FASMEC

ធនាគារ អេស ប៊ី អាយ លី ហួរ បានសហការណ៏គ្នាជាមួយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បើកសិក្ខាសាលា ស្តីពីការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ នៅខេត្តក្រចេះ!

ធនាគារ អេស ប៊ី អាយ លី ហួរ បានសហការណ៏គ្នាជាមួយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បើកសិក្ខាសាលា ស្តីពីការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ នៅខេត្តក្រចេះ!

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ធនាគារ អេស ប៊ី អាយ លី ហួរបានចូលរួមឧបត្ថម្ភកម្មវីធីសិក្ខាសាលាស្តីពីការកសាងអាជីវកម្មប្រកបដោយជោគជ័យនាសាលាខេត្តក្រចេះ រៀបចំឡើងដោយ FASMEC ដែលមានលោកឧកញ៉ា តែ តាំងប៉ ជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងនោះដែរក៏មានការអញ្ញើញចូលរួមដោយលោក ទុយ ប៊ុនសេរីរត្ន័មុន្នី អភិបាលរងខេត្តក្រចេះ និងការចូលរួមពីប្រធានសមាគមសហគ្រាសប្រចាំខេត្តក្រចេះ ត្បូងឃ្មុំ រតនគីរី ព្រៃវែង រួមនិងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្តក្រចេះ អស់លោក លោកស្រីជាម្ចាស់សហគ្រាសនៅតាមបណ្តាក្រុង-ស្រុក-ឃុំ-សង្កាត់នៃខេត្តក្រចេះផងដែរ។ លោក ទុយ ប៊ុនសេរីរត្ន័មុន្នី បានឲ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងដោយមើលឃើញថាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាច្រើនណាស់ ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការការជួយជ្រោមជ្រែងបន្ថែមទៀត ផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ជាពិសេសគឺផ្នែកធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់និងអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគាត់។ តាមរយៈសិក្ខាសាលានេះ លោកសង្ឃឹមថា សហគ្រាសធុនតូច និងមធ្យមដែលមានវត្តមាននៅក្នុងសិក្ខាសាលានៅពេលនេះ និងយកចិត្តទុកដាក់ក្នុងការស្ដាប់ និងរៀនសូត្រនូវចំណេះដឹងថ្មីៗ ជាពិសេសគឺយល់ឱ្យកាន់តែច្បាស់ពីការផ្ដល់សេវាកម្ម ឬផលិតផលរបស់ធនាគារ អេស ប៊ី អាយ លីហួរ។ ហើយក្រោយពីទទួលបានការបណ្ដុះបណ្ដាលក្នុងកម្មវិធីមួយថ្ងៃនេះ សហគ្រាសធុនតូច និងមធ្យមទាំងអស់ នឹងទទួលបានកម្ចី និងការលើកទឹកចិត្តច្រើនពីធនាគារ [...]
អានបន្ត