បញ្ចុះតម្លៃ ១០% ទៅលើអាហារ និងភេសជ្ជៈនៅ ភោជនីយដ្ឋាន Pho Sovanaphum
ទទួលបានកាដូបន្ថែមរាល់ពេលចំណាយចាប់ពី៥០ដុល្លារអាមេរិក ក្នុងមួយការបញ្ជារទិញនៅលើ AEON Online
ចំណេញ ២០% រាល់ពេលលោកអ្នកកក់ឡានធ្វើដំណើរនៅលើ កម្មវិធី Move by LM CAR
រីកករាយជាមួយការបញ្ចុះតម្លៃ ៥០% ជាមួយ Foodpanda
រីកករាយជាមួយការបញ្ចុះតម្លៃ ៥០% សម្រាប់ការកម្មង់ទៅយកផ្ទាល់នៅ ហាង រៀងរាល់ថ្ងៃពុធ ដោយគ្រាន់តែទូទាត់ជាមួយប័ណ្ណវីសារបស់ ធនាគារ អេស ប៊ី អាយ លី ហួរ នៅលើ foodpanda app។អតិថិជនទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥ដុល្លារអាមេរិក ក្នុង មួយលើក និងអាចកម្មង់បាន ២ លើកក្នុងមួយខែដោយប្រើលេខ Voucher កូដ៖ VISA4PU ។ការផ្តល់ជូននេះ មានសពុលភាពរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឬរហូតដល់អស់ពីស្តុក។ លក្ខខណ្ឌផ្សេងៗ លក្ខខណ្ឌផ្សេងៗដើម្បីទទួលបានការបញ្ចុះតម្លៃ50%សម្រាប់ការកុម៉្មង់រៀងរាល់ថ្ងៃពុធ ការផ្តល់ជូននេះផ្តល់ជូនគ្រប់ប្រភេទ Visa កាត (កាតឥណពន្ធ កាតឥណទាន រួមទាំងកាតនិម្មិត) ដែលចេញនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ ការបញ្ចុះតម្លៃនេះអនុវត្តសម្រាប់ការកុម៉្មង់រៀងរាល់ថ្ងៃពុធតែប៉ុណ្ណោះ ការផ្តល់ជូននេះអនុវត្តចំពោះការដាក់ Visa កាតជាជម្រើសអទិភាពបង់ប្រាក់និងទូទាត់នៅលើកម្មវិធី foodpanda Application ការផ្តល់ជូននេះត្រូវបានកំណត់ត្រឹមតម្លៃ៥ដុល្លារសម្រាប់ការកុម៉្មង់មួយលើក និងកំណត់ត្រឹម២ដងសម្រាប់អតិថិជនម្នាក់ក្នុងមួយខែ ប្រើលេខកូដ VISA4PU លើទំព័រ check out នៅក្នុងកម្មវិធី foodpanda មុនពេលធ្វើការកុម៉្មង់ដើម្បីទទួលបានការបញ្ចុះតម្លៃ ការផ្តល់ជូននេះមានចំនួនកំណត់ត្រឹមតែ២៤០០រង្វាន់តែប៉ុណ្ណោះ […]
ឱកាសពិសេសសម្រាប់អ្នកប្រើប្រាស់បណ្ណវីសាគ្រប់ប្រភេទរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ!
ឱកាសពិសេសសម្រាប់អ្នកប្រើប្រាស់បណ្ណវីសាគ្រប់ប្រភេទរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ! កម្មង់ទៅយកផ្ទាល់យ៉ាងតិច ៣ លើកក្នុងរយៈពេលមួយសប្តាហ៍ ដោយ ប្រើប័ណ្ណវីសាណាមួយរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ នឹងទទួល បានការភ្ជាប់គម្រោង pandapro ឥតគិតថ្លៃសម្រាប់គម្រោង ៦ ខែ។ ការផ្តល់ជូននេះ មានសពុលភាពរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឬរហូតដល់អស់ពីស្តុក។ លក្ខខណ្ឌផ្សេងៗដើម្បីទទួលបាន pandapro subscription ដោយឥតគិតថ្លៃរយៈពេល ៦ ខែ ការផ្តល់ជូននេះផ្តល់ជូនគ្រប់ប្រភេទ Visa កាត (កាតឥណពន្ធ កាតឥណទាន រួមទាំងកាតនិម្មិត) ដែលចេញនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ ការផ្តល់ជូននេះអនុវត្តចំពោះការកុម៉្មង់យ៉ាងតិច ៣លើកក្នុងរយៈពេលមួយសប្តាហ៍និងទូទាត់ជាមួយ Visa កាត អតិថិជននឹងទទួលបានលេខកូដដើម្បីប្តូរយកការផ្តល់ជូន pandapro subscription ឥតគិតថ្លៃរយៈពេល៦ខែនៅក្នុង voucher wallet របស់អ្នកក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីដំណើរការផ្ទៀងផ្ទាត់ អតិថិជនម្នាក់ផ្តល់ជូនតែមួយដងប៉ុណ្ណោះសម្រាប់កម្មវិធីនេះ […]
ធនាគារ អេស ប៊ី អាយ លី ហួរ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមគ្នារៀបចំកម្មវិធី ផ្តល់ឈាមជួយជីវិតមនុស្ស
នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំ “ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម” ក្នុងបរិបទ “ផ្តល់ឈាម ផ្តល់ប្លាស្មា យើងអាចធ្វើបានជាច្រើនលើកដើម្បីជួយជីវិតមនុស្ស” ដែលមានចំនួនអ្នកចូលរួមបរិច្ចាគឈាមប្រមាណជិត ៥០០នាក់។ ទិវានេះ ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្បែរមន្ទីរពេទ្យរុស្ស៊ី ក្នុងគោលបំណងជួយជនរងគ្រោះដែលកំពុងមានតម្រូវការឈាម និងបង្កើនបរិមាណឈាមក្នុងឃ្លាំងស្តុកទុកឈាមរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីធ្វើការប្រើប្រាស់នៅពេលចាំបាច់។ ការចូលរួមបរិច្ចាកឈាម គឺជាការចាំបាច់បំផុតព្រោះឈាមមិនអាចធ្វើការនាំចូលពីបរទេស ឬផលិតដោយរោងចក្រឱសថណាមួយបានឡើយ។ ធនាគារ អេស ប៊ី អាយ លី ហួរ មិនមែនជាគ្រឹះស្ថានហរិញ្ញវត្ថុដែលផ្តោតតែទៅលើប្រាក់ចំណេញឡើយ ពោលយើងតែងតែឆ្លៀតពេលដ៏មមាញឹករបស់យើង បន្តធ្វើសកម្មភាពមនុស្សធម៌ទាំងនេះបន្តទៀតដើម្បីសង្គ្រោះ ជីវិត និងបង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើង តាមរយៈការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយភាពប្រកួតប្រជែង និងស្របតាមតម្រូវការរបស់អតិថិជន។ ធនាគារ អេស ប៊ី អាយ លី ហួរ តែងបានគិតគូពីតម្រូវការ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងអតិថិជនរបស់ខ្លួន ជាមួយនឹងការចូលរួមចំណែកអភិវឌ្ឍសុខមាលភាពសង្គមផងដែរ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាលដើម្បីជួសជុលអគារសិក្សា […]
តើធនាគារ អេស ប៊ី អាយ លី ហួរ នឹងរៀបចំព្រឹត្តិការណ៍អស្ចារ្យអ្វីក្នុងពេលឆាប់ៗនេះ?
តើធនាគារ អេស ប៊ី អាយ លី ហួរ នឹងរៀបចំព្រឹត្តិការណ៍អស្ចារ្យអ្វីក្នុងពេលឆាប់ៗនេះ? នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះមែនទេ? តោះកត់ទុកថ្ងៃនេះឲ្យហើយទៅកុំឲ្យភ្លេចព្រោះជាថ្ងៃពិសេសណា! តើជាព្រឹត្តិការណ៍អ្វីទៅណ៎? សូមរង់ចាំតាមដានទាំងអស់គ្នាណា!
ធនាគារ អេស ប៊ី អាយ លី ហួរ មានមោទនភាព និងសេចក្តីសោមនស្សរីករាយដោយបានឈ្នះពានរង្វាន់ “Rising Star of Risk Management 2022” និង “The Inspirational Payment Volume Growth 2022”ពីក្រុមហ៊ុន វីសា។
ធនាគារ អេស ប៊ី អាយ លី ហួរ មានមោទនភាព និងសេចក្តីសោមនស្សរីករាយដោយបានឈ្នះពានរង្វាន់ “Rising Star of Risk Management 2022” និង “The Inspirational Payment Volume Growth 2022”ពីក្រុមហ៊ុន វីសា។ ពានរង្វាន់នេះ ត្រូវបានទទួលស្គាល់ពីភាពល្អឥតខ្ចោះនៃការគ្រប់គ្រងហានិភ័យដ៏រឹងមាំ និងការកើនឡើងនូវចំនួនទូទាត់ ឌីជីថលប្រចាំឆ្នាំ ២០២២។ ធនាគារ អេស ប៊ី អាយ លី ហួរ នៅតែប្តេជ្ញាពង្រឹងសក្តានុពលរបស់ខ្លួន ដើម្បីបន្តនាំមកនូវសេវាធនាគារដ៏សម្បូរបែប និងទំនុកចិត្ត ដែលស្របនឹងតម្រូវការទីផ្សារ និងជាដៃគូហិរញ្ញវត្ថុដ៏ល្អបំផុត សម្រាប់ប្រជាជនកម្ពុជា។
ចង់គ្រប់គ្រងសាច់ប្រាក់ ឬ ចង់ឱ្យសាច់ប្រាក់គ្រប់គ្រងវិញ គឺជាជម្រើសរបស់លោកអ្នក!
ល្មមដល់ពេលលោកអ្នកគ្រប់គ្រងសាច់ប្រាក់វិញម្តងហើយ ព្រោះធនាគារ អេស ប៊ី អាយ លី ហួរ ឥឡូវនេះ ផ្តល់ជូនអត្រាការប្រាក់រហូតដល់ ៣%ក្នុងមួយឆ្នាំ សម្រាប់លោកអ្នកដែលបើកគណនីសន្សំក្នុងឆ្នាំថ្មីនេះ។ មានគណនីសន្សំប្រាក់នៅធនាគារ អេស ប៊ី អាយ លី ហួរ ប្រៀបដូចមានប្រព័ន្ធគ្រប់គ្រង សាច់ប្រាក់ដែលមានភាពបត់បែន ងាយស្រួលដាក់ប្រាក់-ដកប្រាក់ ដូចមានសាច់ប្រាក់នៅក្នុងដៃ ប្រកបដោយសុវត្ថិភាពក្នុងសម័យទំនើបនេះ។ *ឱកាសពិសេសនេះនឹងផ្តល់ជូនចាប់ពីថ្ងៃទី ០១ មករា ២០២៣ នេះតទៅ!