• ទំព័រដើម
  • workshop

ព័ត៌មាន

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ជាមួយ សម្ព័ន្ធសមាគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា។
កាលពីព្រឹកថ្ងៃច័ន្ទទី២៥ ខែមករា ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសម្ព័ន្ធសមាគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីសហការលើគម្រោងសិក្ខាសាលា “ការកសាងអាជីវកម្មប្រកបទៅដោយភាពជោគជ័យ” ទូទាំង២៥ខេត្ត/ក្រុង រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះផងដែរធនាគារ អេស ប៊ី អាយ លី ហួរ គឺជាវាគ្មិនដ៏សំខាន់មួយនៅក្នុងកម្មវិធីដែលត្រូវធ្វើបទបង្ហាញស្តីពីការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលបានហិរញ្ញប្បទាន។ ការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុ គឺមានសារៈសំខាន់ណាស់ ព្រោះថាបើយើងគ្រប់គ្រងវាមិនបានដិតដល់ឬមិនមានប្រសិទ្ធភាព នោះវានឹងអាចនាំមកនូវហានិភ័យអាជីវកម្ម និងអាចឈានទៅរកការក្ស័យធនជាមិនខាន។