង អំពីការផ្លាស់ប្តូរទីតាំង សាខាស្រុកគិរីវង់!

We are pleased to inform you that SBI LY HOUR Bank's Kiri Vong district branch has been relocated!

សេចក្តីជូនដំណឹង អំពីការផ្លាស់ប្តូរទីតាំង សាខាស្រុកគិរីវង់! លោកអ្នកអាចស្វែងរកសេវាហិរញ្ញវត្ថុដ៏សម្បូរបែបរបស់យើងខ្ញុំនៅទីតាំងថ្មីតាមរយៈតំណរនេះ៖ https://maps.app.goo.gl/LDKU3FmrKkBgPzi98 ។ សាខាថ្មីនេះក៏មានទីតាំងធំទូលាយសម្រាប់ចតយានយន្តដែលបង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់លោកអ្នកក្នុងការអញ្ជើញមកប្រើប្រាស់សេវាកម្មយើងខ្ញុំ។
Read More
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ផ្តល់រនាំងសុវត្ថិភាពចរាចរណ៍ចល័តចំនួន ២០០ ដល់សាលារៀន ១០០ ទូទាំងប្រទេស ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់សិស្សានុសិស្ស

SBI LY HOUR Bank Plc. Donates 200 Mobile Safety Traffic Barriers to 100 Schools Nationwide to Enhance Road Traffic Safety for Students

រាជធានីភ្នំពេញ - ឧសភា ឆ្នាំ២០២៥ – ធនាគារ អេស ប៊ី អាយ លី ហួរ ដែលជាធនាគារមានភាពច្នៃប្រឌិត និងគួរឱ្យទុកចិត្តដើម្បីភាពរីកចម្រើន ថ្មីៗនេះបានប្រកាសពីគំនិតផ្តួចផ្តើមការងារសង្គមដ៏សំខាន់របស់ខ្លួន៖ ការផ្តល់រនាំងសុវត្ថិភាពចរាចរណ៍ចល័តចំនួន២០០ ដល់សាលារៀនចំនួន ១០០ នៅទូទាំងប្រទេស។ ការផ្តល់ជូននេះក្នុងគោលបំណងជួយនឹងជួយពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យមានការអធ្យាស្រ័យក្នុងការបើកបរនៅលើដងផ្លូវ និងយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការធ្វេសប្រហែស និងការមិនគោរពច្បាប់ដូចជា៖ បើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព ការបត់ ឬ ជែងទាំងប្រថុយប្រថាន ជាដើម។ ទាំងនេះបង្ហាញច្បាស់ថា ធនាគារ អេស ប៊ី អាយ លី ហួរ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយបង្ការគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាបានមួយផ្នែក។ សាលារៀនទាំង ១០០​នេះ ទទួលបានរនាំងសុវត្ថិភាពចរាចរណ៍ចល័តចំនួន២ ក្នុងមួយសាលា។ រនាំងសុវត្ថិភាពចរាចរណ៍ចល័តទាំងនេះ ត្រូវបានផ្តល់ជូនជាពិសេសដើម្បីជួយសាលារៀនក្នុងសម្របសម្រួលចរាចរណ៍ប្រកបដោយប្រសិទ្ធភាព ធានាសុវត្ថិភាពសិស្សានុសិស្សទាំងអស់ នៅពេលពួកគេចេញចូលបរិវេណសាលារៀន។ គំនិតផ្តួចផ្តើមនេះ អាចរួមចំណែកដោះស្រាយដោយផ្ទាល់ដ៏សំខាន់សម្រាប់ការការពារកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដែលអាចកើតឡើងក្នុងម៉ោងមមាញឹករបស់សាលា។ លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស [...]
Read More
ការជូនដំណឹងអំពីការឆរបោក

Fraud Alert!

ការជូនដំណឹងអំពីការឆរបោក អតិថិជនទាំងអស់ជាទីគោរព! សូមជម្រាបជូនអតិថិជនឱ្យបានជ្រាបថា យើងខ្ញុំមិនមានបុគ្គលិកក្នុង ការទំនាក់ទំនងទៅអតិថិជនអំពីការបង់កម្ចីយឺតយ៉ាវ ដោយតម្រូវឱ្យ បង់ប្រាក់ភ្លាមៗ តាមរយៈគណនីបុគ្គលិកផ្ទាល់នោះទេ។ ប្រសិនបើអតិថិជនទទួលបានការទាក់ទងក្នុងនាមជាបុគ្គលិកធនាគារ ដោយមានការស្នើសុំដូចបានជម្រាបជូនខាងលើគឺជាករណីឆបោកពី ជនក្លែងបន្លំ ជាបុគ្គលិកធនាគារតែប៉ុណ្ណោះ។ ដូចដែលបានជម្រាបជូនខាងលើ ដើម្បីជៀសវាងការក្លែងបន្លំពីជនខិលខូច ទាំងនោះ សូមអតិថិជនធ្វើការរាយការណ៍ភ្លាមៗមកកាន់ធនាគារតាមរយៈ ប្រធានសាខាផ្ទាល់ ឬលេខទូរសព្ទ៖ (+855)23 980 888 / 093 671 111៕
Read More