ព័ត៌មាន

ធនាគារ អេស ប៊ី អាយ លី ហួរ បានទទួលនូវកំណែចុងក្រោយបំផុតនៃវិញ្ញាបនសុវត្ថិភាពទិន្នន័យឧស្សាហកម្មប័ណ្ណទូទាត់

ធនាគារ អេស ប៊ី អាយ លី ហួរ បានទទួលនូវកំណែចុងក្រោយបំផុតនៃវិញ្ញាបនសុវត្ថិភាពទិន្នន័យឧស្សាហកម្មប័ណ្ណទូទាត់

ធនាគារ អេស ប៊ី អាយ លី ហួរ បានទទួលនូវកំណែចុងក្រោយបំផុតនៃវិញ្ញាបនប័ត្របទដ្ឋានសុវត្ថិភាពទិន្នន័យឧស្សាហកម្មប័ណ្ណទូទាត់ (PCI DSS v4.0) ដ៏ល្បីមួយក្នុងរយៈពេលដ៏ខ្លីបំផុត។ ការទទួលបានវិញ្ញាបនប័ត្រនេះ គឺមានន័យថា ធនាគារបានអនុវត្តវិធានការសុវត្ថិភាព និងការត្រួតពិនិត្យចុងក្រោយបំផុត ដើម្បីការពារទិន្នន័យ និងរក្សាបរិយាកាសប័ណ្ណទូទាត់ ដែលមានសុវត្ថិភាពខ្ពស់សម្រាប់អតិថិជនរបស់យើង។ បទដ្ឋានសុវត្ថិភាពទិន្នន័យឧស្សាហកម្មប័ណ្ណទូទាត់ (PCI DSS v4.0) គឺជាចំណុចសំខាន់នៃសុវត្ថិភាពទិន្នន័យសម្រាប់បរិយាកាសប័ណ្ណទូទាត់ ដែលមិនមែនគ្រាន់តែជាការអនុលោមតាមបទប្បញ្ញត្តិប៉ុណ្ណោះទេ តែគឺជាការការពារទិន្នន័យ ធានាការអនុលោមតាមបទប្បញ្ញត្តិ និងរក្សាទំនុកចិត្តទុកចិត្តពីអតិថិជនដ៏មានតម្លៃរបស់ធនាគារ។

អានបន្ត
ធនាគារ អេស ប៊ី អាយ លី ហួរ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមគ្នារៀបចំកម្មវិធី ផ្តល់ឈាមជួយជីវិតមនុស្ស

ធនាគារ អេស ប៊ី អាយ លី ហួរ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមគ្នារៀបចំកម្មវិធី ផ្តល់ឈាមជួយជីវិតមនុស្ស

នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំ “ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម” ក្នុងបរិបទ “ផ្តល់ឈាម ផ្តល់ប្លាស្មា យើងអាចធ្វើបានជាច្រើនលើកដើម្បីជួយជីវិតមនុស្ស” ដែលមានចំនួនអ្នកចូលរួមបរិច្ចាគឈាមប្រមាណជិត ៥០០នាក់។ ទិវានេះ ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្បែរមន្ទីរពេទ្យរុស្ស៊ី ក្នុងគោលបំណងជួយជនរងគ្រោះដែលកំពុងមានតម្រូវការឈាម និងបង្កើនបរិមាណឈាមក្នុងឃ្លាំងស្តុកទុកឈាមរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីធ្វើការប្រើប្រាស់នៅពេលចាំបាច់។ ការចូលរួមបរិច្ចាកឈាម គឺជាការចាំបាច់បំផុតព្រោះឈាមមិនអាចធ្វើការនាំចូលពីបរទេស ឬផលិតដោយរោងចក្រឱសថណាមួយបានឡើយ។ ធនាគារ អេស ប៊ី អាយ លី ហួរ មិនមែនជាគ្រឹះស្ថានហរិញ្ញវត្ថុដែលផ្តោតតែទៅលើប្រាក់ចំណេញឡើយ ពោលយើងតែងតែឆ្លៀតពេលដ៏មមាញឹករបស់យើង បន្តធ្វើសកម្មភាពមនុស្សធម៌ទាំងនេះបន្តទៀតដើម្បីសង្គ្រោះ ជីវិត និងបង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើង តាមរយៈការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយភាពប្រកួតប្រជែង និងស្របតាមតម្រូវការរបស់អតិថិជន។ ធនាគារ អេស ប៊ី អាយ លី ហួរ តែងបានគិតគូពីតម្រូវការ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងអតិថិជនរបស់ខ្លួន ជាមួយនឹងការចូលរួមចំណែកអភិវឌ្ឍសុខមាលភាពសង្គមផងដែរ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាលដើម្បីជួសជុលអគារសិក្សា […]

អានបន្ត
តើធនាគារ អេស ប៊ី អាយ លី ហួរ នឹងរៀបចំព្រឹត្តិការណ៍អស្ចារ្យអ្វីក្នុងពេលឆាប់ៗនេះ?

តើធនាគារ អេស ប៊ី អាយ លី ហួរ នឹងរៀបចំព្រឹត្តិការណ៍អស្ចារ្យអ្វីក្នុងពេលឆាប់ៗនេះ?

