គណនីសន្សំឈានមុខ

គណនីសន្សំឈានមុខ

គណនីសន្សំនេះ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់លោកអ្នកដែលចង់បានផលចំណេញខ្ពស់ពីការសន្សំប្រាក់។ មិនថាអ្នកសន្សំជាប្រាក់រៀល ឬប្រាក់ដុល្លារនោះទេ គណនីនេះផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់បំផុតក្នុងទីផ្សារ។ ការបើកគណនីនេះមិនតម្រូវឱ្យមានប្រាក់ដាក់តម្កល់ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការចាប់ផ្តើមអនាគតហិរញ្ញវត្ថុរបស់អ្នក។

ព័ត៌មានលម្អិតអំពីការផ្តល់ជូនអត្រាការប្រាក់សម្រាប់គណនីសន្សំឈានមុខ៖

ចំនួនប្រាក់បញ្ញើ អត្រាការប្រាក់/ឆ្នាំ (រៀល) អត្រាការប្រាក់/ឆ្នាំ (ដុល្លារ)
≤​ ៥០,០០០​ ដុល្លារ ៤,២៥% ៤,០០%
>​ ៥០,០០០​​ ​​ដុល្លារ ១,២៥% ១,០០%
លក្ខខណ្ឌ ព័ត៌មានលម្អិតបន្ថែម
ប្រាក់ដាក់តម្កល់បើកគណនីដំបូង មិនតម្រូវ
សមតុល្យអប្បបរមាក្នុងគណនី ចាប់ពី ២៥០​ ដុល្លារ ឬ ១,០០០,០០០​ រៀល
រូបិយប័ណ្ណ ប្រាក់រៀល​ ឬ ប្រាក់ដុល្លារ
ពន្ធលើការប្រាក់ ៤% សម្រាប់និវាសនជន ឬ ១៤% សម្រាប់អនិវាសនជន
ការទូទាត់ការប្រាក់ ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ និងទូទាត់ជាប្រចាំខែ
ម្រៃសេវាលើគណនីដែលមិនមានប្រតិបត្ដិការរយៈពេល១២ខែ ១០​ ដុល្លារ​ (គិតសមមូលរូបិយប័ណ្ណ)
កម្រៃសេវាលើការស្នើសុំបិទគណនីក្នុងរយៈពេល៣ខែបន្ទាប់ពីបើក ១០​ ដុល្លារ ឬ ៤០,០០០​ រៀល
សៀវភៅគណនីសន្សំ
  • ផ្ដល់ជូនដំបូងដោយឥតគិតថ្លៃ
  • ៣​ដុល្លារ (គិតសមមូលរូបិយប័ណ្ណ) លើការបាត់ ឬខូច ឬ​ស្នើថ្មី
បណ្ណឥណពន្ធ ឥតគិតថ្លៃចំពោះការស្នើដំបូង និងសេវាប្រចាំឆ្នាំ
បណ្ណឥណទាន (មាស)
  • ឥតគិតថ្លៃចំពោះការស្នើដំបូង និងសេវាប្រចាំឆ្នាំ
  • ផ្តល់ជូន ៨០% នៃមូលធនដែលបានធានាជាកម្រិតឥណទាន, ចាប់ពីកម្រិតអប្បបរមា ២,០០០ ដុល្លារ (គិតសមមូលរូបិយប័ណ្ណ)
របាយការណ៍គណនី ឥតគិតថ្លៃ

ព័ត៌មានចាំបាច់

ល័ក្ខខ័ណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។
ព័ត៌មានបន្ថែមសូមចូលទៅកាន់សាខាធនាគារ អេស ប៊ី អាយ លី ហួរ ដែលនៅជិតលោកអ្នកបំផុត ឬ ទូរស័ព្ទមកលេខ០២៣ ៩៨០ ៨៨៨