ច្បាប់ និងឯកជនភាព

ការជូនដំណឹង​ផ្នែក​ច្បាប់

១. ការបដិសេធ​ទទួលខុសត្រូវលើខ្លឹមសារអត្ថបទ

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ឬតតិយជន បានសង្កេត និងពិនិត្យនូវសេចក្តីលម្អិត និង​ព័ត៌មាន​ទាំង​អស់​ដែល​យើង​ខ្ញុំ​បាន​ចុះ​ផ្សាយ​នៅ​ក្នុងគេហទំព័រ​នេះ។ ភាពត្រឹមត្រូវ ភាពច្បាស់លាស់ និងភាពជាក់លាក់នៃខ្លឹមសារអត្ថបទនេះ មិនត្រូវបានធានាដោយធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ឬ តតិយជនណាមួយឡើយ។ ការមិនធានានេះ ពាក់ព័ន្ធផងដែរទៅនឹង​គេហទំព័រដែលអាចចូលប្រើ​បាន តាមរយៈតំណរភ្ជាប់។ ខ្លឹមសារអត្ថបទនៅលើគេហទំព័រនេះ មិនមែនរៀបចំឡើងសម្រាប់ប្រើប្រាស់ជំនួសការផ្តល់យោបល់ផ្នែកហិរញ្ញវត្ថុផ្ទាល់​ខ្លួន ដោយមិនមានជំនួយពីបុគ្គលិក​ឡើយ។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក មិនទទួលខុសត្រូវ និងធានាចំពោះគេហទំព័រ ឬព័ត៌មាន និងសម្ភារៈដែលបានចុះផ្សាយនៅលើគេហទំព័រនេះឡើយ។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក សូមផ្តល់អនុសាសន៍ថា លោកអ្នកគួរស្នើសុំការប្រឹក្សាណែនាំឯករាជ្យណាមួយ មុនពេលអនុវត្តតាមខ្លឹមសារ​នៅក្នុង​គេហទំព័រនេះ។ យើង​ខ្ញុំ​មាន​បុគ្គលិក​ប្រឹក្សា​យោបល់​ដែល​មានបទពិសោធន៍ និង​ចំណេះ​ជំនាញ​ពិត​ប្រាកដ ដែលអាចផ្តល់ជូនលោកអ្នក នូវ​ការប្រឹក្សាណែនាំជាលក្ខណៈឯកជនប្រកបដោយជំនាញពិតប្រាកដ។

២. ការកម្រិតនៃការទទួលខុសត្រូវ

ចំពោះខ្លឹមសារអត្ថបទ ឬការប្រើប្រាស់ ឬអ្វីផ្សេងពីនេះ ដែលពាក់ព័ន្ធជាមួយគេហទំព័រនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងមិនទទួលខុសត្រូវចំពោះលោកអ្នកឡើយ (ទោះបីជាស្ថិតក្រោម ច្បាប់កិច្ចសន្យា វិវាទផ្នែករដ្ឋប្បវេណី ឬអ្វីផ្សេងទៀតក៏ដោយ)៖

  • ការខាតបង់ដោយប្រយោល ជាក់លាក់ ឫមហន្តរាយណាមួយ ឬ
  • ការខាតបង់ផ្នែកហិរញ្ញវត្ថុ ដូចជា ប្រាក់ចំណូល ប្រាក់ចំណេញ ឬប្រាក់សន្សំដែលបានគ្រោងទុក កិច្ចសន្យា ឬការខាតបង់ផ្នែកទំនាក់ទំនងអាជីវកម្ម ការខូចខាតកេរ្តិ៍ឈ្មោះ ឬកិត្តិយស ឬការខូចខាត ទិន្នន័យ ឬព័ត៌មាន ឬការលេចចេញព័ត៌មានសម្ងាត់។

បើទោះបីជា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ត្រូវបានជូនដំណឹងជាក់លាក់អំពីការខូចខាតដែលអាចកើតមានឡើងនេះក៏ដោយ ការកម្រិតនៃការទទួលខុសត្រូវនេះ​នៅអនុវត្ត។

