ព័ត៌មាន

ការជូនដំណឹងអំពីការឆរបោក

ការជូនដំណឹងអំពីការឆរបោក

អតិថិជនទាំងអស់ជាទីគោរព!

សូមជម្រាបជូនអតិថិជនឱ្យបានជ្រាបថា យើងខ្ញុំមិនមានបុគ្គលិកក្នុង ការទំនាក់ទំនងទៅអតិថិជនអំពីការបង់កម្ចីយឺតយ៉ាវ ដោយតម្រូវឱ្យ បង់ប្រាក់ភ្លាមៗ តាមរយៈគណនីបុគ្គលិកផ្ទាល់នោះទេ។

ប្រសិនបើអតិថិជនទទួលបានការទាក់ទងក្នុងនាមជាបុគ្គលិកធនាគារ ដោយមានការស្នើសុំដូចបានជម្រាបជូនខាងលើគឺជាករណីឆបោកពី ជនក្លែងបន្លំ ជាបុគ្គលិកធនាគារតែប៉ុណ្ណោះ។

ដូចដែលបានជម្រាបជូនខាងលើ ដើម្បីជៀសវាងការក្លែងបន្លំពីជនខិលខូច ទាំងនោះ សូមអតិថិជនធ្វើការរាយការណ៍ភ្លាមៗមកកាន់ធនាគារតាមរយៈ ប្រធានសាខាផ្ទាល់ ឬលេខទូរសព្ទ៖ (+855)23 980 888 / 093 671 111៕