ទម្រង់បណ្តឹងតវ៉ារបស់អតិថិជន

ដំណើរនៃការដោះស្រាយបណ្តឹង

ជំហាន​ទី​ ១ ៖ បណ្តឹងតាមរយៈការប្រាប់ផ្ទាល់មាត់

​            ប្រសិនបើ​លោក​អ្នក​មិន​ពេញចិត្ត​ចំពោះផលិតផល ​ឬសេវាកម្មណាមួយរបស់ធនាគារអេស ប៊ី​ អាយ លី ហួរ ម.ក ​លោក​អ្នក​អាចធ្វើការទំនាក់ទំនងមក​កាន់​យើងខ្ញុំ​ តាម​រយៈ​បណ្តាញ​ដូច​ខាងក្រោម​៖

១. អញ្ជើញមកផ្ទាល់តាមការិយាល័យសាខាដែលនៅជិតលោកអ្នកបំផុត ហើយដាក់ពាក្យបណ្តឹងដោយផ្ទាល់ជាមួយនឹងបុគ្គលិក ឬធ្វើការស្កេន QR Code

២.  ទំនាក់ទំនងមកផ្នែកទំនាក់ទំនងអតិថិជន (Call Center ) តាមរយៈលេខទូរស័ព្ទ​៖ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧ ១១១១

៣. អាចផ្ញើជាសារមកកាន់ក្រុមការងាររបស់​យើងខ្ញុំ​តាមរយៈ Facebook Page និង Telegram របស់​ធនាគារ​។

 

ជំហាន​ទី​ ២៖ ​បណ្តឹង​ជា​លាយលក្ខណ៍អក្សរ

          ក្នុង​ករណី​​បើលោកអ្នកនៅតែ​មិន​ពេញចិត្ត​​​ ​ក្នុងដំណើរការដោះស្រាយណាមួយដែលបានផ្តល់ជូន ​ លោក​អ្នក​អាចធ្វើការកត់ត្រាបណ្តឹងតវ៉ា និងការមិនពេញចិត្តតាមរយៈទម្រង់ខាងក្រោម ឬបំពេញក្នុងទម្រង់ឯកសារនៃការដាក់ពាក្យ​បណ្តឹងជាលាយលក្ខណ៍អក្សរ នៅតាមសាខានានាដែលនៅជិតលោកអ្នកបំផុតរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក

លោកអ្នកក៏អាចធ្វើការដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ តាមរយៈសារអេឡិចត្រូនិច ៖ [email protected]

*** រាល់បណ្តឹងដែលទទួលបាន យើងខ្ងុំនឹងដោះស្រាយជូនក្នុងរយៈពេលយ៉ាងយូរបំផុត ០២ (ពីរ)ថ្ងៃ នៃថ្ងៃធ្វើការ។ ក្នុងករណីបណ្តឹងពាក់ព័ន្ធ និងបញ្ហាធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុ បញ្ហាជាប្រព័ន្ធ ឬបញ្ហាផ្នែកច្បាប់ណាមួយធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និងធ្វើការស៊ើបអង្កេតទៅលើបណ្តឹងតវ៉ាក្នុងរយៈពេលអតិបរមា ៣០ (សាមសិប)​ ថ្ងៃប្រតិទិន បន្ទាប់ពីកាលបរិច្ឆេទទទួលបានពាក្យបណ្តឹង នឹងធ្វើការជូនដំណឹងទៅកាន់អតិថិជនវិញពីដំណោះស្រាយបន្ទាប់ពីការស៊ើបអង្កេតត្រូវបានបញ្ចប់។

 

យើង​ខ្ញុំ​រង់​ចាំ​ស្វាគមន៍​ទទួល និង​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​ជូន​លោក​អ្នក​គ្រប់​ពេល​វេលា!

ទម្រង់បែបបទអំពីបណ្តឹងតវ៉ា និងការមិនពេញចិត្តរបស់អតិថិជន

លោកអ្នកអាចទាក់ទងមកកាន់ការងាររបស់យើងខ្ញុំបន្ថែមតាមរយៈ៖ លេខទូរសព័្ទ៖ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧ ១១១១ ឬអ៊ីមែល៖ [email protected]

ករណី​លោក​អ្នក​មិន​បាន​បំពេញ​ ឈ្មោះអាសយដ្ឋានលេខ​ទូរស័ព្ទ ឬ អ៊ីម៉ែល​ ឱ្យ​បាន​ច្បាស់​លាស់​ទេ បណ្តឹង​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​មោឃៈ ។