៣. សនិទានីយភាព

លោកអ្នកយល់ព្រមថា ការកំណត់ការបដិសេធ និងការកម្រិតនៃការទទួលខុសត្រូវ ដែលបានកំណត់ក្នុងការបដិសេធលើខ្លឹមសារអត្ថបទលើគេហទំព័រនេះ គឺសមហេតុផលអាចទទួលយកបាន ដោយប្រើប្រាស់គេហទំព័រ នេះ។ លោកអ្នកមិនត្រូវប្រើប្រាស់គេហទំព័រនេះទេ ប្រសិនបើលោកអ្នកមិនយល់ព្រមថា លក្ខខណ្ឌទាំងនេះមិនមានភាពសមហេតុផលក្នុងការទទួលយកបាន។

 ៤. ការទទួលខុសត្រូវផ្ទាល់ខ្លួន

លោកអ្នកទទួលស្គាល់ថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក មានផលប្រយោជន៍ត្រឹមត្រូវតាមច្បាប់ក្នុងការកម្រិតអំពីការទទួលខុសត្រូវ របស់មន្ត្រី និងបុគ្គលិករបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុន។ លោកអ្នកយល់ព្រមថានឹងមិនធ្វើការប្តឹងទាមទារ ឬតវ៉ាណាមួយប្រឆាំងនឹងមន្ត្រី ឬបុគ្គលិករបស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ចំពោះការបាត់បង់ណាមួយដែលលោកអ្នកអាចកើតមាន ដោយសារតែការប្រើប្រាស់ព័ត៌មានក្នុងគេហទំព័នេះ។

៥. ការរក្សាសិទ្ធិ

ខ្លឹមសារអត្ថបទ ​និង​រចនាសម្ព័ន្ធ​នៅ​ក្នុង​គេហទំព័រនេះ ត្រូវ​បាន​រក្សាសិទ្ធិ​គ្រប់​យ៉ាង។ ការចម្លងទំព័រណាមួយ ត្រូវមានការអនុញ្ញាត ដោយមានកិច្ចសន្យាជាមុនពី ធនាគារ អេស​ ប៊ី អាយ លី ហួរ ម.ក លើកលែងតែមានតម្រូវការផ្លូវច្បាប់ ដែលការចម្លងបែបនេះមិនតម្រូវឱ្យមានការព្រមព្រៀង។​

៦. បទប្បញ្ញត្តិដែលមិនអាចអនុវត្ត

ប្រសិនបើមានលក្ខខណ្ឌណាមួយនៃការបដិសេធក្នុងគេហទំព័រនេះ ត្រូវបានគេរកឃើញថា មិនមានសុពល ភាព អនុលោមតាមច្បាប់ជាធរមាន ការអនុវត្តនៃបទប្បញ្ញត្តិផ្សេងទៀតនៃការបដិសេធក្នុងគេហទំព័រនេះ នៅមានសុពលភាពអនុវត្តជាធម្មតា។

II. ការជូនដំណឹងឯកជនភាព

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (“យើងខ្ញុំ” “ពួកយើង” ឬ”របស់យើង”) ផ្តល់តម្លៃដល់ឯកជនភាព និងខិតខំការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ឬទិន្នន័យផ្ទាល់ខ្លួនទាក់ទងនឹងបុគ្គល ដែលភ្ជាប់ជាមួយអាជីវកម្មរបស់លោកអ្នក (“ទិន្នន័យផ្ទាល់ខ្លួន”) ដោយផ្អែកលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក រួមទាំងព័ត៌មានដែលអ្នកបានប្រាប់មកធនាគារអំពីខ្លួនអ្នក ឬបុគ្គលផ្សេងទៀតដែលភ្ជាប់ជាមួយអាជីវកម្មរបស់លោកអ្នក (“អ្នក” “របស់អ្នក” ឬ “ខ្លួនអ្នក”) ដែលរួមមាន និយោជិត  បុគ្គលិក តំណាងនាយក ម្ចាស់ភាគហ៊ុន ឬអ្នកទទួលផលចុងក្រោយរបស់លោកអ្នក ប្រសិនបើលោកអ្នកជានីតិបុគ្គល និងអ្វីដែលធនាគារបានដឹងពីលោកអ្នកជាអតិថិជនរបស់ធនាគារ​ និងជម្រើសដែលលោកអ្នកផ្តល់ឲ្យធនាគារក្នុងការផ្សព្វផ្សាយអ្វីដែលអ្នកចង់ឲ្យធនាគារជូនដំណឹងទៅកាន់លោកអ្នក។

