ផ្ទេរប្រាក់ក្នុងប្រទេស

ការផ្ទេរប្រាក់ក្នុងស្រុក

អត្ថប្រយោជន៍នៃការប្រើប្រាស់សេវា «ផ្ទេរប្រាក់ក្នុងប្រទេស» ជាមួយធនាគារ អេស ប៊ី អាយ លី ហួរ គឺមានភាពងាយស្រួល សេវារហ័ស ជឿទុកចិត្ត និងមានសុវត្ថិភាព។ ធនាគារបានសហការជាមួយធនាគារទាំងអស់ទូទាំងប្រទេសកម្ពុជា ដែលអនុញ្ញាតឱ្យផ្ទេរប្រាក់ពីគណនីរបស់អ្នកក្នុងធនាគារ អេស ប៊ី អាយ លី ហួរ ទៅកាន់ធនាគារផ្សេងទៀតទូទាំងប្រទេស។

ចំពោះការផ្ទេរប្រាក់ចេញ គឺជាការផ្ទេរប្រាក់ដែលធ្វើឡើងដោយអ្នកផ្ទេរប្រាក់ ទៅកាន់អ្នកទទួលផល ដែលមានគណនីជាមួយធនាគារមួយផ្សេងទៀត ហើយការផ្ទេរប្រាក់ចូល គឺជាការផ្ទេរប្រាក់ពីអ្នកផ្ទេរប្រាក់នៅធនាគារផ្សេង មកគណនីអ្នកទទួលផលនៅធនាគារអេស ប៊ី អាយ លី ហួរ។

នាពេលបច្ចុប្បន្ននេះ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ចេញបានតាមរយៈបញ្ជរបេទ្បា ធនាគារអេស ប៊ី អាយ លី ហួរ ឬ តាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរក្នុងទូរសព្ទដៃរបស់លោកអ្នក។ ជាមួយការផ្ទេរប្រាក់តាមរយៈទូរសព្ទដៃនៅពេលនេះគឺមានភាពងាយស្រួល រហ័ស ហើយលោកអ្នកទៅកាន់ធនាគារក្នុងស្រុកភ្លាមៗ។

ដើម្បីទាញយកទម្រង់បែបបទ សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

កម្រៃសេវា សម្រាប់ការផ្ទេរប្រាក់ចេញ-ចូលក្នុងស្រុក

សម្រាប់សេវាកម្មផ្ទេរប្រាក់ក្នុងស្រុករបស់ ធនាគារអេស ប៊ី​ អាយ លី ហួរ​ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ចេញ ជាប្រាក់ដុល្លារ និងប្រាក់រៀលជាមួយកម្រៃសេវាទាប។​ យើងមានដៃគូសហការជាមួយធនាគារផ្សេងៗនៅក្នុងស្រុកច្រើនជាង ៣០ធនាគារ ដើម្បីធានាអោយការផ្ទេរប្រាក់របស់លោកអ្នកកាន់តែងាយស្រួលនិងរហ័សជាងមុន។

ប្រភេទ

​រូបិយប័ណ្ណ ចំនួនទឹកប្រាក់ កម្រៃសេវា

ការផ្ទេរប្រាក់ចូល

ដុល្លារ/រៀល មិនកំណត់ មិនគិតថ្លៃកម្រៃសេវា

ការផ្ទេរប្រាក់ចេញ

ដុល្លារ/រៀល ≤​២០០.០០០,០០ ដុល្លារ (សមមូលប្រាក់រៀល)

មិនគិតថ្លៃកម្រៃសេវា

>២០០.០០០,០០ ដុល្លារ​ (សមមូលប្រាក់រៀល)

១០,០០ ដុល្លារ ឬ ៤០.០០០,០០រៀល

តើធ្វើដូចម្តេចដើម្បីផ្ទេរប្រាក់ក្នុងស្រុក?
សូមអញ្ជើញទៅកាន់សាខាធនាគារ អេស ប៊ី​ អាយ លី​ ហួរ ដែលនៅជិតលោកអ្នកបំផុត និងបំពេញទម្រង់បែបបទ ការផ្ទេរប្រាក់ក្នុងស្រុក។

ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖
លេខទូរសព្ទ៖ ០២៣ ៩៨០​ ៨៨៨ / ០២៣ ៩៩៩ ៣៦៨
អ៊ីម៉ែល: [email protected]

តាមកម្មវិធីទូរសព្ទដៃ
  • ចូលកម្មវិធីរបស់ធនាគារ SBI LY HOUR តាមរយៈទូរសព្ទដៃ
  • ចុចយកពាក្យ “Transfer”
  • ជ្រើសយក “NCS”
  • ជ្រើសរើសធនាគារដែលលោកអ្នកចង់ផ្ញើរលុយចេញទៅ
  • វាយព័ត៌មានលម្អិតផ្សេងៗដូចជា ឈ្មោះអ្នកទទួល លេខគណនីរបស់អ្នកទទួល ចំនួនទឹកប្រាក់ដែលធ្វើការផ្ទេរ និងគោលបំណងនៃការផ្ទេរប្រាក់
  • ជ្រើសយក ការព្រមព្រៀងតាមលក្ខខណ្ឌ និងគោលការណ៍ដែលបានចែងខាងលើ
  • ចុច ‘បន្ត’ រួចចុច ‘បញ្ជាក់​ ’

ការណែនាំលម្អិតអំពីរបៀបនៃការផ្ទេរប្រាក់ក្នុងស្រុកតាមរយៈកម្មវិធីទូរសព្ទដៃ (សូមចុចទីនេះ)

ការកំណត់ទៅលើចំនួនទឺកប្រាក់ដែលអាចធ្វើការផ្ទេរបាន

  • នៅបញ្ជរបង់ប្រាក់៖ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ក្នុងចំនួនឥតដែនកំណត់
  • តាមកម្មវិធីទូរសព្ទដៃ៖ លោកអ្នកអាចផ្ទេរប្រាក់បានក្នុងចំនួនតិចជាង ឬស្មើរ $50,000.00 ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ។