គន្លឹះសុវត្ថិភាព
១. សូមកុំចែករំលែក User ID និងលេខកូដសម្ងាត់របស់អ្នកជាមួយអ្នកដទៃ
២. សូមកុំប្រើ លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត និង លេខដែលងាយស្រួលប៉ាន់ស្មាន (ឧ.១២៣៤៥៦, ១១១១១១) ជាលេខកូដសម្ងាត់របស់លោកអ្នក
៣. សូមកុំចែករំលែក One Time Password (OTP) របស់អ្នកជាមួយអ្នកដ៏ទៃទោះក្នុងហេតុផលអ្វីក៏ដោយ
៤. សូមប្តូរលេខសម្ងាត់ជាប្រចាំ
៥. សូមជៀសវាងការធ្វើប្រតិបត្តិការធនាគារដោយប្រើប្រាស់អ៊ីនធើណេតសាធារណៈ
៦. សូមកុំទុកទូរស័ព្ទដៃចោល ដោយមិនបានចាក់សោរ
៧. បិទឫចាកចាញពីធនាគារចល័ត អេស ប៊ី អាយ លីហួរ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការ
៨. សូមកុំភ្ជាប់ ឬទាញយកកម្មវិធីណាមួយដែលមិនមានប្រភពច្បាស់លាស់
៩. សូមកុំធ្វើការផ្ទេរប្រាក់ទៅកាន់ប្រភពដែលគួរអោយសង្ស័យ
១០. សូមកុំរក្សាទុកលេខកូដសម្ងាត់នៅក្នុងអ្វីមួយ ចូរចងចាំដើម្បីងាយស្រួលក្នុងការប្រើប្រាស់