គណៈគ្រប់គ្រងជាន់ខ្ពស់

លោក ជា ផល្លារិន

អគ្គនាយក

លោក ជា ផល្លារិន ត្រូវបានតែងតាំងជា អគ្គនាយកថ្មី របស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
មុនពេលនឹងចូលរួមបម្រើការងារជាមួយធនាគារ អេស ប៊ី អាយ លី ហួរ ម.ក លោក ផល្លារិន បានបម្រើការជាអគ្គនាយកជាង ២០ ឆ្នាំ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត។
លើសពីនេះទៅទៀត លោកក៏ធ្លាប់បានបំពេញ តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថែមទាំងជាសមាជិក នៃក្រុមប្រឹក្សាភិបាលនៅក្នុងស្ថាប័នផ្សេងៗ ដូចជាធនាគារ អភិវឌ្ឍន៍ជនបទ និងការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី)ផងដែរ។
លោក ផល្លារិន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ UTARA នៃប្រទេសម៉ាឡេស៊ី បន្ទាប់បានបញ្ចប់បរិញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចកសិកម្មនៅវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅភ្នំពេញ។
ជាមួយនឹងសមិទ្ធផល និងកំណត់ត្រាការងារជាច្រើន ក្នុងនាមជាក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិ ទៅលើការដឹកនាំដែលមានវិសាលភាព និងបទពិសោធន៍ ជាច្រើនជាង ២៥ ឆ្នាំ មកនេះរបស់លោក ពួកយើងមានទំនុកចិត្តថា លោក ផល្លារិន នឹងបន្តដឹកនាំធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ធនាគារ នៅពេលខាងមុខជាមិនខាន។

លោក ម៉ៅ ប៉ូឡូ

អគ្គនាយករង

លោក ម៉ៅ ប៉ូឡូ បានចូលបំរើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអ៊ិលស៊ី តួនាទីជា អគ្គនាយករង និងជានាយកប្រតិបត្តិហា និភ័យ ចាប់តាំងពីឆ្នាំ២០១២។ គាត់គឺជានិស្សិតអាហារូបករណ៍ដែល បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ១៩៩៩ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ បន្ទាប់មកនៅឆ្នាំ២០០៤ គាត់បាន បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងទូទៅ ពីសាកល វិទ្យាល័យប្រេសស្តុន នៅសហរដ្ឋអាមេរិក (ជាមហាវិទ្យាល័យពាណិជ្ជ សាស្ត្រ និងគ្រប់គ្រងរដ្ឋបាល) ដែលទទួលស្គាល់ដោយរដ្ឋ Wyoming សហរដ្ឋអាមេរិច។ គាត់មានបទពិសោធន៍ជិត ២០ឆ្នាំ ក្នុងការគ្រប់គ្រង រដ្ឋបាល គណនេយ្យ ហិរញ្ញវត្ថុ និងការគ្រប់គ្រងផលប័ត្រឥណទាន ទាំងនៅក្នុងអង្គការអន្តរជាតិធំៗ និង គ្រឹះស្ថានធនាគារ ដូចជាធនាគារ ANZ Royal ជាដើម។ ក្នុងអាជីពការងារជាមួយធនាគារ ANZ Royal គាត់ធ្លាប់ធ្វើជា ប្រធានគ្រប់គ្រងហានិភ័យឥណទាន ដែលមានសិទ្ធិ អនុម័តសំណើឥណទានរបស់អតិថិជនក្នុងមួយនាក់រហូតដល់ទៅ ទឹក ប្រាក់ ២លាន ដុល្លារអាមេរិក មុនពេលដែលគាត់ត្រូវបានតំឡើងឋានៈជា នាយកឥណទានបុគ្គល ដែលគ្រប់គ្រងឥណទានគេហដ្ឋាន និងឥណ ទានអាជីវកម្មខ្នាតតូច-មធ្យមរបស់ធនាគារទាំងមូលក្នុងប្រទេសកម្ពុជា។