  តើធនាគារ អេស ប៊ី អាយ លី ហួរ នឹងរៀបចំព្រឹត្តិការណ៍អស្ចារ្យអ្វីក្នុងពេលឆាប់ៗនេះ? នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះមែនទេ? តោះកត់ទុកថ្ងៃនេះឲ្យហើយទៅកុំឲ្យភ្លេចព្រោះជាថ្ងៃពិសេសណា! តើជាព្រឹត្តិការណ៍អ្វីទៅណ៎? សូមរង់ចាំតាមដានទាំងអស់គ្នាណា!

អានបន្ត
ធនាគារ អេស ប៊ី អាយ លី ហួរ មានមោទនភាព និងសេចក្តីសោមនស្សរីករាយដោយបានឈ្នះពានរង្វាន់ “Rising Star of Risk Management 2022” និង “The Inspirational Payment Volume Growth 2022”ពីក្រុមហ៊ុន វីសា។

ធនាគារ អេស ប៊ី អាយ លី ហួរ មានមោទនភាព និងសេចក្តីសោមនស្សរីករាយដោយបានឈ្នះពានរង្វាន់ “Rising Star of Risk Management 2022” និង “The Inspirational Payment Volume Growth 2022”ពីក្រុមហ៊ុន វីសា។

ធនាគារ អេស ប៊ី អាយ លី ហួរ មានមោទនភាព និងសេចក្តីសោមនស្សរីករាយដោយបានឈ្នះពានរង្វាន់ “Rising Star of Risk Management 2022” និង “The Inspirational Payment Volume Growth 2022”ពីក្រុមហ៊ុន វីសា។ ពានរង្វាន់នេះ ត្រូវបានទទួលស្គាល់ពីភាពល្អឥតខ្ចោះនៃការគ្រប់គ្រងហានិភ័យដ៏រឹងមាំ និងការកើនឡើងនូវចំនួនទូទាត់ ឌីជីថលប្រចាំឆ្នាំ ២០២២។ ធនាគារ អេស ប៊ី អាយ លី ហួរ នៅតែប្តេជ្ញាពង្រឹងសក្តានុពលរបស់ខ្លួន ដើម្បីបន្តនាំមកនូវសេវាធនាគារដ៏សម្បូរបែប និងទំនុកចិត្ត ដែលស្របនឹងតម្រូវការទីផ្សារ និងជាដៃគូហិរញ្ញវត្ថុដ៏ល្អបំផុត សម្រាប់ប្រជាជនកម្ពុជា។  

អានបន្ត
ចង់គ្រប់គ្រងសាច់ប្រាក់ ឬ ចង់ឱ្យសាច់ប្រាក់គ្រប់គ្រងវិញ គឺជាជម្រើសរបស់លោកអ្នក!

ចង់គ្រប់គ្រងសាច់ប្រាក់ ឬ ចង់ឱ្យសាច់ប្រាក់គ្រប់គ្រងវិញ គឺជាជម្រើសរបស់លោកអ្នក!

ល្មមដល់ពេលលោកអ្នកគ្រប់គ្រងសាច់ប្រាក់វិញម្តងហើយ ព្រោះធនាគារ អេស ប៊ី អាយ លី ហួរ ឥឡូវនេះ ផ្តល់ជូនអត្រាការប្រាក់រហូតដល់ ៣%ក្នុងមួយឆ្នាំ សម្រាប់លោកអ្នកដែលបើកគណនីសន្សំក្នុងឆ្នាំថ្មីនេះ។ មានគណនីសន្សំប្រាក់នៅធនាគារ អេស ប៊ី អាយ លី ហួរ ប្រៀបដូចមានប្រព័ន្ធគ្រប់គ្រង សាច់ប្រាក់ដែលមានភាពបត់បែន ងាយស្រួលដាក់ប្រាក់-ដកប្រាក់ ដូចមានសាច់ប្រាក់នៅក្នុងដៃ ប្រកបដោយសុវត្ថិភាពក្នុងសម័យទំនើបនេះ។ *ឱកាសពិសេសនេះនឹងផ្តល់ជូនចាប់ពីថ្ងៃទី ០១ មករា ២០២៣ នេះតទៅ!

អានបន្ត
កាន់តែងាយស្រួល ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ផ្តល់សេវាទូទាត់ភាគទានទៅកាន់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

កាន់តែងាយស្រួល ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ផ្តល់សេវាទូទាត់ភាគទានទៅកាន់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

រាជធានីភ្នំពេញ៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បាន​សហការណ៍ជាមួយ បេឡាជាតិសន្តិសុខសង្គម ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ភាគទាន សម្រាប់អតិថិជនដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស ឬគ្រឹះស្ថាននានា។ ជាមួយបណ្តាញប្រតិបត្តិការយ៉ាងទូលំទូលាយ ក្រុមហ៊ុនទាំងអស់ កាន់តែងាយស្រួល និងរហ័សទាន់ចិត្តក្នុងការបង់ភាគទានមកបេឡាជាតិសន្តិសុខសង្គម នៅតាមការិយាល័យសាខា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅទូទាំងប្រទេស។ បុគ្គលិកទាំងអស់ កំពុងរង់ចាំបម្រើលោកអ្នក ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស ប្រកបដោយភាពរួសរាយរ៉ាក់ទាក់ និងយកចិត្តទុកដាក់។ សូមអញ្ជើញទៅកាន់សាខា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែលនៅជិតលោកអ្នកបំផុត។ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានបង្កើតឡើងសម្រាប់ធានា និងការការពារសុខុមាលភាពរបស់សមាជិកជាកម្មករនិយោជិត ពោលគឺផ្តោតលើការផ្តល់ការធានារ៉ាប់រងផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព។ ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាធនាគារមួយ […]

អានបន្ត