
ភតិសន្យា ៖ គឺជាសេវាកម្មហិរញ្ញវត្ថុដែលអតិថិជនចង់ក្លាយជាម្ចាស់កម្មសិទ្ធិទ្រព្យដោយមិនចាំបាច់មានប្រាក់ទាំងអស់ នោះទេ ដោយគ្រាន់តែទូទាត់ប្រាក់ជាមុនមួយចំនួន (ប្រាក់បង់មុន) និងបង់ប្រចាំខែ ឬមធ្យោបាយផ្សេងៗទៀតជាមួយនឹងលក្ខខណ្ឌជាក់លាក់នៃកិច្ចព្រមព្រៀង។អតិថិជននឹងក្លាយជាម្ចាស់ទ្រព្យជួលនៅពេលដែលការទូទាត់ត្រូវបានទូទាត់រួច រាល់នៅចុងបញ្ចប់នៃកិច្ចព្រមព្រៀង។
លក្ខខណ្ឌនៃការផ្តល់ជូន
គ្រប់អតិថិជនដែលរស់នៅក្នុងប្រទេសកម្ពុជាក្នុងតំបន់ប្រតិបត្តិការរបស់ធនាគារដែលមានលក្ខខណ្ឌដូចខាងក្រោម៖
-
- មានអាយុចាប់ពី ២០ឆ្នាំ នៅលើកាលបរិច្ឆេទនៃពាក្យស្មើសុំខ្ចីប្រាក់ ហើយអ្នកខ្ចី និងអ្នករួមខ្ចីមិនត្រូវមានអាយុលើសពី ៦៥ឆ្នាំនៅលើកាលបរិច្ឆេទកំណត់នៃភតិសន្យា
- សញ្ជាតិ ៖ កម្ពុជា
- អតីតភាពការងារបច្ចុប្បន្ន ៖ > = ៣ខែ
- ផ្តល់ជូនតែជាប្រាក់ ដុល្លារ
រយៈពេលរំលស់ជួល
ប្រភេទម៉ូតូ | រយៈពេលអប្បបរិមា | រយៈពេលអតិបរិមា | រយៈពេលអតិបមាសម្រាប់ការបង់ផ្តាច់ |
Honda Dream New | 12ខែ (1ឆ្នាំ) | 60ខែ (5ឆ្នាំ) | >06ខែ (0.5ឆ្នាំ) |
អត្រាការប្រាក់៖ ចាប់ពី 1.4% -1.5% ក្នុងមួយខែ
អត្ថប្រយោជន៍
- មិនចាំបាច់មានប្រាក់ចូលរួមក៏បាន ថែមទាំងទទួលបានសេវាធានារ៉ាប់រងអាយុជីវិត
- រយៈពេលផ្តល់ជូនវែង រហូតដល់ ៥ឆ្នាំ (៦០ខែ)
- របៀបសងប្រាក់មានលក្ខណៈបត់បែន
- អត្រាការប្រាក់មានការប្រគួតប្រជែងនៅលើទីផ្សារ (1.4% ទៅ 1.5%)
- ឯកសារងាយស្រួល មិនសាំញាំ
- សេវារហ័ស និងមានទំនុកចិត្ត
***លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៏ និងអាចផ្លាស់ប្តូរដោយមិនមានការជូនតំណឹងទុកជាមុនឡើយ។
ព័ត៌មានចាំបាច់
ព័ត៌មានបន្ថែមសូមចូលទៅកាន់សាខាធនាគារ អេស ប៊ី អាយ លី ហួរ ដែលនៅជិតបំផុត ឬ ទូរសព្ទមកលេខ ០២៣ ៩៨០ ៨៨៨។