លោក ឡយ សារ៉េត

អគ្គនាយករង

លោក ឡយ សារ៉េត មានបទពិសោធន៍ជាង ១៧ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកបានចូលបម្រើការងារជាមួយ ធនាគារ អេស ប៊ី អាយ​ លី ហួរ ភី អិល ស៊ី ជា នាយកប្រតិបត្តិអាជីវកម្ម នៅចុងឆ្នាំ 2019 ហើយបន្ទាប់មកត្រូវបានតែងតាំងជា អគ្គនាយករង នៅចុងខែមីនា ឆ្នាំ 2022។
មុនពេលចូលបម្រើការងារជាថ្មីនៅធនាគារ អេស ប៊ី អាយ​ លី ហួរ ភី អិល ស៊ី លោក ឡយ សារ៉េត ធ្លាប់បម្រើការជានាយកប្រតិបត្តិជាន់ខ្ពស់នៅតាមបណ្តាលគ្រឹះស្ថាននិងធនាគារជាច្រើនដូចជា៖ ធនាគារប្រៃសណីយ៍កម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ធនាគារ ANZ រ៉ូយ៉ាល់ និងអង្គការ UNDP៕
បច្ចុប្បន្ន លោក ឡយ សារ៉េត កំពុងសិក្សាលើជំនាញ Chartered Banker (CB) កម្រិត ៣ ពីវិទ្យាស្ថាន Chartered Banker និង Asian Institute of Chartered Banker(AICB)។
លោកជាសមាជិកវិទ្យាស្ថានគណនេយ្យករគ្រប់គ្រងជំនាញ (CIMA) និងបានបញ្ចប់ កំរិតគណនេយ្យករជំនាញសកល (CGMA) ពីចក្រភពអង់គ្លេស។ លោក ឡយ សារ៉េត ក៏ជាសមាជិករបស់វិទ្យាស្ថានគណនេយ្យករគ្រប់គ្រងជំនាញនិងបានបញ្ចប់កំរិត AMA ពីប្រទេសអូស្រ្តាលី។
លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតលើជំនាញគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យពីសាកលវិទ្យាល័យវេទមហាឫស្សី។

លោក កែណែម វីដាណូ

នាយកប្រតិបត្តិ

មុនពេលចូលពេលចូលបំពេញការងារជាមួយធនាគារយើង លោក កែណែម វីដាណូ បានចាប់ផ្តើមអាជីពការងាររបស់លោកជាមួយក្រុមហ៊ុនសវនកម្មលំដាប់អន្តរជាតិមួយអស់មួយរយៈមុនពេលរូបលោកចាប់ផ្តើមបំពេញការងារនៅក្នុងមុខងារសំខាន់ៗរួមមាន អគ្គលេខាធិការ នាយកប្រតិបត្តិ នាយកហិរញ្ញវត្ថុ នាយកគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងនាយកគ្រប់គ្រងផលិតកម្ម។ ក្នុងកំឡុងពេលនោះលោកបានរួមចំណែកជាចំបងក្នុងការធ្វើបរិវត្តកម្មតាមរយៈគំរោងមួយដែលផ្តោតលើធុរកិច្ចសង្គម ដែលត្រូវបានផ្តល់មូលនិធិដោយសហគមន៍អឺរុប។

លោក វីដាណូ បានចាកចេញទៅរស់នៅក្នុងប្រទេសបារាំងអស់រយៈពេលពីរទសវត្សរ៍ ហើយបានបញ្ជប់ការសិក្សានៅទីនោះដោយជោគជ័យនិងទទួលបានបរិញ្ញាបត្រចំនួនបួនដែលមានដូចជា៖ បរិញ្ញាបត្រវិទ្យាសាស្រ្តនយោបាយ បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញាបត្រហិរញ្ញវត្ថុ និងបរិញ្ញាបត្រពាណិជ្ជកម្ម។

