NEWS

កម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ អេស ប៊ី អាយ លី ហួរ សម្រាប់ កុមារ និងយុវជន ឆ្នាំ២០២៤

SBI LY HOUR Bank Football CUP 2024 for Children and Youth

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ អេស ប៊ី អាយ លី ហួរ ឆ្នាំ២០២៤ សម្រាប់កុមារ​ និងយុវជន ដោយសហការជាមួយសាលាបង្វឹកបាល់ទាល់ SOLTILO FAMILIA SOCCER SCHOOL CAMBODIA ដែលបង្កើតឡើងដោយ លោក កៃស៊ូកិ ហុនដា (Mr. KEISUKE HONDA) ដើម្បីគាំទ្រវិស័យកីឡាបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមកុមារ និងយុវជន អាយុក្រោម ៩ឆ្នាំ (U9) អាយុក្រោម ១១ឆ្នាំ (U11) អាយុក្រោម ១៣ឆ្នាំ (U13) អាយុក្រោម ១៥ឆ្នាំ (U15) និង អាយុក្រោម ១៧ឆ្នាំ (U17) ដែលសរុបទាំងអស់ជិត៤០០នាក់ ដែលមកពីសាលារៀនអន្តរជាតិ និងក្លឹបបាល់ទាត់កុមារជាច្រើននៅរាជធានីភ្នំពេញ បានចូលរួមក្នុងកម្មវីធីនេះ។ [...]
Read More
ធនាគារ អេស ប៊ី អាយ លី ហួរ និង វិទ្យាស្ថានខេមអេដ បានប្រកាស ចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា

SBI LY HOUR BANK PLC. and CamEd Business School announced their Memorandum of Understanding

ធនាគារ អេស ប៊ី អាយ លី ហួរ និង វិទ្យាស្ថានខេមអេដ បានប្រកាស ចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា ក្រោមអធិបតីភាព លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ និង លោក Casey Douglas Barnett នាយក វិទ្យាស្ថានខេមអេដ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់នូវកម្ចីសិក្សាដោយគ្មានទ្រព្យធានាជាមួយ រយៈពេលកម្ចីវែង ជូនដល់សិស្ស-និស្សិត នៃវិទ្យាស្ថាន ខេមអេដ ដែលចង់សិក្សា ជំនាញដែលពេញចិត្ត ។

Read More
ធនាគារ អេស ប៊ី អាយ លី ហួរ បានឈ្នះនូវពានរង្វាន់ឈានមុខគេទាំង 3 ពីក្រុមហ៊ុនវីសា៖

SBI LY HOUR Bank won the top 3 leadership awards from Visa Company:

ធនាគារ អេស ប៊ី អាយ លី ហួរ បានឈ្នះនូវពានរង្វាន់ឈានមុខគេទាំង 3 ពីក្រុមហ៊ុន វីសា៖ ១. ពានរង្វាន់ឈានមុខគេ ខាងផ្នែកចេញប័ណ្ណឥណទានជូនអតិថិជន ឆ្នាំ២០២៣ ២. ពានរង្វាន់ឈានមុខគេ ខាងផ្នែកចេញប័ណ្ណឥណពន្ធដល់អតិថិជន ឆ្នាំ២០២៣ ៣. ពានរង្វាន់ឈានមុខគេក្នុងការអនុម័តឥណទានសម្រាប់ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ឆ្នាំ២០២៣ ដូចដែលបានដឹងហើយថា ធនាគារ អេស ប៊ី អាយ លី ហួរ ជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលតែងតែផ្តល់ជូននូវសេវាកម្មដ៏ប្រសើរ លក្ខណៈពិសេសប្រកបដោយភាពច្នៃប្រឌិត និងអត្ថប្រយោជន៍ផ្តាច់មុខគេដូចជា ការផ្តល់ជាសាច់ប្រាក់ត្រឡប់វិញ និងការផ្តល់ធានារ៉ាប់រងលើការធ្វើដំណើររហូតដល់ ១លានដុល្លារជាដើម និងការធានានូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងការពេញចិត្តរបស់អតិថិជន ដោយការសម្របខ្លួនទៅនឹងនិន្នាការទីផ្សារ និងការប្រើប្រាស់បច្ចេកវិទ្យា។ ធនាគារបានប្រើការវិភាគទិន្នន័យកម្រិតខ្ពស់ សម្រាប់ការស្វែងរក និងការទប់ស្កាត់ការក្លែងបន្លំ ព្រមទាំងផ្តល់អាទិភាពដល់បទពិសោធន៍នៃអ្នកប្រើប្រាស់ដោយមិនទាមទារនូវព័ត៌មានសម្ងាត់របស់អតិថិជន។

Read More
ធនាគារ អេស ប៊ី អាយ លី ហួរ សូមសម្តែងនូវការគោរពដឹងគុណ ចំពោះលោកអ្នកដែលបានចូលរួមបរិច្ចាគឈាមគ្រប់រូប

SBI LY HOUR Bank would like to express our gratitude to all of you who donated blood

នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បុគ្គលិក និងគណៈគ្រប់គ្រងនៅ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមជាមួយមជ្ឈមណ្ឌលជាតិ ដើម្បីបរិច្ចាគឈាម ក្នុងឱកាស “ទិវានៃក្តីស្រលាញ់” ក្នុងបរិបទ “កាដូ នៃសេចក្តីស្រលាញ់ចេញពីបេះដូង។” ធនាគារ អេស ប៊ី អាយ លី ហួរ សូមសម្តែងនូវការគោរពដឹងគុណ ចំពោះលោកអ្នកដែលបានចូលរួមបរិច្ចាគឈាមទាំងអស់។ សេចក្តីសប្បុរសរបស់លោកអ្នក ដើរតួយ៉ាងសំខាន់ក្នុងការជួយជីវិត អ្នកជម្ងឺដែលកំពុងត្រូវការឈាម និងជួយពង្រឹងដល់ការផ្គត់ផ្គង់ឈាម ឲ្យបានគ្រប់គ្រាន់ក្នុងស្តុករបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រោះឈាមមិនមានរោងចក្រណាអាចផលិតបានឡើយ។

Read More
ធនាគារ អេស ប៊ី អាយ លី ហួរ បានទទួលនូវកំណែចុងក្រោយបំផុតនៃវិញ្ញាបនសុវត្ថិភាពទិន្នន័យឧស្សាហកម្មប័ណ្ណទូទាត់

SBI LY HOUR Bank has achieved the latest version of the Payment Card Industry Data Security Standard Certificate

ធនាគារ អេស ប៊ី អាយ លី ហួរ បានទទួលនូវកំណែចុងក្រោយបំផុតនៃវិញ្ញាបនប័ត្របទដ្ឋានសុវត្ថិភាពទិន្នន័យឧស្សាហកម្មប័ណ្ណទូទាត់ (PCI DSS v4.0) ដ៏ល្បីមួយក្នុងរយៈពេលដ៏ខ្លីបំផុត។ ការទទួលបានវិញ្ញាបនប័ត្រនេះ គឺមានន័យថា ធនាគារបានអនុវត្តវិធានការសុវត្ថិភាព និងការត្រួតពិនិត្យចុងក្រោយបំផុត ដើម្បីការពារទិន្នន័យ និងរក្សាបរិយាកាសប័ណ្ណទូទាត់ ដែលមានសុវត្ថិភាពខ្ពស់សម្រាប់អតិថិជនរបស់យើង។ បទដ្ឋានសុវត្ថិភាពទិន្នន័យឧស្សាហកម្មប័ណ្ណទូទាត់ (PCI DSS v4.0) គឺជាចំណុចសំខាន់នៃសុវត្ថិភាពទិន្នន័យសម្រាប់បរិយាកាសប័ណ្ណទូទាត់ ដែលមិនមែនគ្រាន់តែជាការអនុលោមតាមបទប្បញ្ញត្តិប៉ុណ្ណោះទេ តែគឺជាការការពារទិន្នន័យ ធានាការអនុលោមតាមបទប្បញ្ញត្តិ និងរក្សាទំនុកចិត្តទុកចិត្តពីអតិថិជនដ៏មានតម្លៃរបស់ធនាគារ។

Read More
ធនាគារ អេស ប៊ី អាយ លី ហួរ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមគ្នារៀបចំកម្មវិធី ផ្តល់ឈាមជួយជីវិតមនុស្ស

ធនាគារ អេស ប៊ី អាយ លី ហួរ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមគ្នារៀបចំកម្មវិធី ផ្តល់ឈាមជួយជីវិតមនុស្ស

នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំ “ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម” ក្នុងបរិបទ “ផ្តល់ឈាម ផ្តល់ប្លាស្មា យើងអាចធ្វើបានជាច្រើនលើកដើម្បីជួយជីវិតមនុស្ស” ដែលមានចំនួនអ្នកចូលរួមបរិច្ចាគឈាមប្រមាណជិត ៥០០នាក់។ ទិវានេះ ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្បែរមន្ទីរពេទ្យរុស្ស៊ី ក្នុងគោលបំណងជួយជនរងគ្រោះដែលកំពុងមានតម្រូវការឈាម និងបង្កើនបរិមាណឈាមក្នុងឃ្លាំងស្តុកទុកឈាមរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីធ្វើការប្រើប្រាស់នៅពេលចាំបាច់។ ការចូលរួមបរិច្ចាកឈាម គឺជាការចាំបាច់បំផុតព្រោះឈាមមិនអាចធ្វើការនាំចូលពីបរទេស ឬផលិតដោយរោងចក្រឱសថណាមួយបានឡើយ។ ធនាគារ អេស ប៊ី អាយ លី ហួរ មិនមែនជាគ្រឹះស្ថានហរិញ្ញវត្ថុដែលផ្តោតតែទៅលើប្រាក់ចំណេញឡើយ ពោលយើងតែងតែឆ្លៀតពេលដ៏មមាញឹករបស់យើង បន្តធ្វើសកម្មភាពមនុស្សធម៌ទាំងនេះបន្តទៀតដើម្បីសង្គ្រោះ ជីវិត និងបង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើង តាមរយៈការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយភាពប្រកួតប្រជែង និងស្របតាមតម្រូវការរបស់អតិថិជន។ ធនាគារ អេស ប៊ី អាយ លី ហួរ តែងបានគិតគូពីតម្រូវការ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងអតិថិជនរបស់ខ្លួន ជាមួយនឹងការចូលរួមចំណែកអភិវឌ្ឍសុខមាលភាពសង្គមផងដែរ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាលដើម្បីជួសជុលអគារសិក្សា […]

Read More