Turnaround Consulting

ធនាគារ អេស ប៊ី អាយ លី ហួរ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ការផ្ទេរប្រាក់ឆ្លងប្រទេសតាមរយៈការប្រើប្រាស់ប្រព័ន្ធ ឌី អិល ធី (DLT)

ធនាគារ អេស ប៊ី អាយ លី ហួរ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ការផ្ទេរប្រាក់ឆ្លងប្រទេសតាមរយៈការប្រើប្រាស់ប្រព័ន្ធ ឌី អិល ធី (DLT)

រាជធានីភ្នំពេញ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២១៖ ធនាគារ អេស​ ប៊ី អាយ លី ហួរ គឺជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជធំៗដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ការផ្ទេរប្រាក់ឆ្លងប្រទេសតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា DLT (RippleNet) ប្រកបដោយសុវត្ថិភាពខ្ពស់ ឆាប់រហ័ស និងភាពងាយស្រួល។ ធនាគារ អេស​ ប៊ី អាយ លី ហួរ គឺជាធនាគារពាណិជ្ជដំបូងគេបង្អស់ដែលទទួលបានការអនុញ្ញាតិដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា BlockChain សម្រាប់ការផ្ទេរប្រាក់អន្តរជាតិ។ ជាធម្មតាអតិថិជនត្រូវរង់ចាំចន្លោះពី២ទៅ៣ថ្ងៃក្នុងការ ផ្ទេរ/ទទួលប្រាក់ ទៅ/ពីក្រៅប្រទេស។​ ជាមួយបច្ចេកវិទ្យាថ្មីតាមរយៈប្រព័ន្ធ​បច្ចេកវិទ្យា DLT រាល់អតិថិជនអាចធ្វើការ ផ្ទេរ/ទទួល ប្រាក់ក្នុងពេលវេលាជាក់ស្តែង ប្រកបទៅដោយសុវត្ថិភាព និងមានភាពស្រួលបំផុត។ បច្ចុប្បន្ននេះ អតិថិជនធនាគារ អេស​ ប៊ី អាយ លី ហួរ អាចធ្វើការផ្ញើរប្រាក់ចេញទៅប្រទេសវៀតណាម ហើយសម្រាប់អ្នកទទួលគឺអាចទទួលប្រាក់បានត្រឹមតែរយៈពេល១ម៉ោងប៉ុណ្ណោះ។ ធនាគារ អេស​ ប៊ី អាយ លី ហួរ នឹងបន្តបន្ថែមទីផ្សារថ្មីៗឲ្យកាន់តែច្រើនដើម្បីបម្រើអតិថិជន។ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា [...]
អានបន្ត
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានចាប់ផ្តើមផ្តល់សេវាផ្ទេរប្រាក់ឆ្លងប្រទេសកម្ពុជា វៀតណាម តាមរយៈ RippleNet, ប្រើប្រាស់ប្រព័ន្ធ DLT

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានចាប់ផ្តើមផ្តល់សេវាផ្ទេរប្រាក់ឆ្លងប្រទេសកម្ពុជា វៀតណាម តាមរយៈ RippleNet, ប្រើប្រាស់ប្រព័ន្ធ DLT

រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២១៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែលមានស្នាក់ការកណ្តាលរាជធានីភ្នំពេញ និង Tien Phong Commercial Joint Stock Bank (ការិយាល័យកណ្តាល៖ ទីក្រុងហាណូយ ដែលមានឈ្មោះថា TPBank) បានចាប់ផ្តើមដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេសកម្ពុជា – វៀតណាមលើកដំបូងជារូបិយប័ណ្ណពិតប្រាកដតាមរយៈការប្រើប្រាស់ RippleNet ដែលផ្តល់ការគាំទ្រដោយ SBI Ripple Asia Co., Ltd (ការិយាល័យកណ្តាល៖ ទីក្រុងតូក្យូ ដែលមានឈ្មោះថា SBI Ripple Asia) ដើម្បីផ្តល់ជូននូវសេវាកម្មដ៏មានសុវត្ថិភាព រហ័សនិងភាពងាយស្រួល។ ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជធំៗដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបានចាប់ផ្តើមប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជនបន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងឆ្នាំ ២០១២។ ដោយមើលឃើញពីការរីកចម្រើន ធនាគារ អេស ប៊ី អាយ លី ហួរ ក៏ទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា នៅខែមីនា ឆ្នាំ២០២។  បើទោះបីជាមានផលប៉ះពាល់ជាសកលនាពេលថ្មីៗនេះពីជំងឺកូវីដ–១៩ [...]
អានបន្ត