Yearly Archives: 2024

ធនាគារ អេស ប៊ី អាយ លី ហួរ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការបណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​ដំបូង​គេ

ធនាគារ អេស ប៊ី អាយ លី ហួរ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការបណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​ដំបូង​គេ

ធនាគារ អេស ប៊ី អាយ លី ហួរ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវបណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​ដំបូង​គេ និងមានតែមានមួយគត់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ នេះ។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីដោយ លោក Shuzo Shikata ជាប្រធានក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិក អ្នកឧកញ៉ា លី សុភ័ក្ត ជាសមាជិកក្រុមប្រឹក្សាភិបាល ឧកញ៉ា លី សុភាព ជាសមាជិក ក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិក លោក ជា ផល្លារិន អគ្គនាយក នៃធនាគារ និងលោក Jody Aldridge ជាប្រធានផ្នែកអភិវឌ្ឍន៍អតិថិជន ប្រចាំនៅ Visa Cross Border Solutions។ ជាមួយនឹងបណ្ណវីសាពហុរូបិយប័ណ្ណថ្មី របស់ធនាគារ អេស ប៊ី អាយ លី ហួរ និងមានតែមួយគត់​នៅកម្ពុជា លោកអ្នកអាច ធ្វើដំណើរ [...]
អានបន្ត
សារលិខិតជូនពរ អ្នកឧកញ៉ា លី សុភ័ក្ត

សារលិខិតជូនពរ អ្នកឧកញ៉ា លី សុភ័ក្ត

សូមគោរពអបអរសាទរ ចំពោះ ឧកញ៉ា លី សុភ័ក្ត ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងឱកាសត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ផ្ដល់គោរមងារ "អ្នកឧកញ៉ា" ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ សូមទេវតាឆ្នាំថ្មី ប្រទានពរជ័យដល់អ្នកឧកញ៉ា និង ក្រុមគ្រួសារ ជួបតែសុភមង្គល និងវិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអបអរសាទរ និងគោរពជូនពរពី ធនាគារ អេស ប៊ី អាយ លី ហួរ។
អានបន្ត
សារលិខិតជូនពរ លោកអ្នកឧកញ៉ា លី ហួរ

សារលិខិតជូនពរ លោកអ្នកឧកញ៉ា លី ហួរ

សូមគោរពអបអរសាទរយ៉ាងក្រៃលែង ចំពោះ អ្នកឧកញ៉ា លី ហួរ ភាគទុនិក ធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងឱកាសត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ផ្ដល់គោរមងារ "លោកអ្នកឧកញ៉ា" ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។សូមទេវតាឆ្នាំថ្មី ប្រទានពរជ័យដល់ លោកអ្នកឧកញ៉ា និង ក្រុមគ្រួសារ ជួបតែសុភមង្គល និងវិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអបអរសាទរ និងគោរពជូនពរពី ធនាគារ អេស ប៊ី អាយ លី ហួរ។
អានបន្ត
អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤

អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤

គណៈគ្រប់គ្រងទាំងអស់ របស់ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមផ្តល់សេវាអតិថិជនដោយផ្ទាល់នៅតាមបញ្ជរធនាគារ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នាពេលកន្លងមក ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងការយកចិត្តទុកដាក់ និងការផ្តល់តម្លៃដល់អតិថិជនទាំងអស់ ដែលតួនាទីនេះមិនមែនផ្តល់ដោយបុគ្គលិកដែលបម្រើសេវាអតិថិជនផ្ទាល់នៅតាមបញ្ជរធនាគារតែមួយឡើយ។ ការផ្តល់សេវាអតិថិជន គឺជាការងាររបស់យើងទាំងអស់ដោយរាប់តាំងតួនាទីជាសន្តិសុខ បុគ្គលិកអនាម័យ រហូតដល់គណៈជាន់ខ្ពស់របស់ធនាគារ និងជាពិសេសទៀតនេះគឺ ដើម្បីចូលរួមអបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ផងដែរ។ កម្មវិធីនេះមានការផ្តល់កិត្តិយសចូលរួមពីសំណាក់ លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ រួមជាមួយគណៈគ្រប់គ្រងទាំងអស់ អញ្ជើញមកបម្រើសេវាអតិថិជនដោយផ្ទាល់ជូនដល់អតិថិជនដែលមកប្រើសេវានៅតាមបញ្ជរធនាគារ ប្រកបដោយការគោរព រួសរាយ រាក់ទាក់ និងការយកចិត្តទុកដាក់ខ្ពស់បំផុត ដែលបានប្រារព្ធឡើងនៅ សាខារាជធានីភ្នំពេញ និងតាមបណ្តាសាខានៅជាប់រាជធានីភ្នំពេញ របស់ធនាគារ អេស ប៊ី អាយ លី ហួរ។
អានបន្ត
កម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ អេស ប៊ី អាយ លី ហួរ សម្រាប់ កុមារ និងយុវជន ឆ្នាំ២០២៤

