សេវាផ្ទេរប្រាក់តាមប្រព័ន្ធស្វីស

ការផ្ទេរប្រាក់តាមប្រព័ន្ធស្វីស

ជាមួយធនាគារ អេស ប៊ី​ អាយ លី ហួរ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈប្រព័ន្ធស្វីស ជាមួយនឹងសេវាកម្មផ្ទេរប្រាក់ដែលអាចជឿទុកចិត្តបាន។ លោកអ្នកនឹងទទួលបាននូវបទពិសោធន៍នៃការផ្ញើប្រាក់ប្រកបដោយ សុវត្ថិភាព ងាយស្រួល និងរហ័ស ជាមួយកម្រៃសេវាទាបបំផុត។ សេវាកម្មផ្ទេរប្រាក់នេះមាននៅគ្រប់សាខារបស់ធនាគារយើងខ្ញុំទូទាំងប្រទេស។

ការផ្ទេរប្រាក់តាមរយៈប្រព័ន្ធស្វីស សាច់ប្រាក់របស់លោកអ្នក នឹង​ត្រូវផ្ទេរទៅ គណនីអ្នកទទួលផលដោយផ្ទាល់ បានយ៉ាងឆាប់រហ័ស នឹងប្រកបដោយសុវត្ថិភាព តាមរយៈធនាគារដៃគូទំនាក់ទំនងធំៗជាច្រើន នៅជុំវិញពិភពលោក ។

ព័ត៌មានលំអិតនៃការផ្ទេរប្រាក់តាមប្រព័ន្ធស្វីសមានដូចខាងក្រោម៖

  • ស្វីសកូតរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ៖ SBHRKHPP
ការផ្ទេរប្រាក់ចេញទៅក្រៅប្រទេសជាមួយប្រព័ន្ធស្វីស

ការផ្ទេរប្រាក់ចេញក្រៅប្រទេសគឺត្រូវបានទូទាត់ពីអ្នកផ្ទេរប្រាក់ ហើយផ្ញើទៅអ្នកទទួលផលដោយតម្រូវឱ្យមានគណនីជាមួយធនាគារផ្សេងទៀតនៅក្រៅប្រទេស។ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ជាមួយរូបិយប័ណ្ណច្រើនប្រភេទ ទៅកាន់ប្រទេសផ្សេងៗ ជាមួយនឹងអត្រាប្តូរប្រាក់ដែលល្អបំផុត។

  • ការផ្ទេរប្រាក់នៅពេលនេះ លោកអ្នកអាចផ្ទេរប្រាក់ទៅជុំវិញពិភពលោករហូតដល់ ២៨ រូបិយប័ណ្ណ៖

