Monthly Archives: ខែ​មេសា 2025

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកម្ចីទិញផ្ទះដល់អតិថិជនសម្រាប់គម្រោងរ៉ូយាល់ ប៊ិច រីសត & រេស៊ីដេន

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកម្ចីទិញផ្ទះដល់អតិថិជនសម្រាប់គម្រោងរ៉ូយាល់ ប៊ិច រីសត & រេស៊ីដេន

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និង ក្រុមហ៊ុន វិរៈ ប៊ុន ថាំ អេចប្រេស ខូអិលធីឌី នៅថ្ងៃនេះ បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់នូវ ដំណោះស្រាយកម្ចីទិញផ្ទះដ៏ទូលំទូលាយដល់អតិថិជន សម្រាប់ គម្រោងដ៏ល្បីល្បាញ រ៉ូយាល់ ប៊ិច រីសត & រេស៊ីដេន ក្រោមអធិបតីភាព របស់ លោក ជា ផល្លារិន អគ្គនាយកនៃធនាគារ អេស ប៊ី អាយ លី ហួរ និង ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ព្រមទាំងវត្តមានគណៈគ្រប់គ្រងជាច្រើនរូបទៀត នៅការិយាល័យធនាគារ អេស ប៊ី អាយ លី ហួរ សាខាឬស្សីកែវ។ ភាពជាដៃគូជាយុទ្ធសាស្ត្រនេះ [...]
អានបន្ត
សេចក្តីជូនដំណឹង ស្តីពី ការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល តាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ

សេចក្តីជូនដំណឹង ស្តីពី ការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល តាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ

សេចក្តីជូនដំណឹង ស្តីពី ការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល តាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ អតិថិជនជាទីគោរព! ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមជម្រាបជូនអតិថិជនទាំងអស់ឱ្យបានជ្រាបថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងធ្វើការបើកគណនីប្រាក់រៀលថ្មីដោយស្វ័យប្រវត្តិជូនអតិថិជនដែលមិនទាន់មានគណនីប្រាក់រៀល នៅ ថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៥។ កម្រៃសេវាផ្សេងៗនឹងត្រូវបានលើកលែងសម្រាប់គណនីប្រាក់រៀលថ្មីដែលត្រូវបានបង្កើតដោយស្វ័យប្រវត្តិនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ ឬ ០៩៣ ៦៧១ ១១១។ សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!
អានបន្ត
ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកម្មវិធី “សង្ក្រាន្ត ធនាគារ  អេស ប៊ី អាយ លី ហួរ” ឆ្នាំ២០២៥

ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកម្មវិធី “សង្ក្រាន្ត ធនាគារ អេស ប៊ី អាយ លី ហួរ” ឆ្នាំ២០២៥

ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកម្មវិធី “សង្ក្រាន្ត ធនាគារ អេស ប៊ី អាយ លី ហួរ” នៅថ្ងៃសោរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅទូទាំងប្រទេស ដោយគ្រប់សាខាទាំងអស់បានរៀបចំជាចង្ហាន់ ទេយ្យទាន និងបច្ច័យកសាងសម្រាប់ប្រគេនដល់ព្រះសង្ឃ ដែលគង់នៅតាមវត្តអារាម ជាមួយកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរជាច្រើន។ ឆ្លៀតនៅក្នុងឱកាសនេះផងដែរ ធនាគារ អេស ប៊ី អាយ លី ហួរ សូមគោរពជូនពរ អតិថិជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យជួបតែសេចក្តីសុខ ចម្រុងចម្រើន និងពុទ្ធិពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។
អានបន្ត