គណៈគ្រប់គ្រងជាន់ខ្ពស់

លោក ឡយ សារ៉េត FCMA (UK), CGMA, Chartered Banker

អគ្គនាយក

លោក ឡយ សារ៉េត មានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ អង្គការអន្តរជាតិ និងក្នុងវិស័យអប់រំ។ លោកបានត្រឡប់ចូលបម្រើការងារឡើងវិញជាមួយ ធនាគារ អេស ប៊ី អាយ​ លី ហួរ ភី អិល ស៊ី ជានាយកប្រតិបត្តិអាជីវកម្ម នៅខែវិច្ឆិកា ឆ្នាំ២០១៩ និងបានតែងតាំងជា អគ្គនាយករង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ហើយបន្ទាប់មកបានតែងតាំងជា អគ្គនាយក នៅ ខែមករា ឆ្នាំ ២០២៦។ មុនពេលចូលបម្រើការងារជាថ្មីនៅ ធនាគារ អេស ប៊ី អាយ​ លី ហួរ ភីអិល ស៊ី  លោក ឡយ សារ៉េត ធ្លាប់កាន់តូនាទីជានាយកប្រតិបត្តិជាន់ខ្ពស់នៅធនាគារប្រៃសណីយ៍កម្ពុជា ធនាគារ ANZ រ៉ូយ៉ាល់  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និង អង្គការ UNDP។ លោកក៏បានចូលរួមចំណែកក្នុងវិស័យអប់រំ តាមរយៈការកាន់តួនាទីជាអ្នកដឹកនាំនៅសាលាអន្តរជាតិភ្នំពេញ (ISPP)។

លោក សារ៉េត គឺជា Fellow Chartered Management Accountant (FCMA) និង Chartered Global Management Accountant (CGMA) ដែលទទួលស្គាល់រួមគ្នាដោយវិទ្យាស្ថាន Chartered Institute of Management Accountants (CIMA) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និង the American Institute of Certified Public Accountants (AICPA)។ លោកក៏ជា Chartered Banker ដែលផ្តល់ការទទួលស្គាល់រួមគ្នាដោយវិទ្យាស្ថាន Chartered Banker Institute (CBI) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងវិទ្យាស្ថាន Asian Institute of Chartered Bankers (AICB)។ លើសពីនេះ គាត់គឺជា Certified Management Accountant (CMA) ដែលទទួលស្គាល់ដោយ Institute of Certified Management Accountants ប្រទេសអូស្ត្រាលី។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតលើជំនាញគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យពីសាកលវិទ្យាល័យវេទមហាឫស្សី។

លោក ម៉ៅ ប៉ូឡូ

អគ្គនាយករង

លោក ម៉ៅ ប៉ូឡូ បានចូលបំរើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអ៊ិលស៊ី តួនាទីជា អគ្គនាយករង និងជានាយកប្រតិបត្តិហា និភ័យ ចាប់តាំងពីឆ្នាំ២០១២។ គាត់គឺជានិស្សិតអាហារូបករណ៍ដែល បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ១៩៩៩ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ បន្ទាប់មកនៅឆ្នាំ២០០៤ គាត់បាន បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងទូទៅ ពីសាកល វិទ្យាល័យប្រេសស្តុន នៅសហរដ្ឋអាមេរិក (ជាមហាវិទ្យាល័យពាណិជ្ជ សាស្ត្រ និងគ្រប់គ្រងរដ្ឋបាល) ដែលទទួលស្គាល់ដោយរដ្ឋ Wyoming សហរដ្ឋអាមេរិច។ គាត់មានបទពិសោធន៍ជិត ២០ឆ្នាំ ក្នុងការគ្រប់គ្រង រដ្ឋបាល គណនេយ្យ ហិរញ្ញវត្ថុ និងការគ្រប់គ្រងផលប័ត្រឥណទាន ទាំងនៅក្នុងអង្គការអន្តរជាតិធំៗ និង គ្រឹះស្ថានធនាគារ ដូចជាធនាគារ ANZ Royal ជាដើម។ ក្នុងអាជីពការងារជាមួយធនាគារ ANZ Royal គាត់ធ្លាប់ធ្វើជា ប្រធានគ្រប់គ្រងហានិភ័យឥណទាន ដែលមានសិទ្ធិ អនុម័តសំណើឥណទានរបស់អតិថិជនក្នុងមួយនាក់រហូតដល់ទៅ ទឹក ប្រាក់ ២លាន ដុល្លារអាមេរិក មុនពេលដែលគាត់ត្រូវបានតំឡើងឋានៈជា នាយកឥណទានបុគ្គល ដែលគ្រប់គ្រងឥណទានគេហដ្ឋាន និងឥណ ទានអាជីវកម្មខ្នាតតូច-មធ្យមរបស់ធនាគារទាំងមូលក្នុងប្រទេសកម្ពុជា។

លោក ម៉ី ប៉ូលីន

នាយកប្រតិបត្តិ ប្រតិបត្តិការ

លោក ម៉ី ប៉ូលីន ជាមួយពិសោធន៍ការងារជាងដប់ប្រាំឆ្នាំក្នុងវិស័យធនាគារ លោកទទួលបានជោគជ័យជាច្រើនក្នុងតួនាទីជាថ្នាក់ដឹកនាំ។ បច្ចុប្បន្ន លោកបម្រើការងារជានាយកប្រតិបត្តិ ប្រតិបត្តិការ (Chief Operating Officer) នៅធនាគារ អេស ប៊ី អាយ លី ហួរ ដោយប្រើប្រាស់ជំនាញរៀបចំផែនការយុទ្ធសាស្ត្រ ការគ្រប់គ្រង និងអភិវឌ្ឍន៍ស្ថាប័ន ដើម្បីជំរុញកំណើនការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកពាណិជ្ជកម្ម ព្រមទាំងមានសញ្ញាបត្រវិជ្ជាជីវៈជាច្រើនទៀត ដែលទទួលបាននៅក្នុងអាជីពរបស់លោក។ បទពិសោធន៍អតីភាពជាអ្នកដឹកនាំរបស់លោករួមមានតួនាទី ជានាយកប្រតិបត្តិការ ប្រតិបត្តិការ នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងប្រធាននាយដ្ឋានផ្នែកលក់ ដែលលោកបានជំរុញកំណើនអតិថិជនក្នុងស្ថាប័ន បង្កើនកំណើនប្រាក់ចំណេញ  ប្រសិទ្ធភាពការងារ និងកិច្ចខិតខំលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការផ្តល់ដំណោះស្រាយបច្ចេកវិទ្យាឌីជីថល។ ជាមួយភាពច្នៃប្រឌិតខ្ពស់ លោកបានណែនាំឱ្យ មានការដាក់ឱ្យប្រើប្រាស់ផលិតផលធនាគារថ្មីៗ ជាច្រើនដែលធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាធនាគារដែលមានគុណភាព។

លោក ប៉ូលីន អាចប្រើប្រាស់ភាសាខ្មែរ និងភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ។ រួមជាមួយនឹងជំនាញវិភាគ និងការសម្រេចចិត្តដែលស្ថិតលើកាលៈទេសៈជាក់ស្តែង វាជួយជំរុញដល់ផលិតភាព និង​ប្រសិទ្ធភាពប្រតិបត្តិការ ដែលអាចឈានដល់ការសម្រេចផែនការ រអភិវឌ្ឍន៍គោលដៅរយៈពេលវែង ។

លោក នី បូរ៉ាត (FCCA, UK)

នាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក នី បូរ៉ាត ធ្លាប់ជាសវនករនៅក្នុងក្រុមហ៊ុន KPMG ក្នុងប្រទេសកម្ពុជា និងមានបទពិសោធន៍សវនកម្មក្នុងវិស័យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងវិស័យផ្សេងៗទៀតអស់រយះពេល១៣ឆ្នាំ ដែលក្នុងនោះលោកធ្លាប់បានបម្រើការងារជាសនវករនៅក្រុមហ៊ុន KPMG ដែលមានការិល័យនាទីក្រុង Los Angeles សហរដ្ឋអាមេរិករយះពេល ១,​៥ ឆ្នាំ ផងដែរ ។ ក្នុងកំឡុងពេលបម្រើការងារជាសវនករនៅក្រុមហ៊ុន លោកក៍មានតួនាទីជាអ្នកប្រឹក្សាយោបល់សម្រាប់គម្រោងIFRS  វាយតម្លៃការគ្រប់គ្រងផ្ទៃក្នុង កំណត់ម៉ូឌែលហានិភ័យឥណទាន វិភាគស្ថានការណ៍ហិរញ្ញវត្ថុសម្រាប់ការរួមបញ្ចូលក្រុមហ៊ុន​ និងសម្រាប់ក្រុមហ៊ុនដែរចង់បោះផ្សាយមូលប័ត្រ។

