ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក សូមជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីចូលរួមអនុវត្តតាមវិធានការណ៍របស់រាជរដ្ឋាភិបាល ក្នុងរយៈពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ–១៩ គ្រប់សាខាទាំងអស់របស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែលស្ថិតនៅក្នុងភូមិសាស្រ្តបិទខ្ទប់ខាងលើ នឹងត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងសារជាថ្មី។
អាស្រ័យដូចនេះ សូមអតិថិជនទាំងអស់របស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅក្នុងរាជធានីភ្នំពេញ អាចអញ្ជើញមកធ្វើប្រតិបត្តិការធនាគារ នៅសាខា៧មករា ដែលមានអាសយដ្ឋាននៅអគារលេខ២១៩ ផ្លូវលេខ១២៨ កែងផ្លូវ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬម៉ាស៊ីនដាក់/ដកប្រាក់ ATM ឬអាចធ្វើប្រតិបត្តិការតាមបណ្តាភ្នាក់ងារ លី ហួរ វេលុយ (ទទួលយកឥណទាន សងឥណទានត្រឡប់ ធ្វើការដាក់/ដកប្រាក់តាមរយៈកាត) ដែលនៅជិតលោកអ្នក ឬតាមសេវាធនាគារចល័តរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក លើទូរស័ព្ទដៃរបស់លោកអ្នក។
សូមថ្លែងអំណរគុណ ចំពោះការយោគយល់ពីសំណាក់អតិថិជនទាំងអស់។ សូមចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩។