🌸 សង្ក្រាន្ត ធនាគារ អេស ប៊ី អាយ លី ហួរ៖ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! 🇰🇭
កាលពីថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ គ្រួសារ ធនាគារ អេស ប៊ី អាយ លី ហួរ នៅទូទាំងប្រទេស បានរួមគ្នាប្រារព្ធកម្មវិធី “សង្ក្រាន្ត ធនាគារ អេស ប៊ី អាយ លី ហួរ” យ៉ាងសប្បាយរីករាយ ដើម្បីទទួលទេវតាឆ្នាំថ្មី។
ក្នុងឱកាសដ៏សិរីសួស្តីនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៅតាមបណ្តាសាខាទាំងអស់ បានរៀបចំជាចង្ហាន់ ទេយ្យទាន និងបច្ច័យកសាងវត្ត ដើម្បីប្រគេនដល់ព្រះសង្ឃដែលគង់នៅតាមវត្តអារាមនានា។ បន្ទាប់ពីកិច្ចបែបសាសនា យើងក៏បានរៀបចំការលេងល្បែងប្រជាប្រិយខ្មែរយ៉ាងច្រើនកុះករ ដើម្បីចូលរួមថែរក្សាប្រពៃណីវប្បធម៌ជាតិ បង្កើននូវសាមគ្គីភាព និងភាពស្និទ្ធស្នាលក្នុងក្រុមគ្រួសារធនាគារទាំងអស់។
ទន្ទឹមនឹងការអបអរសាទរនេះ ធនាគារ អេស ប៊ី អាយ លី ហួរ សូមគោរពជូនពរដល់អតិថិជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឱ្យមានសេចក្តីសុខ សុភមង្គល ចម្រើនរុងរឿង និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។









