នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បុគ្គលិក និងគណៈគ្រប់គ្រងនៅ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមជាមួយមជ្ឈមណ្ឌលជាតិ ដើម្បីបរិច្ចាគឈាម ក្នុងឱកាស “ទិវានៃក្តីស្រលាញ់” ក្នុងបរិបទ “កាដូ នៃសេចក្តីស្រលាញ់ចេញពីបេះដូង។”
ធនាគារ អេស ប៊ី អាយ លី ហួរ សូមសម្តែងនូវការគោរពដឹងគុណ ចំពោះលោកអ្នកដែលបានចូលរួមបរិច្ចាគឈាមទាំងអស់។
សេចក្តីសប្បុរសរបស់លោកអ្នក ដើរតួយ៉ាងសំខាន់ក្នុងការជួយជីវិត អ្នកជម្ងឺដែលកំពុងត្រូវការឈាម និងជួយពង្រឹងដល់ការផ្គត់ផ្គង់ឈាម ឲ្យបានគ្រប់គ្រាន់ក្នុងស្តុករបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រោះឈាមមិនមានរោងចក្រណាអាចផលិតបានឡើយ។