សេវាផ្ទេរប្រាក់តាមប្រព័ន្ធរីបផល

ការផ្ទេរប្រាក់តាមប្រព័ន្ធរីបផល

ការផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធរីបផល គឺជាប្រព័ន្ធផ្ទេរប្រាក់រហ័ស និងទូទាត់ភ្លាមៗ ដែលរួមមានទាំងការដោះដូររូបិយប័ណ្ណ និងបណ្តាញផ្ទេរប្រាក់ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Ripple Labs Inc។ វាត្រូវបានបង្កើតឡើងដោយប្រព័ន្ធចែកចាយ open-source protocol និងនាំយកមកនូវអត្ថប្រយោជន៍ពីបច្ចេកវិទ្យាដ៏ទំនើបរបស់ Block-chain ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ និងការទូទាត់ភ្លាមៗ ហើយតម្លៃសេវាទូទាត់នៃប្រតិបត្តិការស្ទើតែឥតគិតថ្លៃ ។

ជាមួយនឹងសេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់រីបផល (Ripple)​ ពីធនាគា អេស ប៊ី អាយ លី ហួរ ម.ក អ្នកនឹងទទួលបានបទពិសោធន៍ថ្មីប្រកបដោយសុវត្ថិភាពខ្ពស់​ រហ័សទាន់ចិត្តជាមួយថ្លៃសេវាទាបបំផុត។ ទឹកប្រាក់របស់អ្នកនឹងត្រូវផ្ទេរទៅដោយផ្ទាល់ទៅក្នុងគណនីធនាគារបស់អ្នកទទួលផលត្រឹមរយៈពេលតិចជាងមួយម៉ោងតែប៉ុណ្ណោះ។ សំរាប់ព័ត៌មានបន្ថែមអំពីការផ្ទេរប្រាក់​តារយៈ រីបផល (Ripple)​ សូមពិនិត្យមើលតារាងខាងក្រោម៖

ស្វីសកូដ (Swift Code) សំគាល់ធនាគារអេស ប៊ី អាយ លី ហួរ ម.ក គឺ SBHRKHPP

  • ចំពោះការផ្ទេរប្រាក់នៅពេលនេះ គឺលោកអាចផ្ទេរប្រាក់ចេញបាន ជារូបិយប័ណ្ណវៀតណាមដុង  និង ដុល្លារ​ទៅប្រទេសវៀតណាមតែប៉ុណ្ណោះ។
ការផ្ទេរប្រាក់ចេញតាមប្រព័ន្ធរីបផល (Ripple)

រូបិយប័ណ្ណ

ចំនួនទឹកប្រាក់

កម្រៃសេវា (1)

USD / VND

<= ៥.០០០,០០​ ដុល្លារ (សមមូល វៀតណាមដុង)

១៥,០០ ដុល្លារ

*ចំណុចសំខាន់

 

  • ចំនួនទឹកប្រាក់អតិបរិមាក្នុងមួយថ្ងៃ ១០.០០០,០០ ដុល្លារ (សមមូល វៀតណាមដុង)​ សម្រាប់អតិថិជនម្នាក់
  • ចំនួនទឹកប្រាក់ផ្ទេរ និងកម្រៃសេវា ត្រូវបានគិតជាប្រាក់ដុល្លារ ដោយប្រើអត្រាប្តូរប្រាក់ ដុល្លារ ជាមួយ វៀតណាមដុង

(1) កម្រៃសេវា១៥,០០ដុល្លារ រួមមាន១០,០០ ដុល្លារជាថ្លៃសេវាធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បូកថ្លៃសេវាចាំបាច់ ៥,០០ ដុល្លារ ហើយទឹកប្រាក់ផ្ទេរនឹងត្រូវទទួលគ្រប់ចំនួនក្នុងគណនីធនាគារទទួលផល។

ធនាគារដៃគូ

ការផ្ទេរប្រាក់ទៅប្រទេសវៀតណាម ជារូបិយប័ណ្ណវៀតណាមដុង នឹងត្រូវដំណើរការតាមរយៈធនាគារដៃគូរបស់យើងដើម្បីសម្រួលដល់ការផ្ទេរប្រាក់ទៅ បានយ៉ាងឆាប់រហ័ស។

Currency

Correspondent Bank Name

Swift Code

USD/VND

Tienphong Commercial Joint Stock Bank Vietnam ((TP Bank)

TPBVVNVX

 + តើធ្វើដូចម្តេចដើម្បីផ្ទេរប្រាក់?

សូមមកកាន់សាខារបស់យើងខ្ញុំណាមួយដែលនៅជិតលោកអ្នកបំផុត ហើយបំពេញទម្រង់បែបបទផ្ទេរប្រាក់អន្តរជាតិជាការស្រេច
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរស័ព្ធលេខ ០២៣ ៩៨០ ៨៨៨
Email: [email protected]