Monthly Archives: ខែ​ឧសភា 2025

ធនាគារ អេស ប៊ី អាយ លី ហួរ សាខា ស្រុកស្នួល បានបើកដំណើរការសម្រាប់បម្រើ សេវាកម្មជូនអតិថិជន

ធនាគារ អេស ប៊ី អាយ លី ហួរ សាខា ស្រុកស្នួល បានបើកដំណើរការសម្រាប់បម្រើ សេវាកម្មជូនអតិថិជន

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនដំណឹងដល់អតិថិជនជាទីគោរពទាំងអស់ឱ្យបានជ្រាបថា ធនាគារ អេស ប៊ី អាយ លី ហួរ សាខា ស្រុកស្នួល បានបើកដំណើរការហើយសម្រាប់បម្រើ សេវាកម្មជូនអតិថិជន។ លោកអ្នកអាចស្វែងរកសេវាហិរញ្ញវត្ថុដ៏សម្បូរបែបរបស់យើងខ្ញុំនៅទីតាំងខាងលើតាមរយៈតំណរនេះ៖ https://maps.app.goo.gl/JFtpMo19oWpgM6Ra9 ។ សាខានេះក៏មានទីតាំងធំទូលាយសម្រាប់ចតយានយន្តដែលបង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់លោកអ្នកក្នុងការអញ្ជើញមកប្រើប្រាស់សេវាកម្មយើងខ្ញុំ។
អានបន្ត
ការជូនដំណឹងស្ដីពីការបើកគណនីប្រាក់រៀលដោយស្វ័យប្រវត្តិ

ការជូនដំណឹងស្ដីពីការបើកគណនីប្រាក់រៀលដោយស្វ័យប្រវត្តិ

ការជូនដំណឹងស្ដីពីការបើកគណនីប្រាក់រៀលដោយស្វ័យប្រវត្តិ   អតិថិជនជាទីគោរព! ធនាគារយើងខ្ញុំចង់ដឹងអំពីមតិយោបល់របស់អតិថិជន! តាមរយៈការជូនដំណឹងនាពេលកន្លងមកអំពីការបើកគណនីប្រាក់រៀល ដោយស្វ័យប្រវត្តិជូនអតិថិជនដែលពុំទាន់មានគណនីប្រាក់រៀល សម្រាប់ជម្រុញ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល  ធនាគារយើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនជាដំណឹងដល់អតិថិជនអំពី គណនីប្រាក់រៀលត្រូវបានបង្កើតរួចរាល់នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដោយពុំតម្រូវឱ្យអតិថិជនបំពេញលក្ខខណ្ឌបន្ថែមផ្សេងទៀតឡើយ។ ធនាគារយើងខ្ញុំ ស្នើសុំមតិយោបល់របស់អតិថិជន អំពីការបើកគណនីប្រាក់រៀលស្វ័យប្រវត្តនេះ​ ប្រសិនបើមាន៖ ចម្ងល់អំពីគណនីប្រាក់រៀល? ទទួលនូវយោបល់ និងមតិកែលម្អផ្សេង ដើម្បីជម្រុញឱ្យធនាគារយើងខ្ញុំអាចផ្ដល់នូវសេវាកម្មយ៉ាងល្អប្រសើរជូនអតិថិជន? អត្ថ​ប្រយោជន៍​បន្ថែមសម្រាប់អតិថិជន? ធនាគារយើងខ្ញុំនៅទីនេះដើម្បីបម្រើសេវាកម្មជូនអតិថិជន ២៤ម៉ោង/៧ថ្ងៃ! សូមទំនាក់ទំនងផ្នែកសេវាកម្មអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨/០៩៣ ៦៧១ ១១១ ឬផ្ញើសារមកកាន់បណ្តាញផ្លូវការរបស់ធនាគារយើងខ្ញុំគ្រប់ពេលវេលា។​ មតិយោបល់របស់អតិថិជន ពិតជាមានសារៈសំខាន់ចំពោះធនាគារយើងខ្ញុំ! សូមចូលរួមជាមួយធនាគារយើងខ្ញុំ ដើម្បីឱ្យសេវាកម្មធនាគារកាន់តែមានភាពងាយស្រួល ទូលំទូលាយ និងកាន់តែល្អប្រសើរ ។
អានបន្ត