• ទំព័រដើម
  • Turnaround Consulting

ព័ត៌មាន

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានចាប់ផ្តើមផ្តល់សេវាផ្ទេរប្រាក់ឆ្លងប្រទេសកម្ពុជា វៀតណាម តាមរយៈ RippleNet, ប្រើប្រាស់ប្រព័ន្ធ DLT

រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២១៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែលមានស្នាក់ការកណ្តាលរាជធានីភ្នំពេញ និង Tien Phong Commercial Joint Stock Bank (ការិយាល័យកណ្តាល៖ ទីក្រុងហាណូយ ដែលមានឈ្មោះថា TPBank) បានចាប់ផ្តើមដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេសកម្ពុជា – វៀតណាមលើកដំបូងជារូបិយប័ណ្ណពិតប្រាកដតាមរយៈការប្រើប្រាស់ RippleNet ដែលផ្តល់ការគាំទ្រដោយ SBI Ripple Asia Co., Ltd (ការិយាល័យកណ្តាល៖ ទីក្រុងតូក្យូ ដែលមានឈ្មោះថា SBI Ripple Asia) ដើម្បីផ្តល់ជូននូវសេវាកម្មដ៏មានសុវត្ថិភាព រហ័សនិងភាពងាយស្រួល។

ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជធំៗដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបានចាប់ផ្តើមប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជនបន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងឆ្នាំ ២០១២។ ដោយមើលឃើញពីការរីកចម្រើន ធនាគារ អេស ប៊ី អាយ លី ហួរ ក៏ទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា នៅខែមីនា ឆ្នាំ២០២។  បើទោះបីជាមានផលប៉ះពាល់ជាសកលនាពេលថ្មីៗនេះពីជំងឺកូវីដ–១៩ យ៉ាងណាក្តី ក៏ដោយធនាគារ អេស ប៊ី អាយ លី ហួរ នៅតែបន្តឆ្ពោះទៅមុខដើម្បីបំពេញតម្រូវការរបស់ប្រជាជនទាំងនៅក្នុងទីក្រុងនិងជនបទ ដែលមានប្រាក់ចំណូលទាបនិងមធ្យម។ គិតមកត្រឹមចុងខែមេសា ឆ្នាំ២០២០ ធនាគារ អេស ប៊ី អាយ លី ហួរ  មានសាខាចំនួន ៤៥ស្ថិតនៅទូទាំង ២៥ខេត្ត/រាជធានី។

លោក អ៊ុត សឿង អគ្គនាយកប្រតិបត្តិ ធនាគារ អេស ប៊ី អាយ លី ហួរ បានសម្តែងថា យើងពិតជាមានភាពរីករាយណាស់ដែលបានសហការជាមួយ ធនគារ TPBank ដែល អេស ប៊ី អាយ គ្រុប បានធ្វើការវិនិយោគជាមួយ។ វាពិតជាផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាក្នុងការផ្ទេរប្រាក់តាមពេលវេលាជាក់លាក់និងចំណាយថវិកាអស់តិច។ អតិថិជននឹងអាចផ្ទេរចូល/ចេញបានយ៉ាងឆាប់រហ័សតាមរយៈភាពជាដៃគូធនាគារ។អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺថា ការតភ្ជាប់នេះអាចអនុញ្ញាតឲ្យអតិថិជនទាំងអស់ដែលមានគណនីបាគង ទទួលបានប្រាក់ភ្លាមៗទៅក្នុងគណនីរបស់ពួកគាត់ដោយស្វ័យប្រវត្តិ តាមរយៈសេវាកម្មរីពផល(Ripple)របស់យើង។ ក្រៅពីការផ្តល់អត្ថប្រយោជន៍ដល់អតិថិជន វាជាឱកាសដ៏ល្អមួយផងដែរដើម្បីពង្រីកសមត្ថភាពធនធានក្នុងស្រុករបស់យើងដើម្បីស្រូបយកបិរបទបច្ចេកវិទ្យាថ្មីនិងការរបត់នៃការផ្លាស់ប្តូរ។