១.​ USD        ៦. EUR              ១១. HKD            ១៦. AED            ២១. NOK          ២៦. ZAR

២. THB        ៧. AUD             ១២. JPY              ១៧. DKK           ២២. PKR           ២៧. ZAR

៣. VND       ៨. NZD             ១៣. CAD           ១៨. INR            ២៣. PHP           ២៨. SEK

៤. CNY        ៩. GBP              ១៤. CHF             ១៩. IDR           ២៤. QAR

៥. MYR       ១០. SGD           ១៥. BND             ២០. BDT         ២៥. SAR

  • ព័ត៌មានលំអិតអំពីសេវា កែប្រែ បញ្ឈប់ប្រតិបត្តិការ​ (Amendment/Cancellation) និង កម្រៃរ៉ាប់រង (Charge OUR) មានលម្អិតដូចខាងក្រោម៖
. ប្រភេទរូបិយប័ណ្ណ ការកែប្រែ/ បញ្ឈប់ប្រតិបត្តិការ កម្រៃរ៉ាប់រង ()
USD, VND, CNY USD ៣០ USD ៣០
THB THB ១.០០០ THB ១.០០០
EUR USD ៥៥ ឬ EUR​ ៥០* USD ៥៥ ឬ EUR​ ៥០*
JPY USD ៣៥ ឬ JPY​៤.៥០០* ០,០៥% អប្បបរមា USD ២៥​ ឬ JPY ​២.500*
AUD USD ៣០ ឬ AUD​ 40.00* USD ៣០ ឬ AUD​ ៣៥*
GBP USD ៣៥ ឬ GBP ២៥* USD ៣៥ ឬ GBP ២៥*
HKD USD ៣០ ឬ HKD ២០០* USD ៤៥ ឬ HKD ៣២០*
IDR, INR, NZD, CHF, SEK, CAD, SGD, BND, AED, DKK, BDT, NOK, PLR, PHP, QAR, SAR, ZAR, LKR, USD ២៥ USD ៣០
  • កម្រៃសេវាក្នុងតារាងខាងលើ នឹងត្រូវយកតាមកម្រៃអត្រារូបិយប័ណ្ណដែលមានតម្លៃខ្ពស់ជាងគេ នៅពេលដែលមានការប្រែប្រួល អត្រាប្តូរប្រាក់
  • កម្រៃរ៉ាប់រង “OUR” ទឹកប្រាក់នឹងទទួលពេញទៅក្នុងគណនីធនាគារទទួលផល។ ដូច្នេះកម្រៃសេវាបន្ថែម​នឹង​ត្រូវ​​បាន​អនុវត្ត។

ដើម្បីទាញយកទម្រង់បែបបទនៃការផ្ទេរប្រាក់ សូមចូលតាមតំណភ្ជាប់ខាងក្រោម៖

តើធ្វើដូចម្តេចដើម្បីផ្ទេរប្រាក់?

  • សូមអញ្ញើញទៅកាន់សាខាដែលនៅជិតលោកអ្នកបំផុត ហើយបំពេញពាក្យស្នើរសុំផ្ទេរប្រាក់ក្រៅប្រទេស
  • លក្ខខណ្ឌនៃការផ្ទេរប្រាក់ចេញ

សូមពិនិត្យមើលលក្ខខណ្ឌនៃការផ្ទេរប្រាក់ចេញនៅតំណភ្ជាប់ខាងក្រោម៖

ការផ្ទេរប្រាក់ចូលតាមប្រព័ន្ធស្វីស

ធនាគារ អេស ប៊ី​ អាយ លី​ ហួរ មានដៃគូសហការជាមួយធនាគារជាច្រើនដែលផ្តល់ជូននូវសេវាផ្ទេរប្រាក់ចូលពីធនាគារផ្សេងៗនៅក្រៅប្រទេស ចូលមកគណនី ទាំងឯកត្តបុគ្គល និង នីតិបុគ្គល តាមរយៈធនាគារអន្តរការី។

អ្នកទទួលប្រាក់ត្រូវផ្តល់ព័ត៌មានចាំបាច់មួយចំនួនទៅឱ្យអ្នកផ្ញើរប្រាក់ ដើម្បីទទួលបាននូវសាច់ប្រាក់ ដែលផ្ញើរពីក្រៅប្រទេស រួមមានដូចខាងក្រោម៖

  • គណនីអ្នកទទួល: លេខគណនីរបស់អ្នកទទួល នៅធនាគារ អេស ប៊ី អាយ លី​ ហួរ
  • ឈ្មោះគណនីអ្នកទទួល: ឈ្មោះគណនីរបស់អ្នកទទួល នៅធនាគារ អេស ប៊ី អាយ លី​ ហួរ
  • អាសយដ្ឋានអ្នកទទួល: អាសយដ្ឋានរបស់អ្នកទទួល នៅធនាគារ អេស ប៊ី អាយ លី​ ហួរ
  • ឈ្មោះធនាគារទទួលផល: ធនាគារ អេស ប៊ី អាយ លី​ ហួរ
  • លេខកូដធនាគារ (Swift/BIC): SBHRKHPP
  • ឈ្មោះធនាគារដៃគូ: សូមមើលក្នុងតារាងឈ្មោះធនាគារដៃគូ

