SBI LY HOUR Bank Plc. Donates 200 Mobile Safety Traffic Barriers to 100 Schools Nationwide to Enhance Road Traffic Safety for Students
រាជធានីភ្នំពេញ - ឧសភា ឆ្នាំ២០២៥ – ធនាគារ អេស ប៊ី អាយ លី ហួរ ដែលជាធនាគារមានភាពច្នៃប្រឌិត និងគួរឱ្យទុកចិត្តដើម្បីភាពរីកចម្រើន ថ្មីៗនេះបានប្រកាសពីគំនិតផ្តួចផ្តើមការងារសង្គមដ៏សំខាន់របស់ខ្លួន៖ ការផ្តល់រនាំងសុវត្ថិភាពចរាចរណ៍ចល័តចំនួន២០០ ដល់សាលារៀនចំនួន ១០០ នៅទូទាំងប្រទេស។ ការផ្តល់ជូននេះក្នុងគោលបំណងជួយនឹងជួយពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យមានការអធ្យាស្រ័យក្នុងការបើកបរនៅលើដងផ្លូវ និងយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការធ្វេសប្រហែស និងការមិនគោរពច្បាប់ដូចជា៖ បើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព ការបត់ ឬ ជែងទាំងប្រថុយប្រថាន ជាដើម។ ទាំងនេះបង្ហាញច្បាស់ថា ធនាគារ អេស ប៊ី អាយ លី ហួរ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយបង្ការគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាបានមួយផ្នែក។ សាលារៀនទាំង ១០០នេះ ទទួលបានរនាំងសុវត្ថិភាពចរាចរណ៍ចល័តចំនួន២ ក្នុងមួយសាលា។ រនាំងសុវត្ថិភាពចរាចរណ៍ចល័តទាំងនេះ ត្រូវបានផ្តល់ជូនជាពិសេសដើម្បីជួយសាលារៀនក្នុងសម្របសម្រួលចរាចរណ៍ប្រកបដោយប្រសិទ្ធភាព ធានាសុវត្ថិភាពសិស្សានុសិស្សទាំងអស់ នៅពេលពួកគេចេញចូលបរិវេណសាលារៀន។ គំនិតផ្តួចផ្តើមនេះ អាចរួមចំណែកដោះស្រាយដោយផ្ទាល់ដ៏សំខាន់សម្រាប់ការការពារកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដែលអាចកើតឡើងក្នុងម៉ោងមមាញឹករបស់សាលា។ លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស [...]
Read More