ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកម្មវិធី “សង្ក្រាន្ត ធនាគារ អេស ប៊ី អាយ លី ហួរ” នៅថ្ងៃសោរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅទូទាំងប្រទេស ដោយគ្រប់សាខាទាំងអស់បានរៀបចំជាចង្ហាន់ ទេយ្យទាន និងបច្ច័យកសាងសម្រាប់ប្រគេនដល់ព្រះសង្ឃ ដែលគង់នៅតាមវត្តអារាម ជាមួយកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរជាច្រើន។
ឆ្លៀតនៅក្នុងឱកាសនេះផងដែរ ធនាគារ អេស ប៊ី អាយ លី ហួរ សូមគោរពជូនពរ អតិថិជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យជួបតែសេចក្តីសុខ ចម្រុងចម្រើន និងពុទ្ធិពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។