១. ការប្រមូលទិន្នន័យផ្ទាល់ខ្លួន

ផ្អែកតាមកាលៈទេសៈ និងប្រភេទនៃផលិតផល សេវាកម្ម និង/ឬប្រតិបត្តិការ ដែលបានស្នើសុំ យើងខ្ញុំនឹងប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជាច្រើនផ្នែក។

  • កាលណាលោកអ្នកដាក់ពាក្យស្នើសុំផលិតផល ឬសេវាកម្មពីធនាគារយើងខ្ញុំ
  • កាលណាលោកអ្នកទាក់ទងជាមួយយើងខ្ញុំតាមរយៈប្រព័ន្ធទូរស័ព្ទ ឬដោយជួបផ្ទាល់
  • កាលណាលោកអ្នកចូលមើលគេហទំព័រ ឬប្រើប្រាស់កម្មវិធីធនាគារចល័តយើងខ្ញុំ
  • កាលណាលោកអ្នកចូលរួមក្នុងសកម្មភាពទីផ្សាររបស់យើងខ្ញុំ
  • កាលណាលោកអ្នកបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដោយប្រយោល ដូចជានៅលើប្រព័ន្ធបណ្តាញសង្គម
  • កាលណាយើងទទួលបានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកពីតតិយជន

ទិន្នន័យផ្ទាល់ខ្លួនដែលលោកអ្នកផ្តល់ឲ្យយើងខ្ញុំ ដែលពួកយើងទទួលបាន តាមរយៈការប្រើប្រាស់សេវាកម្ម និងដែលបានទទួលពីប្រភពចាំបាច់ និងសមស្របផ្សេងទៀត សម្រាប់ការផ្តល់សេវាកម្មដល់លោកអ្នក នឹងត្រូវបានប្រមូល ប្រើប្រាស់ និងបង្ហាញដោយពួកយើង។

យោងតាមច្បាប់ជាធរមាន ប្រភេទនៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដែលយើងខ្ញុំប្រមូលបាន អាចត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖

១.១ ព័ត៌មានលម្អិតផ្ទាល់ខ្លួន៖ ព័ត៌មាននេះរួមមាន ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ ស្ថានភាពគ្រួសារ លេខអត្តសញ្ញាណបណ្ណ លេខលិខិតឆ្លងដែន សៀវភៅគ្រួសារ អាសយដ្ឋានបច្ចុប្បន្ន លេខទូរស័ព្ទ អ៊ីម៉ែល និងមុខរបរ ​ជាដើម។

១.២ ព័ត៌មានហិរញ្ញវត្ថុ និងប្រតិបត្តិការ៖ ព័ត៌មាននេះរួមមាន សេចក្តីលម្អិតពីគណនីធនាគារ លេខប័ណ្ណឥណទាន ឈ្មោះរបស់ម្ចាស់ប័ណ្ណ ឫម្ចាស់គណនីនិងសេចក្តីលម្អិតផ្សេងៗ កំណត់ត្រានៃសេចក្តីណែនាំ ព័ត៌មានលម្អិតអំពីប្រតិបត្តិការ ព័ត៌មានលម្អិតអំពីភាគីម្ខាងទៀត និងការទំនាក់ទំនងលើការផ្ទេរប្រាក់តាមធនាគារនៃប្រតិបត្តិការពិតប្រាកដ។

១.៣ ទិន្នន័យសំខាន់ៗផ្ទាល់ខ្លួន៖ ទិន្នន័យផ្ទាល់ខ្លួនដែលច្បាប់កំណត់ជាពិសេស រួមទាំងទិន្នន័យផ្ទាល់ខ្លួនទាក់ទងនឹងពូជសាសន៍ ដើមកំណើតជនជាតិ គំនិតនយោបាយ ជំនឿសាសនា ឬទស្សនវិជ្ជា ឥរិយាបថផ្លូវភេទ កំណត់ត្រាថ្កោលទោស កំណត់ត្រាសុខភាព ពិការភាព ព័ត៌មានពីសហជីព ទិន្នន័យជីវមាត្រ ឬទិន្នន័យផ្សេងទៀត។

២. ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន

មានតែហេតុផលស្របច្បាប់តែប៉ុណ្ណោះដែលយើងខ្ញុំត្រូវប្រមូល ប្រើប្រាស់ និង/ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។ ប្រការនេះរួមមានការចែករំលែកទិន្នន័យជាមួយនរណាម្នាក់ ដែលមិនមានទំនាក់ទំនងជាមួយយើងខ្ញុំ។