លោកក៏បានបម្រើការក្នុងតួនាទីជារថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយទទួលខុសត្រូវយ៉ាងចម្បងក្នុងទំនាក់ទំនងអតិថិជន រៀបចំយុទ្ធសាស្ត្រអាជីវកម្ម គ្រប់គ្រងផែនការថវិការ និងវិភាគលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់​ និងក្រុមប្រឹក្សាភិបាល ។

បើក្រឡេកទៅមើលកម្រិតវប្បធម៌លោកផ្ទាល់ លោកបានបញ្ចប់បរិញាប័ត្រជំនាញ គ្រប់គ្រងអាជីវកម្ម នៅសកលវិទ្យាល័យបៀលប្រាយ។ លោកក៍ទទួលបានសញ្ញាប័ត្រជំនាញ Investment Foundation ពីវីទ្យាស្ថានCFA នៅក្នុងខែកញ្ញា ឆ្នាំ២០២១ ។​ បន្ថែមទៀតនោះ លោកក៏ជាសមាជិកនៃ Fellow Member of the Association of Chartered Certified Accountants (ACCA), UK។ បច្ចុប្បន្នលោកកំពុងបន្តការសិក្សាជំនាញ Chartered Banker ក្នុងកម្រិតបញ្ចប់ទី៣ នៅវិទ្យាស្ថាន Chartered Banker (ហៅកាត់ថា”CB”) និង វិទ្យាស្ថាន Asian Institute of Chartered Banker (ហៅកាត់ថា “AICB”) ៕

លោក ទាង ស្រេង

នាយកប្រតិបត្តិធនធានមនុស្ស

លោក ទាង ស្រេង ជានាយកប្រតិបត្តធនធានមនុស្សនៃធនាគារ អេស ប៊ី​​ អាយ លី ហួរ។ លោកមានបទពិសោធន៍ជាង២៣ឆ្នាំក្នុងវិស័យផ្សេងគ្នាៗ ជាពិសេសនៅក្នុងស្ថាប័នធនាគារ និងហិរញ្ញវត្ថុ។ លោកធ្វើការជាដៃគូយុទ្ធសាស្ត្រ និងធុរកិច្ចផ្នែកធនធានមនុស្ស ព្រមទាំងមានតួនាទីនៅក្នុងសមាជិកគណៈកម្មាធិការប្រតិបត្តិជាង១៥ឆ្នាំរួមមាននៅអម្រឹត និង ធនាគារព្រីនស៍ ។លោកមានជំនាញក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ យុទ្ធសាស្ត្រធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស និងប្រព័ន្ធគ្រប់គ្រងការសិក្សា។លោក ទាង ស្រេង បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មក្នុងជំនាញគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យបៀលប្រាយ បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មក្នុងជំនាញទីផ្សារពីសកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រផ្នែកអប់រំក្នុងជំនាញបង្រៀន និងបណ្តុះបណ្តាលពីវិទ្យាស្ថានភាសាបរទេសផ្នែកភាសាអង់គ្លេស ។លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលធនធានមនុស្ស និង ការអនុវត្តយុទ្ធសាស្ត្រ ពីសាលា Harvard Business School ការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុពី Boulder និងវគ្គបណ្តុះបណ្តាលជំនាញខ្លីៗ និងឯកទេសផ្សេងៗ ទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងស្រុក និងអន្តរជាតិ។

លោក វ៉ា លួងសុរិន

នាយកប្រតិបតិ្តព័ត៌មានវិទ្យា

លោក វ៉ា លួងសុរិន បានចូលបំរើការក្នុងធនាគារ អេស ប៊ី អាយ លី​ ហួរ ជានាយកប្រតិបតិ្តព័ត៌មានវិទ្យា ជាមួយបទពិសោធន៍ក្នុងការដឹកនាំជាច្រើនដូចជា ផ្នែកព័ត៌មានវិទ្យា ផ្នែកបរិវត្តកម្មឌីជីថល និង ផ្នែកបច្ចេកវិទ្យាធនាគារ។ មុនពេលចូលបម្រើការងារជាមួយធនាគារ អេស ប៊ី អាយ លី​ ហួរ លោកជានាយកប្រតិបតិ្តព័ត៌មានវិទ្យា និងជានាយកប្រតិបតិ្តផ្នែកសន្តិសុខព័ត៌មាន នៅធនាគារពាណិជ្ជដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា ដែលលោកជាអ្នកដឹកនាំ និងជាប្រធានប្រឹក្សាភិបាលផ្នែកយុទ្ធសាស្ត្រព័ត៌មានវិទ្យា ផ្នែកគណៈកម្មាធិការព័ត៌មានវិទ្យា ផ្នែកឌីជីថល និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យអស់រយៈពេលជាងមួយទសវត្សរ៍។

