សេវាទូទាត់ឯកសារនាំចេញ-នាំចូល
សេវាកម្មប្រមូលឯកសារ ជាការសកម្មភាពនៃការដោះដូរឯកសាររវាងធនាគារដែលត្រូវបានទទួលមុខអោយចាត់ចែងជំនួស ជាមួយនឹងការរៀបចំអោយមានការចរចាររវាងអ្នកទិញនិងអ្នកលក់។ អ្នកទិញ ឬអ្នកនាំចូល អាចទទួលបានទំនិញនៅពេលដែលការទូទាត់បានកើតឡើង ឬឯកសារទាំងនោះត្រូវបានទទួលស្គាល់ថាបានទូទាត់រួចរាល់នៅកំឡុងកាលបរិច្ឆេទជាក់លាក់ណាមួយ។ អ្វីដែលកាន់តែពិសេសនោះគឺ គ្រប់ការប្រមូលផ្ដុំឯកសារទាំងអស់នឹងស្ថិតនៅក្រោមការត្រួតពិនិត្យពីសភាពានិជ្ជកម្មអន្តរជាតិនៃច្បាប់ URC 522។
១ ប្រភេទនៃសេវាទូទាត់ឯកសារនាំចេញ-នាំចូល
១. ឯកសារនាំចូល
ជាវិធីសាស្ត្រនៃការទូទាត់ចម្បងរបស់អ្នកនាំចេញ ឬអ្នកលក់ដែលតម្រូវអោយអ្នកនាំចូល ឬអ្នកទិញធ្វើការទូទាត់ភ្លាម ឬធ្វើការទូទាត់នៅពេលកំណត់។ ឯកសារនៃការដឹកជញ្ជូនទំនិញនឹងត្រូវបានផ្ញើរចេញដោយអ្នកលក់ទៅកាន់ធនាគារ ហើយបន្តផ្ញើរទៅអោយអ្នកទិញដើម្បីធ្វើសេចក្ដីព្រមព្រៀងនិងកំណត់ពីកាលបរិច្ឆេទដែលខ្លួននឹងធ្វើការទូទាត់។ ឯកសារដែលបានផ្ញើរនឹងធ្វើការទូទាត់ដោយធ្វើការទូទាត់ភ្លាមៗពេលទទួលឯកសារ ឬធ្វើការទូទាត់នៅពេលកំណត់។
២. ឯកសារនាំចេញ
អ្នកនាំចេញ ឬអ្នកលក់ត្រូវប្រគល់ឯកសារពានិជ្ជកម្មទាំងអស់មកអោយធនាគារ អេស ប៊ី អាយ លីហួរនៅពេលដែលទំនិញរបស់ពួកគេត្រូវបានដឹកចេញ។ ធនាគារ នឹងត្រួតពិនិត្យឯកសារទាំងនោះ ហើយផ្ញើរទៅអោយធនាគាររបស់អ្នកនាំចូល ឬអ្នកទិញ។ ឯកសារដែលបានផ្ញើរនឹងធ្វើការទូទាត់ដោយធ្វើការទូទាត់ភ្លាមៗពេលទទួលឯកសារ ឬ ដោយធ្វើការទូទាត់នៅពេលកំណត់។
២. តារាងតម្លៃ
១. ឯកសារនាំចូល
ល.រ | ការបរិយាយ | កម្រៃសេវា |
១ | កម្រៃលើឯកសារនាំចូល | ០,១២៥% អប្បបរមា |
២ | កម្រៃលើការទូទាត់ | ៤០.០០ ដុល្លារ (ថេរ) បូកថ្លៃខ្សែកាប ៣០.០០ ដុល្លារ |
៣ | ការចរចារ | ៣០.០០ ដុល្លារ (ថេរ) បូកថ្លៃខ្សែកាប ៣០.០០ ដុល្លារ |
២. ឯកសារនាំចេញ
ល.រ | ការបរិយាយ | កម្រៃសេវា |
1 | ការផ្ញើឯកសារនាំចេញ | ៥០.០០ ដុល្លារ បូកបន្ថែមលើថ្លៃផ្ញើរឯកសារ ៥០.០០ ដុល្លារ |
2 | ការទូទាត់ | ០.១៥ % អប្បបរមា ៤០.០០ ដុល្លារ |
3 | ការចចារ | ៣០.០០ ដុល្លារ (ថេរ) បូកថ្លៃខ្សែកាប ៣០.០០ ដុល្លារ |
៣. ពាក្យស្នើសុំ
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់សាខាធនាគារ អេស ប៊ី អាយ លី ហួរ ម.ក.
ទូរស័ព្ទលេខ ០២៣ ៩៨០ ៨៨៨, ០២៣ ៩៩៩ ៣៦៨ ។
អ៊ីម៉ែល : [email protected],