គួរបញ្ជាក់ផងដែរថា កាលពីដំបូង នៅឆ្នាំ២០២០ លោក វីដាណូ បានចូលបំពេញការងារជាសមាជិក្រុមប្រឹក្សា ភិបាល នៃធនាគារ អេស ប៊ី អាយ លី ហួរ ម.ក របស់យើងប្រកបដោយភាពជោគជ័យនៅក្នុងអាណត្តិរបស់លោក។

ជាមួយបទពិសោធន៍ដ៏វិសេសវិសាលក្នុងមុខងារជាថ្នាក់ដឹកនាំនានាដែលលោកធ្លាប់បានឆ្លងកាត់ បូករួមជាមួយការតស៊ូនិងការប្តេជ្ញាចិត្តខ្ពស់ យើងទាំងគ្នាជឿជាក់យ៉ាងមុតមាំថា លោក កែណែម វីដាណូ នឹងបន្តរួមចំណែកក្នុងការដឹកនាំធនាគារ អេស ប៊ី អាយ លី ហួរ ម.ក អោយកាន់តែមានភាពល្អប្រសើរមួយកំរិតថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់របស់ធនាគា ។

លោក ផាត់ រតនា

នាយកប្រតិបតិ្តសវនកម្មផ្ទៃក្នុង

លោក ផាត់ រតនា បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ មុខដំណែងជានាយកប្រតិបតិ្តសវនកម្មផ្ទៃក្នុង ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៨។ លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបានទទួលបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ Charles Stuart នៃប្រទេសអូស្ត្រាលី។ លោកមានបទពិសោធន៍ជាង ២០ឆ្នាំ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងមុខតំណែងជាច្រើន ដូចជាសវនករផ្ទៃក្នុង បន្ទាប់មក លោកត្រូវបានតែងតាំងជា នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅក្នុងខែឧសភា ឆ្នាំ១៩៩៩ និងត្រូវបានតែងតាំងជា នាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបតិ្តតាម នៅខែឧសភា ឆ្នាំ២០១០។ លោក បានសម្រេចនូវសមិទ្ធិផលដ៏ល្អជាច្រើនក្នុងការបំពេញភារកិច្ច ដូចជា ការបង្កើតឲ្យមានជាតួនាទី និងដំណើរការប្រតិបត្តិ សវនកម្មផ្ទៃក្នុង និង គ្រប់គ្រងហានិភ័យនៅក្នុងស្ថាប័ន។

លោក រស់ សុខា

នាយកប្រតិបត្តិការបរិវត្តកម្មឌីជីថល

លោក រស់ សុខា មានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យធនាគារ។ លោកបានចាប់ផ្តើមអាជីពជាមួយវិស័យធនាគារដំបូងជាធនាគារ UCB ដោយធ្វើការគ្រប់គ្រងមជ្ឈមណ្ឌលកាតអេឡិចត្រូនិច តាមរយៈក្នុងអនុវត្តប្រព័ន្ធ EMV (Europay, MasterCard and Visa)។ លោកបានចូលរួមជាមួយធនាគារ ANZ ក្នុងឆ្នាំ២០០៥ ដោយធ្វើការសហប្រតិបត្តិការជាមួយក្រុមការងារគំរោងប្រចាំតំបន់ដើម្បីដំណើរការប្រព័ន្ធធនាគារអេឡិចត្រូនិចសម្រាប់តំបន់ទាំងមូល ដោយធ្វើការបំលែងនិងទំនើបកម្មវិស័យធនាគារ។ លោកក៏បានចូលក្នុងការជម្រុញការបំលែងខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារ និងកាតអេឡិចត្រូនិច របស់ធនាគារ ANZ ក្នុងប្រទេសឡាវផងដែរ។ លោកក៏បានចូលរួមជាមួយធនាគារ FTB ក្នុងការដឹកនាំកាតអេឡិចត្រូនិច និងធនាគារឌីជីថល មុនពេលលោកចូលរួមជាមួយធនាគារស្ថាបនា មានតួនាទីជា នាយកប្រតិបត្តិឌីជីថល ក្នុងការដឹកនាំដំណាក់កាលធ្វើការបំលែងខ្លួនទៅជាធនាគារឌីជីថល។

