ការជូនដំណឹងស្ដីពីការបើកគណនីប្រាក់រៀលដោយស្វ័យប្រវត្តិ
អតិថិជនជាទីគោរព!
ធនាគារយើងខ្ញុំចង់ដឹងអំពីមតិយោបល់របស់អតិថិជន!
តាមរយៈការជូនដំណឹងនាពេលកន្លងមកអំពីការបើកគណនីប្រាក់រៀល ដោយស្វ័យប្រវត្តិជូនអតិថិជនដែលពុំទាន់មានគណនីប្រាក់រៀល សម្រាប់ជម្រុញ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារយើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនជាដំណឹងដល់អតិថិជនអំពី គណនីប្រាក់រៀលត្រូវបានបង្កើតរួចរាល់នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដោយពុំតម្រូវឱ្យអតិថិជនបំពេញលក្ខខណ្ឌបន្ថែមផ្សេងទៀតឡើយ។
ធនាគារយើងខ្ញុំ ស្នើសុំមតិយោបល់របស់អតិថិជន អំពីការបើកគណនីប្រាក់រៀលស្វ័យប្រវត្តនេះ ប្រសិនបើមាន៖
- ចម្ងល់អំពីគណនីប្រាក់រៀល?
- ទទួលនូវយោបល់ និងមតិកែលម្អផ្សេង ដើម្បីជម្រុញឱ្យធនាគារយើងខ្ញុំអាចផ្ដល់នូវសេវាកម្មយ៉ាងល្អប្រសើរជូនអតិថិជន?
- អត្ថប្រយោជន៍បន្ថែមសម្រាប់អតិថិជន?
ធនាគារយើងខ្ញុំនៅទីនេះដើម្បីបម្រើសេវាកម្មជូនអតិថិជន ២៤ម៉ោង/៧ថ្ងៃ! សូមទំនាក់ទំនងផ្នែកសេវាកម្មអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨/០៩៣ ៦៧១ ១១១ ឬផ្ញើសារមកកាន់បណ្តាញផ្លូវការរបស់ធនាគារយើងខ្ញុំគ្រប់ពេលវេលា។
មតិយោបល់របស់អតិថិជន ពិតជាមានសារៈសំខាន់ចំពោះធនាគារយើងខ្ញុំ! សូមចូលរួមជាមួយធនាគារយើងខ្ញុំ ដើម្បីឱ្យសេវាកម្មធនាគារកាន់តែមានភាពងាយស្រួល ទូលំទូលាយ និងកាន់តែល្អប្រសើរ ។