លោក Nguyen Hung អគ្គនាយកប្រតិបត្តិ ធនាគារ TPBank បានបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការរបស់យើងជាមួយធនាគារ អេស ប៊ី អាយ លី ហួរ លើការប្រើប្រាស់បច្ចេកវិទ្យា blockchain ក្នុងការផ្ទេរប្រាក់ឆ្លងប្រទេស គឺជាព្រឹត្តិការណ៍ថ្មីមួយសម្រាប់បង្កើនបទពិសោធន៍អតិថិជនរបស់យើង ដែលធ្វើឱ្យការផ្ទេរប្រាក់ជាលក្ខណៈអន្តរជាតិតាមរយៈ TPBank មានសភាពលឿន ងាយស្រួល និងមានសុវត្ថិភាពជាងមុន។ ក្នុងនាមជាម្ចាស់ភាគហ៊ុនមួយរបស់ TPBank ដែល SBI Holdings គឺជាអ្នកដឹកនាំសេវាហិរញ្ញវត្ថុយ៉ាងសកម្មក្នុងការវិនិយោគលើបច្ចេកវិទ្យាជាច្រើនរួមមាន បចេ្ចកវិទ្យាហិរញ្ញវត្ថុ (Fintech) ភាពវៃឆ្លាតសិប្បនិម្មិត (AI) និង blockchain ក៏ដូចជាអ្នកត្រួសត្រាយនៅក្នុងសេវាកម្មហិរញ្ញវត្ថុចម្រុះ បានផ្តល់នូវការគាំទ្រយ៉ាងសំខាន់ដល់ TPBank ក្នុងការផ្ទេរប្រាក់ឆ្លងប្រទេស។ ប្រតិបត្តិការត្រូវបានប្រតិបត្តិលឿនជាងមុន ដោយធានាបាននូវសុវត្ថិភាព តម្លាភាព និងលំហូរសាច់ប្រាក់ ត្រូវបានផ្ទេរដោយស្របច្បាប់តាមរយៈធនាគារបរទេសទៅកាន់ប្រទេសវៀតណាម។ សម្រាប់ TPBank ប្រតិបត្តិការត្រូវបានធានាដើម្បីអនុវត្តតាមបទប្បញ្ញត្តិទាំងក្នុងនិងក្រៅប្រទេស រួមទាំងការប្រឆាំងការលាងលុយកខ្វក់ផងដែរ។

Adam Traidman អគ្គនាយកប្រតិបត្តិ SBI Ripple Asia បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាដែលកំពុងរីកចម្រើន គឺជាទីផ្សារមួយដែលទាក់ទាញបំផុតនៅជុំវិញពិភពលោក។ ធនាគារ អេស ប៊ី អាយ លី ហួរ ទទួលបានជោគជ័យដ៏មានស្ថេរភាពក្នុងអាជីវកម្មរបស់ខ្លួន។ ការទទួលយកបច្ចេកវិទ្យាថ្មីៗនឹងធ្វើឱ្យធនាគារមានភាពខុសប្លែកគ្នាពីដៃគូប្រកួតប្រជែងរបស់ខ្លួន។ យើងនឹងពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងដើម្បីរួមបញ្ចូលទ្រព្យសម្បត្តិឌីជីថលដោយផ្អែកលើសេវាកម្មផ្ទេរប្រាក់នាពេលអនាគត ។