នៅពេលការប្រមូល ប្រើប្រាស់ ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក យើងខ្ញុំនឹងផ្អែកទៅលើមូលដ្ឋានស្របច្បាប់មួយ ឬច្រើនជាងនេះ ដូចខាងក្រោម៖

–      តម្រូវការក្នុងការបំពេញកិច្ចសន្យា ឬសំណើដែលលោកអ្នកបានដាក់ស្នើមកយើងខ្ញុំ ដើម្បីអនុលោមតាមលក្ខខណ្ឌនៅក្នុងកិច្ចសន្យា ឬសំណើនោះ

–     តម្រូវការសម្រាប់កាតព្វកិច្ចផ្នែកច្បាប់ដែលយើងខ្ញុំត្រូវអនុលោមតាម

–     តម្រូវការសម្រាប់ផលប្រយោជន៍ស្របច្បាប់របស់យើងខ្ញុំ ឬបុគ្គលផ្សេងទៀត ឬនីតិបុគ្គល

–     តម្រូវការសម្រាប់ផលប្រយោជន៍សាធារណៈ ភារកិច្ចដែលបានអនុវត្តជាប្រយោជន៍សាធារណៈ ឬ ការអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ច។

២.១ គោលបំណងនៃការប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក

នៅពេលលោកអ្នកផ្តល់ការយល់ព្រម មានន័យថាលោកអ្នកផ្តល់ការអនុញ្ញាតដល់យើងខ្ញុំក្នុងការប្រមូល ប្រើប្រាស់ និង/ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់គោលបំណងជាក់លាក់។

ការប្រមូលនេះមានគោលបំណងដូចខាងក្រោម៖

–      ផ្តល់ជូនលោកអ្នកនូវព័ត៌មាន ផលិតផល ឬសេវាកម្មដែលលោកអ្នកបានស្នើសុំ

–      ឆ្លើយតបរាល់សំនួរ និងចម្លើយតបរបស់លោកអ្នក ក្នុងករណីដែលលោកអ្នកបានសួរ ឬដាក់បញ្ជូនទម្រង់វាយតម្លៃតាមរយៈគេហទំព័ររបស់យើងខ្ញុំ

–      ដើម្បីគាំទ្រដល់កាតព្វកិច្ចដែលត្រូវអនុលោមតាម ច្បាប់ ឬបទបញ្ជាដែលជាធរមានណាមួយ ឬជួយដល់ការពង្រឹងនៃការអនុវត្តច្បាប់ និងការស៊ើបអង្កេតដែលធ្វើឡើងដោយរាជរដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច

–      ដើម្បីរៀបចំផែនការកែលម្អផលិតផល និងសេវាកម្មដែលមានស្រាប់

–      ដើម្បីអនុវត្ត និងកែលម្អប្រតិបត្តិការអាជីវកម្ម និង

–      ដើម្បីអភិវឌ្ឍ និងអនុវត្តសកម្មភាពទីផ្សារណាមួយ។

២.២ គោលបំណងនៃការបង្ហាញទិន្នន័យផ្ទាល់ខ្លួន

ដើម្បីសម្រេចបាននូវគោលដៅដែលបានបញ្ជាក់នៅក្នុងការជូនដំណឹងឯកជនភាពនេះ យើងខ្ញុំអាចត្រូវ បង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយបុគ្គល  ឬអង្គភាពដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ឬនៅក្រៅប្រទេស ដែលស្របទៅតាមច្បាប់ដូចជា៖

–     ដើម្បីអនុវត្តកាតព្វកិច្ចក្រោមកិច្ចសន្យាទាក់ទងនឹងផលិតផល ឬសេវាកម្ម

–     ដើម្បីសម្រេចបាននូវកាតព្វកិច្ចផ្លូវច្បាប់ និង/ឬសិទ្ធិតាមផ្លូវច្បាប់

–     ដើម្បីបំពេញផលប្រយោជន៍ស្របច្បាប់។

៣. ការរក្សាទុកទិន្នន័យផ្ទាល់ខ្លួន

យើងខ្ញុំនឹងរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដរាបណាវាត្រូវបានទាមទារដើម្បីបំពេញគោលបំណងនៃការប្រើប្រាស់តែប៉ុណ្ណោះ   ដូចជាការបំពេញតម្រូវការរាយការណ៍តាមផ្លូវច្បាប់ ការផ្តល់សេវាកម្មរបស់យើងខ្ញុំតាមការស្នើសុំ ឬការអនុលោមតាមតម្រូវការផ្លូវច្បាប់។

 

យើងខ្ញុំនឹងរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងរយៈពេលអតិបរមា ១០ ឆ្នាំ បន្ទាប់ពីលោកអ្នកឈប់ជា អតិថិជនរបស់យើងខ្ញុំ ដើម្បីដោះស្រាយវិវាទកិច្ចសន្យាណាមួយដែលអាចកើតឡើងក្នុងអំឡុងពេលនោះ។ យើងខ្ញុំ មិនរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកឱ្យលើសពីលក្ខខណ្ឌតម្រូវតាមផ្លូវច្បាប់ទេ យើងខ្ញុំនឹងបំផ្លាញចោល លុបចោល ឬធ្វើអនាមិកភាពនៃទិន្នន័យទាំងនេះ។

៤. សិទ្ធិពាក់ព័ន្ធនឹងទិន្នន័យ

លោកអ្នកមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការការពារទិន្នន័យទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងករណីមួយចំនួន៖

–      សិទ្ធិក្នុងការដកការយល់ព្រមចំពោះការប្រមូល ប្រើប្រាស់ និង/ឬ បង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកគ្រប់ពេលវេលា។​ ប្រសិនបើយើងខ្ញុំមានហេតុផលស្របច្បាប់ផ្សេងទៀត យើងខ្ញុំអាចបន្តការប្រមូល ប្រើប្រាស់ និង/ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។

–      សិទ្ធិក្នុងការស្នើសុំចូលប្រើប្រាស់ និងថតចម្លងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងខ្ញុំ ក៏ដូចជាសិទ្ធិក្នុងការស្នើសុំឱ្យយើងខ្ញុំរាយការណ៍ពីការប្រមូលទិន្នន័យផ្ទាល់ខ្លួន ដោយមិនចំាបាច់មានការយល់ព្រមរបស់លោកអ្នក។

–      លោកអ្នកមានសិទ្ធិក្នុងការស្នើសុំឱ្យយើងខ្ញុំធ្វើបច្ចុប្បន្នភាព កែតម្រូវ និងបំពេញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដើម្បីឲ្យមានភាពត្រឹមត្រូវ បច្ចុប្បន្នភាព ឬ មិនមានការភ័ន្តច្រឡំ។

–      សិទ្ធិក្នុងការស្នើសុំឱ្យយើងខ្ញុំលុបចោល បំផ្លាញចោល ឬធ្វើអនាមិកភាពទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ប្រសិនបើយើងខ្ញុំមិនមានហេតុផលតម្រូវការចាំបាច់ក្នុងការប្រមូល ប្រើប្រាស់ ឬបង្ហាញទិន្នន័យទាំងនោះទេ។ យើងខ្ញុំនឹងពិចារណាដោយល្អិតល្អន់នូវសំណើនីមួយៗដោយអនុលោមតាមច្បាប់ ទាក់ទងនឹងការប្រមូល ការប្រើប្រាស់ និង/ឬការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។

–      សិទ្ធិស្នើសុំឱ្យពួកយើងផ្អាកដំណើរការជាបណ្តោះអាសន្ននៃដំណើរការប្រើប្រាស់ទិន្នន័យរបស់លោកអ្នក នៅពេលដែលទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកកំពុងផ្ទៀងផ្ទាត់ ឬពិនិត្យឡើងវិញ តាមសំណើរបស់លោកអ្នក។

–      សិទ្ធិជំទាស់ចំពោះការប្រមូល ប្រើប្រាស់ និង/ឬបង្ហាញ ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ផ្អែកលើផលប្រយោជន៍ស្របច្បាប់ណាមួយ។ បន្ថែមពីលើនេះ លោកអ្នកមានសិទ្ធិជំទាស់ចំពោះការប្រមូល ប្រើប្រាស់ និង បង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់គោលបំណងធ្វើសកម្មភាពទីផ្សារ និងផ្សព្វផ្សាយ។