ចំពោះការផ្ទេរប្រាក់ចូល

  • លោកអ្នកអាចទទួលប្រាក់បានជាច្រើនប្រភេទរូបបិយប័ណ្ណមានដូចជា៖ USD, THB, VND, SGD, CNY ដែលសាច់ប្រាក់ត្រូវបានទូទាត់ចូលគណនីរបស់អ្នកតាមអត្រាប្តូរប្រាក់របស់ធនាគារ។
  • សូមធ្វើការទាញយក នូវព័ត៌មានផ្ទេរប្រាក់ចូល ដោយចូលនូវតំណភ្ជាប់ខាងក្រោម៖
ល.រ រូបិយប័ណ្ណ ព័ត៌មានផ្ទេរប្រាក់ចូល ប្រទេស​
ដុល្លារ ទាញយកឯកសារ ទូទាំងពិភពលោក
ដុល្លារសិង្ហបុរី ទាញយកឯកសារ សិង្ហបុរី
វៀតណាមដុង ទាញយកឯកសារ វៀតណាម
ថៃបាត ទាញយកឯកសារ ថៃ
យ៉ន់ ចិន ទាញយកឯកសារ ចិន
ធនាគារអន្តរការី / ធនាគារដៃគូ

ចំពោះការផ្ទេរប្រាក់ទៅ-មក ក្រៅស្រុក ត្រូវបានធ្វើឡើងតាមរយៈធនាគារដៃគូ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីជួយសម្រួលដល់ការផ្ទេរប្រាក់ចេញ និងចូល នៅក្នុងធនាគារ៖

ល.រ ឈ្មោះធនាគារ លេខកូដស្វីស (Swift) រូបិយប័ណ្ណ កំណត់ចំណាំ
CIMB Bank CIBBSGSG ដុល្លារ/ដុល្លារសិង្ហបុរី ធនាគារអន្តការី
Kookmin Bank CZNBKHPP ដុល្លារ ធនាគារអន្តការី
Vietcombank Vietnam BFTVVNVX ដុល្លារ/វៀតណាមដុង ធនាគារអន្តការី
Zhejiang Chouzhou Commercial Bank CZCBCN2X ដុល្លារ/យ៉ន់ ធនាគារអន្តការី
KasikornBank Thai KASITHBK ដុល្លារ/ ថៃបាត ធនាគារអន្តការី
Maybank Cambodia MBBEMYKL ២៣ រូបិយប័ណ្ណ ធនាគារដៃគូ
RHB Malaysia RHBBMYKL ម៉ាទ្បេស៊ីរ៉េងហ្គីត ធនាគារដៃគូ

កម្រៃសេវា សម្រាប់ការផ្ទេរប្រាក់ចេញ ចូលក្រៅស្រុក
***ប្រូម៉ូសិនពិសេសសម្រាប់ឆ្នាំ ២០២៤****

ប្រភេទ

រូបបិយប័ណ្ណ ទឹកប្រាក់ផ្ទេរ

កម្រៃសេវា

ការផ្ទេរប្រាក់ចូល

គ្រប់រូបិយប័ណ្ណទាំងអស់ មិនកំណត់

ឥតគឹតថ្លៃ

ការផ្ទេរប្រាក់ចេញ

USD, THB, VND, CNY, SGD

≤ ២០,០០០.០០​ ដុល្លារ

កម្រៃសេវា : ០% + ខ្សែកាប ១៥.00 ដុល្លារ

> ២០,០០០,០០​ ដុល្លារ

កម្រៃសេវា : ០.១២% + ខ្សែកាប ១៥.00 ដុល្លារ

រូបិយប័ណ្ណផ្សេងៗ (២៣រូបិយប័ណ្ណ)

មិនកំណត់

កម្រៃសេវា : ០.១២% (អប្ប.១៥.00 ដុល្លារ)+ខ្សែកាប ១៥.00 ដុល្លារ

*ចំណាំ៖ សេវាខាងលើអាចនឹងត្រូវផ្លាស់ប្តូរ ផ្អែកលើគោលការណ៍របស់ធនាគារ

  • តើត្រូវការពេលប៉ុន្មានដើម្បីទទួលបានប្រាក់ដែលផ្ទេរចេញ ឬ​ ចូល?
    • ជាធម្មតាចំណាយពេល​ ២ ឬ ៣ថ្ងៃ នៃថ្ងៃធ្វើការ
  • តើទំហំទឹកប្រាក់ធំបំផុតប៉ុន្មានដែលអាចផ្ទេរប្រាក់ចូល?
    • មិនកំណត់

ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ោ៖

  • លេខទូរស័ព្ទ៖ ០២៣ ៩៨០​ ៨៨៨
  • អ៊ីម៉ែល: [email protected]

Website: www.sbilhbank.com.kh