លោក រស់ សុខា បានបញ្ចប់ថ្នាក់អនុបណ្ឌិតពីវិទ្យាស្ថានបច្ចេកទេសអាស៊ាន ប្រទេសថៃ និង សាកលវិទ្យាល័យ Ecole Supérieure de Commerce Nantes Atlantique (ESCNA) ប្រទេសបារាំង នៅឆ្នាំ១៩៩៩។

លោក នី បូរ៉ាត (ACCA,UK)

នាយកប្រតិបត្តិហិរញ្ញវត្ថុ

លោកបូរ៉ាត ធ្លាប់ជាសវនករនៅក្នុងក្រុមហ៊ុន KPMG ក្នុងប្រទេសកម្ពុជា និងមានបទពិសោធន៍សវនកម្មក្នុងវិស័យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងវិស័យផ្សេងៗទៀតអស់រយះពេល13ឆ្នាំ ដែលក្នុងនោះលោកធ្លាប់បានបម្រើការងារជាសនវករនៅក្រុមហ៊ុន KPMG ដែលមានការិ  ល័យនាទីក្រុង Los Angeles សហរដ្ឋអាមេរិករយះពេល 1.5 ឆ្នាំ ផងដែរ ។ ក្នុងកំឡុងពេលបម្រើការងារជាសវនករនៅក្រុមហ៊ុន លោកក៍ក៏មានតួនាទីជាអ្នកប្រឹក្សាយោបល់សម្រាប់គម្រោងIFRS  វាយតម្លៃការគ្រប់គ្រងផ្ទៃក្នុង កំណត់ម៉ូឌែលហានិភ័យឥណទាន វិភាគស្ថានការណ៍ហិរញ្ញវត្ថុសម្រាប់ការរួមបញ្ចូលក្រុមហ៊ុន​ និងសម្រាប់ក្រុមហ៊ុនដែរចង់បោះផ្សាយមូលប័ត្រ។ លោកក៏បានបម្រើការក្នុងតួនាទីជារថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយទទួលខុសត្រូវយ៉ាងចម្បងក្នុងទំនាក់ទំនងអតិថិជន រៀបចំយុទ្ធសាស្ត្រអាជីវកម្ម គ្រប់គ្រងផែនការថវិការ និងវិភាគលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់​ និងក្រុមប្រឹក្សាភិបាល ។ បើក្រឡេកទៅមើលកម្រិតវប្បធម៌លោកផ្ទាល់ លោកបានបញ្ចប់បរិញាប័ត្រជំនាញ គ្រប់គ្រងអាជីវកម្ម នៅសកលវិទ្យាល័យបៀលប្រាយ។ លោកក៍ទទួលបានសញ្ញាប័ត្រជំនាញ Investment Foundation ពីវីទ្យាស្ថានCFA នៅក្នុងខែកញ្ញា ឆ្នាំ2021 ។​ បន្ថែមទៀតនោះ លោកក៏ជាសមាជិកនៃ Association of Chartered Certified Accountant (ហៅកាត់ថា”ACCA”) តាំងពីឆ្នាំ2018 ផងដែរ ។ បច្ចុប្បន្នលោកកំពុងបន្តការសិក្សាជំនាញ Chartered Banker ក្នុងកម្រិតបញ្ចប់ទី3 នៅវិទ្យាស្ថាន Chartered Banker (ហៅកាត់ថា”CB”) និង វិទ្យាស្ថាន Asian Institute of Chartered Banker (ហៅកាត់ថា “AICB”) ៕