កម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ អេស ប៊ី អាយ លី ហួរ សម្រាប់ កុមារ និងយុវជន ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ អេស ប៊ី អាយ លី ហួរ ឆ្នាំ២០២៤ សម្រាប់កុមារ​ និងយុវជន ដោយសហការជាមួយសាលាបង្វឹកបាល់ទាល់ SOLTILO FAMILIA SOCCER SCHOOL CAMBODIA ដែលបង្កើតឡើងដោយ លោក កៃស៊ូកិ ហុនដា (Mr. KEISUKE HONDA) ដើម្បីគាំទ្រវិស័យកីឡាបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមកុមារ និងយុវជន អាយុក្រោម ៩ឆ្នាំ (U9) អាយុក្រោម ១១ឆ្នាំ (U11) អាយុក្រោម ១៣ឆ្នាំ (U13) អាយុក្រោម ១៥ឆ្នាំ (U15) និង អាយុក្រោម ១៧ឆ្នាំ (U17) ដែលសរុបទាំងអស់ជិត៤០០នាក់ ដែលមកពីសាលារៀនអន្តរជាតិ និងក្លឹបបាល់ទាត់កុមារជាច្រើននៅរាជធានីភ្នំពេញ បានចូលរួមក្នុងកម្មវីធីនេះ។ [...]
អានបន្ត
ទទួលបានឈុតអាហារ ឬអាហារសម្រន់

ទទួលបានឈុតអាហារ ឬអាហារសម្រន់

ការផ្តល់ជូនពិសេសពី ប័ណ្ណវីសាផ្លាទីនៀមរបស់ធនាគារ អេស ប៊ី អាយ លី ហួរ! ទទួលបានឈុតអាហារ ឬអាហារសម្រន់ សម្រាប់ការទូទាត់តាមរយៈ ប័ណ្ណវីសាផ្លាទីនៀមរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ​​ខ​ និង​លក្ខខណ្ឌ​ សិទ្ធិអាចអនុវត្តបានសម្រាប់ប័ណ្ណ Visa Infinite និង Visa Platinum ដែលចេញក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ អាចប្រើប្រាស់បានតែម្តងគត់សម្រាប់ម្ចាស់ប័ណ្ណនៅក្នុងរយៈពេលនៃយុទ្ធនាការឈុតអាហារ ឬអាហារសម្រន់ របស់ភោជនីយដ្ឋានដែលចូលរួមទាំងអស់ ម្ចាស់ប័ណ្ណអាចជ្រើសរើសយក ឈុតអាហារ ឬ អាហារសម្រន់របស់ភោជនីយដ្ឋានដែលចូលរួមដែលឥតគិតថ្លៃ និងមានកំណត់ត្រឹម 55មុខ នៃការផ្តល់ជូនក្នុងមួយខែ តម្រូវឱ្យកក់ទុកមុនយ៉ាងតិច 3 ថ្ងៃ នៃថ្ងៃធ្វើការជាមុន (លើកលែងតែថ្ងៃបុណ្យជាតិ) ដោយទូរស័ព្ទទៅលេខ 096 674 5007 / Telegram 070 340 485 ឬផ្ញើអ៊ីមែលទៅ៖ [...]
អានបន្ត
ធនាគារ អេស ប៊ី អាយ លី ហួរ និង វិទ្យាស្ថានខេមអេដ បានប្រកាស ចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា

ធនាគារ អេស ប៊ី អាយ លី ហួរ និង វិទ្យាស្ថានខេមអេដ បានប្រកាស ចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា

ធនាគារ អេស ប៊ី អាយ លី ហួរ និង វិទ្យាស្ថានខេមអេដ បានប្រកាស ចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា ក្រោមអធិបតីភាព លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ និង លោក Casey Douglas Barnett នាយក វិទ្យាស្ថានខេមអេដ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់នូវកម្ចីសិក្សាដោយគ្មានទ្រព្យធានាជាមួយ រយៈពេលកម្ចីវែង ជូនដល់សិស្ស-និស្សិត នៃវិទ្យាស្ថាន ខេមអេដ ដែលចង់សិក្សា ជំនាញដែលពេញចិត្ត ។

អានបន្ត
ធនាគារ អេស ប៊ី អាយ លី ហួរ បានឈ្នះនូវពានរង្វាន់ឈានមុខគេទាំង 3 ពីក្រុមហ៊ុនវីសា៖

ធនាគារ អេស ប៊ី អាយ លី ហួរ បានឈ្នះនូវពានរង្វាន់ឈានមុខគេទាំង 3 ពីក្រុមហ៊ុនវីសា៖

ធនាគារ អេស ប៊ី អាយ លី ហួរ បានឈ្នះនូវពានរង្វាន់ឈានមុខគេទាំង 3 ពីក្រុមហ៊ុន វីសា៖ ១. ពានរង្វាន់ឈានមុខគេ ខាងផ្នែកចេញប័ណ្ណឥណទានជូនអតិថិជន ឆ្នាំ២០២៣ ២. ពានរង្វាន់ឈានមុខគេ ខាងផ្នែកចេញប័ណ្ណឥណពន្ធដល់អតិថិជន ឆ្នាំ២០២៣ ៣. ពានរង្វាន់ឈានមុខគេក្នុងការអនុម័តឥណទានសម្រាប់ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ឆ្នាំ២០២៣ ដូចដែលបានដឹងហើយថា ធនាគារ អេស ប៊ី អាយ លី ហួរ ជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលតែងតែផ្តល់ជូននូវសេវាកម្មដ៏ប្រសើរ លក្ខណៈពិសេសប្រកបដោយភាពច្នៃប្រឌិត និងអត្ថប្រយោជន៍ផ្តាច់មុខគេដូចជា ការផ្តល់ជាសាច់ប្រាក់ត្រឡប់វិញ និងការផ្តល់ធានារ៉ាប់រងលើការធ្វើដំណើររហូតដល់ ១លានដុល្លារជាដើម និងការធានានូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងការពេញចិត្តរបស់អតិថិជន ដោយការសម្របខ្លួនទៅនឹងនិន្នាការទីផ្សារ និងការប្រើប្រាស់បច្ចេកវិទ្យា។ ធនាគារបានប្រើការវិភាគទិន្នន័យកម្រិតខ្ពស់ សម្រាប់ការស្វែងរក និងការទប់ស្កាត់ការក្លែងបន្លំ ព្រមទាំងផ្តល់អាទិភាពដល់បទពិសោធន៍នៃអ្នកប្រើប្រាស់ដោយមិនទាមទារនូវព័ត៌មានសម្ងាត់របស់អតិថិជន។

អានបន្ត
ធនាគារ អេស ប៊ី អាយ លី ហួរ សូមសម្តែងនូវការគោរពដឹងគុណ ចំពោះលោកអ្នកដែលបានចូលរួមបរិច្ចាគឈាមគ្រប់រូប

ធនាគារ អេស ប៊ី អាយ លី ហួរ សូមសម្តែងនូវការគោរពដឹងគុណ ចំពោះលោកអ្នកដែលបានចូលរួមបរិច្ចាគឈាមគ្រប់រូប

នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បុគ្គលិក និងគណៈគ្រប់គ្រងនៅ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមជាមួយមជ្ឈមណ្ឌលជាតិ ដើម្បីបរិច្ចាគឈាម ក្នុងឱកាស “ទិវានៃក្តីស្រលាញ់” ក្នុងបរិបទ “កាដូ នៃសេចក្តីស្រលាញ់ចេញពីបេះដូង។” ធនាគារ អេស ប៊ី អាយ លី ហួរ សូមសម្តែងនូវការគោរពដឹងគុណ ចំពោះលោកអ្នកដែលបានចូលរួមបរិច្ចាគឈាមទាំងអស់។ សេចក្តីសប្បុរសរបស់លោកអ្នក ដើរតួយ៉ាងសំខាន់ក្នុងការជួយជីវិត អ្នកជម្ងឺដែលកំពុងត្រូវការឈាម និងជួយពង្រឹងដល់ការផ្គត់ផ្គង់ឈាម ឲ្យបានគ្រប់គ្រាន់ក្នុងស្តុករបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រោះឈាមមិនមានរោងចក្រណាអាចផលិតបានឡើយ។

អានបន្ត
រីករាយការបញ្ចុះតម្លៃ ២០% សម្រាប់ការជាវសំបុត្រ MyKad ចូលទស្សនានៅ KL TOWER ប្រទេសម៉ាឡេសុី

រីករាយការបញ្ចុះតម្លៃ ២០% សម្រាប់ការជាវសំបុត្រ MyKad ចូលទស្សនានៅ KL TOWER ប្រទេសម៉ាឡេសុី

រីករាយជាមួយការបញ្ចុះតម្លៃ២០% សម្រាប់ការជាវសំបុត្រ MyKad ចូលទស្សនានៅ KL TOWER ប្រទេសម៉ាឡេសុី រាល់ពេលទូទាត់ជាមួយ ប័ណ្ណវីសា របស់ ធនាគារ អេស ប៊ី អាយ លី ហួរ ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ ឈ្មោះហាង៖ KL Tower Malaysia ទីតាំង៖​ KL Tower Malaysia ការផ្តល់ជូន៖ រីករាយជាមួយការបញ្ចុះតម្លៃ២០% សម្រាប់ការជាវសំបុត្រ MyKad រយៈពេលការផ្តល់ជូន​៖​ ពី​ថ្ងៃ​នេះ រហូតដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សិទ្ធិ​ចូលរួម៖ គ្រប់ប្រភេទប័ណ្ណវីសាធនាគារ អេស ប៊ី អាយ លី ហួរ (លើកលែងតែប័ណ្ណនិម្មិតវីសា) វិធីដើម្បីទទួលបានការផ្តល់ជូន៖ ​​១. ការផ្តល់ជូននេះសម្រាប់ការទិញនៅហាងផ្ទាល់ ២. សូមសួរបុគ្គលិកហាងអំពីបញ្ចុះតម្លៃនេះ ​​ខ​ និង​លក្ខខណ្ឌ​ ១. [...]
អានបន្ត