  • អំពី ធនាគារ អេស ប៊ី អាយ លី ហួរ៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (www.sbilhbank.com.kh) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អេសប៊ី អាយ ហូលឌីង (http://www.sbigroup.co.jp) ដែលបានបង្កើតឡើងនៅថ្ងៃទី ៨ ខែកក្កដាឆ្នាំ ១៩៩៩ គឺជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុនតូក្យូ។ ក្រុមដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូប្រទេសជប៉ុនបច្ចុប្បន្នមានក្រុមហ៊ុនច្រើនជាង ៣០០ក្រុមហ៊ុន លើ ២២ ប្រទេសនិងតំបន់នៅលើពិភពលោក។ ក្រុមហ៊ុនកំពុងប្រតិបត្តិការអាជីវកម្មជាសកលនៅក្នុងផ្នែកពិសេសដូចជាសេវាកម្មហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងជីវបច្ចេកវិទ្យា និងអាជីវកម្មផ្សេងទៀត។ គិតមកត្រឹមខែមីនាឆ្នាំ ២០២១ ក្រុមហ៊ុនមានទ្រព្យសកម្មសរុបចំនួន ៦៥,១ ពាន់លានដុល្លារ ដើមទុនសរុបចុះបញ្ជីចំនួន ៨៩១,៧០ លានដុល្លារអាមេរិក និងប្រាក់ចំណូលសរុប ៤.៨៩ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនបាននិងកំពុងស្ថាបនាក្រុមសាជីវកម្មឲ្យកាន់តែរឹងមាំដោយបន្តនិងអនុវត្ត “ការរួមបញ្ចូលគ្នា” តាមរយៈការប្រើប្រាស់ធនធានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិងការសម្របសម្រួលនៃការធ្វើពាណិជ្ជកម្មសរីរាង្គនៅក្នុងក្រុមទាំងមូល។
  • អំពីTPBank៖ https://tpb.vn/eng/ve-tpbank ។ TPBank គឺជាធនាគារពាណិជ្ជវៀតណាមមួយដែលបានបង្កើតឡើងនៅខែឧសភាឆ្នាំ ២០០៨។ អេស ប៊ី អាយ គ្រុប បានវិនិយោគនៅខែសីហាឆ្នាំ ២០០៩ ដែលកាន់កាប់ភាគហ៊ុនចំនួន ១៩,៩ ភាគរយ។ ធនាគារប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីបង្កើនសមតុល្យប្រាក់កម្ចីជាពិសេសនៅក្នុងវិស័យលក់រាយ។ មូលធននីយកម្មទីផ្សារបានឈានទៅដល់ជាង ១,២៩ ពាន់លានដុល្លារនៅចុងខែមិនា ឆ្នាំ ២០២១នេះ ។
  • អំពីSBI Ripple Asia៖ https://ripple.com/sbi-ripple-asia/ ។ SBI Ripple Asia ត្រូវបានបង្កើតឡើងរួមគ្នាដោយ SBI Holdings និង Ripple Labs នៅខែឧសភាឆ្នាំ ២០១៦ ដើម្បីផ្តល់នូវវេទិកាទូទាត់ផ្អែកលើ RippleNet សម្រាប់អតិថិជននៅក្នុងតំបន់អាស៊ី – ជប៉ុន។
  • អំពីRippleNet៖ RippleNet គឺជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដែលប្រើប្រាស់អនុភាព blockchain និង XRP ដើម្បីផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដល់បណ្តាញដៃគូជាសកល។ វាមានទាំងវិមជ្ឈការនិងស្តង់ដារ។ វាអាចដំណើរការបានដោយមិនចាំបាច់ចំណាយច្រើន និងបញ្ហាប្រឈមក្នុងការផ្តល់ជូនរបស់អ្នកផ្តល់កេរ្តិ៍ដំណែល និងចរាចរសាច់ប្រាក់ជាមួយនឹងល្បឿនដូចគ្នា និងមានប្រសិទ្ធភាព ដូចដែលព័ត៌មានមាននៅក្នុងថ្ងៃនេះ។

សម្រាប់ព័ត៌មានបន្ថែម៖

ធនាគារ អេស ប៊ី អាយ លី ហួរ (៨៥៥)១២ ៨៦២ ៨២១