ធនាគារ អេស ប៊ី អាយ លី ហួរ មានមោទនភាព និងសេចក្តីសោមនស្សរីករាយដោយបានឈ្នះពានរង្វាន់ “Rising Star of Risk Management 2022” និង “The Inspirational Payment Volume Growth 2022”ពីក្រុមហ៊ុន វីសា។ ពានរង្វាន់នេះ ត្រូវបានទទួលស្គាល់ពីភាពល្អឥតខ្ចោះនៃការគ្រប់គ្រងហានិភ័យដ៏រឹងមាំ និងការកើនឡើងនូវចំនួនទូទាត់ ឌីជីថលប្រចាំឆ្នាំ ២០២២។
ធនាគារ អេស ប៊ី អាយ លី ហួរ នៅតែប្តេជ្ញាពង្រឹងសក្តានុពលរបស់ខ្លួន ដើម្បីបន្តនាំមកនូវសេវាធនាគារដ៏សម្បូរបែប និងទំនុកចិត្ត ដែលស្របនឹងតម្រូវការទីផ្សារ និងជាដៃគូហិរញ្ញវត្ថុដ៏ល្អបំផុត សម្រាប់ប្រជាជនកម្ពុជា។