NEWS

ធនាគារ អេស ប៊ី អាយ លី ហួរ បានទទួលនូវកំណែចុងក្រោយបំផុតនៃវិញ្ញាបនសុវត្ថិភាពទិន្នន័យឧស្សាហកម្មប័ណ្ណទូទាត់

SBI LY HOUR Bank has achieved the latest version of the Payment Card Industry Data Security Standard Certificate

ធនាគារ អេស ប៊ី អាយ លី ហួរ បានទទួលនូវកំណែចុងក្រោយបំផុតនៃវិញ្ញាបនប័ត្របទដ្ឋានសុវត្ថិភាពទិន្នន័យឧស្សាហកម្មប័ណ្ណទូទាត់ (PCI DSS v4.0) ដ៏ល្បីមួយក្នុងរយៈពេលដ៏ខ្លីបំផុត។ ការទទួលបានវិញ្ញាបនប័ត្រនេះ គឺមានន័យថា ធនាគារបានអនុវត្តវិធានការសុវត្ថិភាព និងការត្រួតពិនិត្យចុងក្រោយបំផុត ដើម្បីការពារទិន្នន័យ និងរក្សាបរិយាកាសប័ណ្ណទូទាត់ ដែលមានសុវត្ថិភាពខ្ពស់សម្រាប់អតិថិជនរបស់យើង។ បទដ្ឋានសុវត្ថិភាពទិន្នន័យឧស្សាហកម្មប័ណ្ណទូទាត់ (PCI DSS v4.0) គឺជាចំណុចសំខាន់នៃសុវត្ថិភាពទិន្នន័យសម្រាប់បរិយាកាសប័ណ្ណទូទាត់ ដែលមិនមែនគ្រាន់តែជាការអនុលោមតាមបទប្បញ្ញត្តិប៉ុណ្ណោះទេ តែគឺជាការការពារទិន្នន័យ ធានាការអនុលោមតាមបទប្បញ្ញត្តិ និងរក្សាទំនុកចិត្តទុកចិត្តពីអតិថិជនដ៏មានតម្លៃរបស់ធនាគារ។

Read More
ធនាគារ អេស ប៊ី អាយ លី ហួរ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមគ្នារៀបចំកម្មវិធី ផ្តល់ឈាមជួយជីវិតមនុស្ស

ធនាគារ អេស ប៊ី អាយ លី ហួរ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមគ្នារៀបចំកម្មវិធី ផ្តល់ឈាមជួយជីវិតមនុស្ស

នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំ “ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម” ក្នុងបរិបទ “ផ្តល់ឈាម ផ្តល់ប្លាស្មា យើងអាចធ្វើបានជាច្រើនលើកដើម្បីជួយជីវិតមនុស្ស” ដែលមានចំនួនអ្នកចូលរួមបរិច្ចាគឈាមប្រមាណជិត ៥០០នាក់។ ទិវានេះ ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្បែរមន្ទីរពេទ្យរុស្ស៊ី ក្នុងគោលបំណងជួយជនរងគ្រោះដែលកំពុងមានតម្រូវការឈាម និងបង្កើនបរិមាណឈាមក្នុងឃ្លាំងស្តុកទុកឈាមរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីធ្វើការប្រើប្រាស់នៅពេលចាំបាច់។ ការចូលរួមបរិច្ចាកឈាម គឺជាការចាំបាច់បំផុតព្រោះឈាមមិនអាចធ្វើការនាំចូលពីបរទេស ឬផលិតដោយរោងចក្រឱសថណាមួយបានឡើយ។ ធនាគារ អេស ប៊ី អាយ លី ហួរ មិនមែនជាគ្រឹះស្ថានហរិញ្ញវត្ថុដែលផ្តោតតែទៅលើប្រាក់ចំណេញឡើយ ពោលយើងតែងតែឆ្លៀតពេលដ៏មមាញឹករបស់យើង បន្តធ្វើសកម្មភាពមនុស្សធម៌ទាំងនេះបន្តទៀតដើម្បីសង្គ្រោះ ជីវិត និងបង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើង តាមរយៈការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយភាពប្រកួតប្រជែង និងស្របតាមតម្រូវការរបស់អតិថិជន។ ធនាគារ អេស ប៊ី អាយ លី ហួរ តែងបានគិតគូពីតម្រូវការ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងអតិថិជនរបស់ខ្លួន ជាមួយនឹងការចូលរួមចំណែកអភិវឌ្ឍសុខមាលភាពសង្គមផងដែរ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាលដើម្បីជួសជុលអគារសិក្សា […]

Read More
ធនាគារ អេស ប៊ី អាយ លី ហួរ មានមោទនភាព និងសេចក្តីសោមនស្សរីករាយដោយបានឈ្នះពានរង្វាន់ “Rising Star of Risk Management 2022” និង “The Inspirational Payment Volume Growth 2022”ពីក្រុមហ៊ុន វីសា។

SBI LY HOUR Bank is proud and honored to have won "Rising Star of Risk Management 2022" and "The Inspirational Payment Volume Growth 2022" awards from VISA

ធនាគារ អេស ប៊ី អាយ លី ហួរ មានមោទនភាព និងសេចក្តីសោមនស្សរីករាយដោយបានឈ្នះពានរង្វាន់ “Rising Star of Risk Management 2022” និង “The Inspirational Payment Volume Growth 2022”ពីក្រុមហ៊ុន វីសា។ ពានរង្វាន់នេះ ត្រូវបានទទួលស្គាល់ពីភាពល្អឥតខ្ចោះនៃការគ្រប់គ្រងហានិភ័យដ៏រឹងមាំ និងការកើនឡើងនូវចំនួនទូទាត់ ឌីជីថលប្រចាំឆ្នាំ ២០២២។ ធនាគារ អេស ប៊ី អាយ លី ហួរ នៅតែប្តេជ្ញាពង្រឹងសក្តានុពលរបស់ខ្លួន ដើម្បីបន្តនាំមកនូវសេវាធនាគារដ៏សម្បូរបែប និងទំនុកចិត្ត ដែលស្របនឹងតម្រូវការទីផ្សារ និងជាដៃគូហិរញ្ញវត្ថុដ៏ល្អបំផុត សម្រាប់ប្រជាជនកម្ពុជា។  

Read More