សេវាធនាគារចល័ត

មុខងារថ្មីៗ

បើកគណនីដោយខ្លួនឯង

បើកគណនីដំបូងរបស់លោកអ្នកតាមរយៈធនាគារចល័ត អេស ប៊ី អាយ លី ហួរ ចំណាយត្រឹមតែពីរបីនាទី ដោយពុំចាំបាច់បំពេញឯកសារឫទៅកាន់សាខាធនាគារ។

  • បើកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី​ ហួរ លើទូរស័ព្ទដៃរបស់លោកអ្នក បន្ទាប់មកជ្រើសរើសភាសា
  • ចុចលើបូតុង “ចុះឈ្មោះ”
  • អានលក្ខខណ្ឌ រួចចុច “យល់ព្រម”
  • បន្ទាប់មកធ្វើតាមការណែនាំរបស់កម្មវិធី
បើកគណនីសន្សំ

រក្សាទុកប្រាក់សន្សំរបស់លោកអ្នកអោយមានសុវត្ថិភាពរូមជាមួយនឹងអត្រាការប្រាក់ដ៏អស្ចារ្យជាមួយធនាគារអេស ប៊ី អាយ លី ហួរ។ ឥលូវនេះលោកអ្នកអាចបើកគណនីសន្សំជាបីរូបិយប័ណ្ណ (រៀល ដុល្លារ បាត) តាមរយៈធនាគារចល័ត អេស ប៊ី អាយ លី ហួរ។ ចូលទៅកាន់ធនាគារចល័ត អេស ប៊ី អាយ លី ហួរ ហើយចុចលើ​ “បើកគណនីថ្មី” បន្ទាប់មកធ្វើតាមការណែនាំរបស់កម្មវិធី។

បើកប្រាក់បញ្ញើផ្លើស

បើកគណនីប្រាក់បញ្ញើមួយតែទទួលបានគុណប្រយោជន៍ដល់ទៅពីរគឺ ការប្រាក់និងធានារ៉ាប់រងគ្រោះថ្នាក់ចរាចរ។ បើកប្រាក់បញ្ញើផ្លើសឥលូវនេះតាមរយៈធនាគារចល័ត អេស ប៊ី អាយ លី ហួរ ដោយគ្រាន់តែចូលទៅកាន់ធនាគារចល័ត អេស ប៊ី អាយ លី ហួរ ហើយចុចលើ​ “បើកប្រាក់បញ្ញើផ្លើស” បន្ទាប់មកធ្វើតាមការណែនាំរបស់កម្មវិធី។

ផ្ទេរប្រាក់

ផ្ទេរប្រាក់ទៅកាន់មិត្តភ័ក្តិ និងដៃគូអាជីវកម្មរបស់អ្នកបានយ៉ាងងាយស្រួល និងឆាប់រហ័ស តាមរយៈធនាគារចល័ត អេស ប៊ី អាយ លី ហួរ ដោយមិនចាំបាច់ទៅសាខាធនាគារ។ ហើយលោកអ្នកក៏អាចពិនិត្យមើលប្រវត្តិប្រតិបត្តិការ មើលរបាយការណ៍ធនាគារ និងធ្វើការផ្ទេរប្រាក់ដូចខាងក្រោម

  • គណនី អេស ប៊ី អាយ លី ហួរ
    • ផ្ទេរប្រាក់ទៅ គណនីផ្ទាល់ខ្លួន
    • ផ្ទេរប្រាក់ទៅ គណនី
    • ផ្ទេរប្រាក់ទៅ លេខទូរស័ព្ទដៃ (លេខដែលបានភ្ជាប់ជាមួយគណនី)
  • ធនាគារក្នុងស្រុក និង បាគង
    • ផ្ទេរប្រាក់ទៅ គណនីបាគង
    • ផ្ទេរប្រាក់ទៅ គណនីធនាគារក្នុងស្រុក
    • NCS- ផ្ទេរទៅគណនីធនាគារក្នុងស្រុក (ចុចទីនេះ)
  • ផ្ទេរប្រាក់ក្រៅប្រទេស
  • ភ្នាក់ងារ លី ហួរ លេខកូដ ៩ខ្ទង់
    • មិន​មាន​គណនី​ធនាគារ​ក៏អាចធ្វើការផ្ទេរប្រាក់បានដែរ ផ្ទេរប្រាក់​ទៅ​កាន់​លេខ​ទូរសព្ទ​មិត្តភ័ក្តិ​របស់​អ្នក​ជាមួយ ​ភ្នាក់ងារ លី ហួរ លេខកូដ ៩ខ្ទង់។ លោកអ្នកគ្រាន់តែចែករំលែកលេខកូដសម្ងាត់ ៩ខ្ទង់នោះទៅមិត្តរបស់អ្នក បន្ទាប់ពីប្រតិបត្តិការជោគជ័យ ។
ស្កេន QR (KHQR)

រីករាយក្នុងការទូទាត់ និងទទួលការទូទាត់យ៉ាងងាយស្រួលដោយមិនប្រើសាច់ប្រាក់ដោយគ្រាន់តែស្កេន QR នឹងពុំចាំបាច់បំពេញលេខគណនី។

  • ធ្វើការទូទាត់
    • បើកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ
    • ចុចលើប៊ូតុង “QR”
    • ជ្រើសរើស “ស្កេន QR”
    • បញ្ចូលចំនួនទឹកប្រាក់ និង បញ្ជាក់ប្រតិបត្តិការជាមួយលេខកូដសម្ងាត់
  • ទទួលការទូទាត់
    • បើកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ
    • ចុចលើប៊ូតុង “QR”
    • ជ្រើសរើស “បង្កើត QR”
    • ចុចរក្សាទុក និង ចែករំលែកទៅអ្នកផ្ញើ

 

កាត

រីករាយក្នុងការតាមដានប្រតិបត្តិការកាត​ ការកំណត់ និងសេវាកម្មផ្សេងៗទៀតដូចជា

  • ត្រួតពិនិត្យប្រភេទកាត
  • បង្កកកាត ឫ ដំណើរការកាត
  • កំណត់លេខកូដសម្ងាត់កាត
  • ត្រួតពិនិត្យប្រតិបត្តិការ
  • ទាញយកប្រវត្តិប្រតិបត្តិការ
  • ភ្ជាប់ប័ណ្ណជាមួយគណនី (ចុចទីនេះ)
  • បង់វិក្កយប័ត្រប័ណ្ណឥណទាន (ចុចទីនេះ)
មុខងារផ្សេងៗទៀត
របៀបទាយយកធនាគារចល័ត អេស ប៊ី អាយ លីហួរ

ចុចលើរូបខាងក្រោមដើម្បីទាញយកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លីហួរពី from App’s Store, Play Store or App Gallery

ទំនាក់ទំនង:

អ៊ីម៉េល: [email protected]

Telegram: https://t.me/sbilyhour

Facebook: https://m.me/sbilhbank.com.kh

ទូរស័ព្ទ: +(855) 23 980 888