ឥណទានពាណិជ្ជកម្ម

អតិថិជនសក្តានុពល និងប្រភេទអាជីវកម្ម៖

អាជីវកម្មខ្នាតតូចនិងមធ្យម និងរូបវន្តបុគ្គលដែលធ្វើប្រតិបត្តិការណ៍អាជីវកម្មស្របច្បាប់ ក្រោមបទប្បញ្ញត្តិក្នុងស្រុកនៅកម្ពុជា។ ប្រភេទនៃអង្គភាពអាជីវកម្មមានដូចជា៖

    • ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំណត់
    • ក្រុមហ៊ុនដៃគូអាជីវកម្ម
    • ក្រុមហ៊ុនអាជីព
    • សហគ្រាសឯកបុគ្គល
    • ស្ថាប័នហិរញ្ញវត្ថុ 
    • រូបវន្តបុគ្គល
លក្ខណៈពិសេសនៃផលិតផល៖
  • រូបិយបណ្ណផ្សេងៗ៖ KHR, USD, THB
  • ទំហំកម្ចី៖ ចាប់ពី ២០០ពាន់ ដុល្លារឡើងទៅ
  • អត្រាទាបបំផុត៖ ៨,៥% (អាចចរចារ)
  • រយៈពេលកម្ចីយូរបំផុត ១០ឆ្នាំ
  • របៀបទូទាត់ប្រាក់មានលក្ខណៈបត់បែន៖ (ការបង់ការប្រាក់និងប្រាក់ដើមថេរ រៀងរាល់ខែ (EMI) ឬ ការបង់ប្រាក់ដើមថេរ រៀងរាល់ខែ (EMP)
  • មូលនិធិហិរញ្ញប្បទាន
  • ទ្រព្យដាក់បញ្ចាំ៖
    • ប្លង់រឹង៖ ទំហំកម្ចីអតិបរមា ៧០%នៃតម្លៃទ្រព្យដែលមានដីនិងសំណង់ និង ៦០%នៃតម្លៃទ្រព្យដែលជាដីទំនេរ ឬដីកសិកម្ម
    • ប្លង់ទន់៖ ទំហំកម្ចីអតិបរមា ៥០%នៃតម្លៃទ្រព្យដែលមានដីនិងសំណង់ និង៤០%នៃតម្លៃទ្រព្យដែលជាដីទំនេរ ឬដីកសិកម្ម។ ប្លង់ទន់ជាប្លង់ដែលចេញដោយខណ្ឌ។

ចំណាំ៖  ធនាគារសូមសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗដោយមិនចាំបាច់ជូនដំណឹងជាមុនដល់អតិថិជន។ ព័ត៌មានលម្អិតសូមមេត្តាមកកាន់សាខារបស់ ធនាគារ អេស ប៊ី អាយ លី ហួរ ឬទូរស័ព្ទលេខទំនាក់ទំនង ០២៣ ៩៨០ ៨៨៨ ។