សូមស្វាគមន៍មកកាន់អគារសាខាស្តង់ដាររបស់ធនាគារ អេស ប៊ី អាយ លី ហួរ
សូមស្វាគមន៍មកកាន់អគារសាខាស្តង់ដាររបស់ធនាគារ អេស ប៊ី អាយ លី ហួរ។ សាខាក្រុងប៉ៃលិន យើងត្រៀមរួចជាស្រេច ក្នុងការបម្រើលោកអ្នក។ អាសយដ្ឋាន ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
សូមស្វាគមន៍មកកាន់អគារសាខាស្តង់ដាររបស់ធនាគារ អេស ប៊ី អាយ លី ហួរ។ សាខាក្រុងប៉ៃលិន យើងត្រៀមរួចជាស្រេច ក្នុងការបម្រើលោកអ្នក។ អាសយដ្ឋាន ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក សូមជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីចូលរួមអនុវត្តតាមវិធានការណ៍របស់រាជរដ្ឋាភិបាល ក្នុងរយៈពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ–១៩ គ្រប់សាខាទាំងអស់របស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែលស្ថិតនៅក្នុងភូមិសាស្រ្តបិទខ្ទប់ខាងលើ នឹងត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងសារជាថ្មី។ អាស្រ័យដូចនេះ សូមអតិថិជនទាំងអស់របស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅក្នុងរាជធានីភ្នំពេញ អាចអញ្ជើញមកធ្វើប្រតិបត្តិការធនាគារ នៅសាខា៧មករា ដែលមានអាសយដ្ឋាននៅអគារលេខ២១៩ ផ្លូវលេខ១២៨ កែងផ្លូវ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬម៉ាស៊ីនដាក់/ដកប្រាក់ ATM ឬអាចធ្វើប្រតិបត្តិការតាមបណ្តាភ្នាក់ងារ លី ហួរ វេលុយ (ទទួលយកឥណទាន សងឥណទានត្រឡប់ ធ្វើការដាក់/ដកប្រាក់តាមរយៈកាត) ដែលនៅជិតលោកអ្នក ឬតាមសេវាធនាគារចល័តរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក លើទូរស័ព្ទដៃរបស់លោកអ្នក។ សូមថ្លែងអំណរគុណ ចំពោះការយោគយល់ពីសំណាក់អតិថិជនទាំងអស់។ សូមចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩។