ប្រវត្តិធនាគារ

អំពីធនាគារ

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារចុះបញ្ជីផ្លូវការត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន អាសយដ្ឋាននៅអគារលេខ ៨៥-៨៨ ផ្លូវលេខ២៨៩ ភូមិ១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាបុត្រសម័ន្ពរបស់ ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង ដែលបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៩៩ ចុះបញ្ជីនៅក្នុង ទីផ្សារភាគហ៊ុនតូក្យូ។ ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបច្ចុប្បន្ននេះមានក្រុមហ៊ុន សរុបប្រមាណជាង២៦០ក្រុមហ៊ុនទូទាំង២០ប្រទេសនៅក្នុងតំបន់ និងទូទាំងសកលលោក។ ក្រុមហ៊ុនទាំងមូលបាននឹងកំពុង ប្រតិបត្តិការអាជីវកម្មជាសកលនៅក្នុងផ្នែកសំខាន់ៗមួយចំនួនដូចជា សេវាកម្មហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម អាជីវកម្ម ដែលទាក់ ទងនឹងជីវបច្ចេកវិទ្យា និងអាជីវកម្មផ្សេងទៀត។ គិតមកត្រឹមខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុនទាំងមូលមានទ្រព្យសកម្ម សរុបប្រមាណជាង ៥២,៨ ពាន់លានដុល្លារ ដើមទុនចុះបញ្ជីប្រមាណជាង ៨៨១,៥៧ លានដុល្លារ ប្រាក់ចំណេញសរុប ៣,៥៣ ពាន់លានដុល្លារ និងប្រាក់ ចំណញមុនពេលកាត់ពន្ធប្រមាណជាង៧៧០ ពាន់លានដុល្លារ។

ទស្សនៈវិស័យរបស់ធនាគារគឺផ្តល់ជូននូវអាជីវកម្មធនាគារពាណិជ្ជកម្ម ដល់បុគ្គល សហគ្រាសធុនតូចនិងមធ្យមក្រុមហ៊ុន និង សាជីវកម្មជាទូទៅដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសកម្ពុជា និងកន្លែងផ្សេងទៀតដែលអនុវត្ត ដោយ ធនាគារពាណិជ្ជកម្មអន្តរជាតិទាំងអស់។ គោលបំណងគឺដើម្បីជួយដល់ប្រទេសកម្ពុជា អាជីវកម្ម និងប្រជាជនកម្ពុជាដើម្បី លើក កម្ពស់ជីវភាពរស់នៅ និងការរីកចម្រើនអាជីវកម្មដោយផ្តល់ជូននូវសេវាកម្មធនាគារដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ បច្ចេកវិទ្យា ជឿនលឿនការផ្តល់ហិរញ្ញប្បទានដែលមានតម្លៃសមរម្យ និងនាំមកនូវបច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយដើម្បីផ្តល់បទ ពិសោធន៍របស់ អ្នកប្រើប្រាស់កាន់តែងាយស្រួលនិងទាក់ទាញ។

ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនធំដែលមានប្រតិបត្តិការអាជីវកម្មច្រើនប្រភេទក្នុងពហុវិស័យ ព្រមទាំង មានកេរ្តិ៍ឈ្មោះល្អចំពោះប្រតិបត្តិការ ដោយសុចរិត និងស្មោះត្រង់។ លី ហួរ គ្រុប មានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក្រុមហ៊ុន លី ហួរ គ្រុប មានបុត្របសម្ព័ន្ធចំនួនប្រាំបីដូចជា៖ ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ខូអិលធីឌី ក្រុមហ៊ុន លី ហួរ ផនសប ខូអិលធីឌី បុរី វិមានភ្នំពេញ ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ខូអិលធីឌី ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី និង ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាការសហវិនិយោគ រួមគ្នារវាង អេស ប៊ី អាយ ហូលឌីង (៧០%) និងអ្នកឧកញ៉ា លី ហួរ (៣០%)។

សេវាកម្មហិរញ្ញវត្ថុ

ជំរុញនិងលើកទឹកចិត្តដល់ការដាក់បញ្ចូលហិរញ្ញវត្ថុតាមរយៈធនាគារឌីជីថលទំនើបប្រតិបត្តិការធនាគារដែលគួរឱ្យទុកចិត្តនិងបណ្តាញភ្នាក់ងារនានានៅក្នុងប្រទេសកម្ពុជា។

សេវាកម្មកម្ចី

ផ្តល់ជូននូវផលិតផលប្រាក់កម្ចីដែលអាច បត់បែនបានយ៉ាងទូលំទូលាយដោយផ្អែក លើតម្រូវការជាក់ស្តែងដូចជាទំហំប្រាក់កម្ចី រយៈពេលខ្ចីនិងវិធីសង។

សេវាកម្មប្រាក់សន្សំ

ជម្រើសមានសុវត្ថិភាពនិងអាច បត់បែនបានច្រើនការដាក់ប្រាក់ មានកាលកំណត់មានរហូតដល់ ៧,៧៥%