លោក ទាង ស្រេង

នាយកប្រតិបត្តធនធានមនុស្ស

លោក ទាង ស្រេង ជានាយកប្រតិបត្តធនធានមនុស្សនៃធនាគារ អេស ប៊ី​​ អាយ លី ហួរ។ លោកមានបទពិសោធន៍ជាង២៣ឆ្នាំក្នុងវិស័យផ្សេងគ្នាៗ ជាពិសេសនៅក្នុងស្ថាប័នធនាគារ និងហិរញ្ញវត្ថុ។ លោកធ្វើការជាដៃគូយុទ្ធសាស្ត្រ និងធុរកិច្ចផ្នែកធនធានមនុស្ស ព្រមទាំងមានតួនាទីនៅក្នុងសមាជិកគណៈកម្មាធិការប្រតិបត្តិជាង១៥ឆ្នាំរួមមាននៅអម្រឹត និង ធនាគារព្រីនស៍ ។លោកមានជំនាញក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ យុទ្ធសាស្ត្រធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស និងប្រព័ន្ធគ្រប់គ្រងការសិក្សា។លោក ទាង ស្រេង បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មក្នុងជំនាញគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យបៀលប្រាយ បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មក្នុងជំនាញទីផ្សារពីសកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រផ្នែកអប់រំក្នុងជំនាញបង្រៀន និងបណ្តុះបណ្តាលពីវិទ្យាស្ថានភាសាបរទេសផ្នែកភាសាអង់គ្លេស ។លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលធនធានមនុស្ស និង ការអនុវត្តយុទ្ធសាស្ត្រ ពីសាលា Harvard Business School ការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុពី Boulder និងវគ្គបណ្តុះបណ្តាលជំនាញខ្លីៗ និងឯកទេសផ្សេងៗ ទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងស្រុក និងអន្តរជាតិ។

លោក ទ្រី វិសាល

នាយកប្រតិបត្តិហានិភ័យស្តីទី

លោក ទ្រី វិសាល មានបទពិសោធន៍ការងារជាង ១១ឆ្នាំ ក្នុងវិស័យធនាគារពាណិជ្ជរួមមាន សវនកម្មផ្ទៃក្នុង ប្រតិបត្តិតាម និងការគ្រប់គ្រងហានិភ័យ។
លោកបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ La Trobe ប្រទេស អូស្រ្តាលី, បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង, និង បរិញ្ញាបត្រវិទ្យាសាស្ត្រកំព្យូទ័រ ពីសាកល វិទ្យាល័យភូមិន្ទភ្នំពេញ។
លោកក៏ទទួលបាន នូវសញ្ញាបត្រជំនាញសំខាន់ៗ រួមមាន ផ្នែកគ្រប់គ្រងហានិភ័យ (Certified Expert in Risk Management) ពីសាលា Frankfurt School of Finance and Management ប្រទេសអាល្លឺម៉ង់, ផ្នែកប្រឆាំងការសម្អាតប្រាក់ (Advanced Certification in AML) ពី International Compliance Association (ICA) ចក្រភពអង់គ្លេស, និង ផ្នែកប្រតិបត្តិតាមពី វិទ្យាស្ថាន ធនាគារនិងហិរញ្ញវត្ថុ (IBF) នៅកម្ពុជា។

លោក ហុឹម សីលា

នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុខ្នាតតូច

លោក សីលា ត្រូវបានតែងតាំងជា នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុខ្នាតតូច សម្រាប់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅ ខែតុលា ឆ្នាំ ២០២២។ មុនពេលដែលលោកចូលរួមជាមួយ ធនាគារលោក សិលា ធ្លាប់បានកាន់មុខតំណែងគ្រប់គ្រងផ្សេងៗនៅក្នុងធនាគារ និងគ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេស ។

លោក សិលា បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង ពីវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ និង បរិញ្ញាបត្រផ្នែកទីផ្សារ និងវិទ្យាសាស្ត្រកុំព្យូទ័រ។