៥. សុវត្ថិភាពទិន្នន័យ​ផ្ទាល់​ខ្លួន

នៅពេលយើងខ្ញុំប្រមូល ប្រើប្រាស់ និង/ឬបង្ហាញ ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក យើងខ្ញុំ​នឹងពិនិត្យឡើងវិញ និងអនុវត្ត​វិធានសន្តិសុខរបស់ក្រុមហ៊ុន មានលក្ខណៈបច្ចេកវិទ្យា និងជាក់ស្តែងជាប្រចាំ។ យើងខ្ញុំអនុវត្តវិធានការធានាសុវត្ថិភាពដែលសមស្របមួយ ដើម្បីការពារការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬដោយចៃដន្យ ដំណើរការប្រើប្រាស់ ការលុប ការបាត់បង់ ឬការប្រើប្រាស់ រួមទាំងការកំណត់ការចូលប្រើប្រាស់ទិន្នន័យនៅក្នុងប្រព័ន្ធរបស់យើងខ្ញុំ និងការបំប្លែងទិន្នន័យសំខាន់ៗនៅពេលផ្ទេរទិន្នន័យ។

៦. ទំនួលខុសត្រូវរបស់លោកអ្នក

កិច្ចសន្យារបស់លោកអ្នកកំណត់ពីកាតព្វកិច្ចផ្សេងៗសម្រាប់លោកអ្នក រួមទាំងការផ្តល់ឱ្យយើងខ្ញុំនូវទិន្នន័យផ្ទាល់ខ្លួនដែលមានភាពត្រឹមត្រូវ។ ដើម្បីអនុវត្តសិទ្ធិតាមកិច្ចសន្យារបស់លោកអ្នក លោកអ្នកអាចនឹងត្រូវបានតម្រូវឱ្យផ្តល់ឱ្យយើងខ្ញុំនូវទិន្នន័យផ្ទាល់ខ្លួន។ ប្រសិនបើលោកអ្នកមិនបញ្ចេញទិន្នន័យផ្ទាល់ខ្លួនទេ លោកអ្នកប្រហែលជាមិនអាចអនុវត្តសិទ្ធិ និងទំនួលខុសត្រូវរបស់លោកអ្នកបានទេ។

៧. ការយល់ព្រម និងការកែប្រែការជូនដំណឹងអំពីឯកជនភាព

លោកអ្នកទទួលស្គាល់ និងយល់ព្រមថា ការប្រើប្រាស់របស់លោកអ្នកចំពោះគេហទំព័ររបស់ធនាគារយើងខ្ញុំ បង្ហាញពីការយល់ព្រមរបស់លោកអ្នកនៃការ​ជូនដំណឹងអំពីឯកជនភាពនេះ។ យើងខ្ញុំនឹងពិនិត្យមើលឡើងវិញ ពីការជូនដំណឹងឯកជនភាពនេះជាប្រចាំ ហើយការជូនដំណឹងនេះគឺជាកម្មវត្ថុនៃការកែប្រែគ្រប់ពេលវេលាដែលសមស្រប ដោយមិនចាំបាច់មានការជូនដំណឹងជាមុន។

៨. តំណភ្ជាប់ខាងក្រៅ

ប្រសិនបើផ្នែកណាមួយនៃគេហទំព័រនេះមានតំណភ្ជាប់ជាមួយនឹងគេហទំព័រផ្សេងទៀត គេហទំព័រទាំងនោះអាចមិនស្ថិតនៅក្រោមការជូនដំណឹងអំពី​ឯកជនភាពនេះទេ។ យើងសូមណែនាំឲ្យលោកអ្នកត្រួតពិនិត្យមើលការជូនដំណឹងអំពី​ឯកជនភាពនៅលើគេហទំព័រទាំងនោះ ដើម្បីស្វែងយល់ពីគោលនយោបាយរបស់ពួកគេក្នុងការប្រមូល ប្រើប្រាស់​ ការផ្ទេរ និងបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។

៩. ព័ត៌មានទំនាក់ទំនង

លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំ តាមរយៈអ៊ីម៉ែល៖ [email protected] ឬស្នាក់ការកណ្តាលរបស់ធនាគារ ស្ថិតនៅអគារ២១៩ ផ្លូវ១២៨ កែងផ្លូវ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងការប្រមូល ការប្រើប្រាស់ និងការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។