លោក សុរិន ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រព័ត៌មានវិទ្យា និងបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលផ្សេងៗទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលជួយបង្កើនជំនាញរបស់លោកបន្ថែមទៀតក្នុងការគ្រប់គ្រងព័ត៌មានវិទ្យា ការគ្រប់គ្រងគម្រោងព័ត៌មានវិទ្យា សន្តិសុខតាមអ៊ីនធឺណិត ផែនការបន្តអាជីវកម្ម ការរួមបញ្ចូលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងដំណោះស្រាយធនាគារឌីជីថល។

លោក ទ្រី វិសាល

នាយកប្រតិបត្តិហានិភ័យ

លោក ទ្រី វិសាល មានបទពិសោធន៍ការងារជាង ១១ឆ្នាំ ក្នុងវិស័យធនាគារពាណិជ្ជរួមមាន សវនកម្មផ្ទៃក្នុង ប្រតិបត្តិតាម និងការគ្រប់គ្រងហានិភ័យ។
លោកបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ La Trobe ប្រទេស អូស្រ្តាលី, បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង, និង បរិញ្ញាបត្រវិទ្យាសាស្ត្រកំព្យូទ័រ ពីសាកល វិទ្យាល័យភូមិន្ទភ្នំពេញ។
លោកក៏ទទួលបាន នូវសញ្ញាបត្រជំនាញសំខាន់ៗ រួមមាន ផ្នែកគ្រប់គ្រងហានិភ័យ (Certified Expert in Risk Management) ពីសាលា Frankfurt School of Finance and Management ប្រទេសអាល្លឺម៉ង់, ផ្នែកប្រឆាំងការសម្អាតប្រាក់ (Advanced Certification in AML) ពី International Compliance Association (ICA) ចក្រភពអង់គ្លេស, និង ផ្នែកប្រតិបត្តិតាមពី វិទ្យាស្ថាន ធនាគារនិងហិរញ្ញវត្ថុ (IBF) នៅកម្ពុជា។

លោក ហេង តិចគង់ (CPA, FCCA, MSc.)

នាយកប្រតិបត្តិស្តីទីសវនកម្មផ្ទៃក្នុង

លោក ហេង តិចគង់ ទទួលបន្ទុកជានាយកប្រតិបត្តិស្តីទីសវនកម្មផ្ទៃក្នុង នៃធនាគារ អេស ប៊ី អាយ លីហួរ។ លោកមានភារកិច្ចដឹកនាំសកម្មភាពសវនកម្មផ្ទៃក្នុង វាយតម្លៃលើភាពសមស្រប និងប្រសិទ្ធភាពនៃអភិបាលកិច្ចរបស់ធនាគារ ការគ្រប់គ្រងហានិភ័យ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងធានាការអនុលោមតាមលក្ខខណ្ឌតម្រូវនៃច្បាប់បទប្បញ្ញត្តិជាធរមាន។
លោកមានបទពិសោធន៍ការងារជាង ១៥ឆ្នាំ លើផ្នែកសវនកម្ម ការធានា និងការគ្រប់គ្រងហិរញ្ញវត្ថុ ដែលទទួលបានតាមរយៈតួនាទីនៅក្នុងក្រុមហ៊ុនសវនកម្មអន្តរជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក។ បទពិសោធន៍របស់លោករួមមានការដឹកនាំសវនកម្មផ្អែកលើហានិភ័យ (Risk-based audits) ការត្រួតពិនិត្យការអនុលោមភាព ការធ្វើសវនកម្មលើប្រតិបត្តិការ និងការផ្តល់សេវាប្រឹក្សាយោបល់ ដើម្បីគាំទ្រដល់អភិបាលកិច្ចហិរញ្ញវត្ថុ និងប្រតិបត្តិការឱ្យកាន់តែរឹងមាំ។
លោក ហេង តិចគង់ គឺជាគណនេយ្យករជំនាញ (CPA) និងជាសមាជិកជាន់ខ្ពស់នៃសមាគមគណនេយ្យករជំនាញអន្តរជាតិ (FCCA) ព្រមទាំងទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុផងដែរ។