workshop

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ជាមួយ សម្ព័ន្ធសមាគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា។ កាលពីព្រឹកថ្ងៃច័ន្ទទី២៥ ខែមករា ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសម្ព័ន្ធសមាគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីសហការលើគម្រោងសិក្ខាសាលា “ការកសាងអាជីវកម្មប្រកបទៅដោយភាពជោគជ័យ” ទូទាំង២៥ខេត្ត/ក្រុង រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះផងដែរធនាគារ អេស ប៊ី អាយ លី ហួរ គឺជាវាគ្មិនដ៏សំខាន់មួយនៅក្នុងកម្មវិធីដែលត្រូវធ្វើបទបង្ហាញស្តីពីការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលបានហិរញ្ញប្បទាន។ ការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុ គឺមានសារៈសំខាន់ណាស់ ព្រោះថាបើយើងគ្រប់គ្រងវាមិនបានដិតដល់ឬមិនមានប្រសិទ្ធភាព នោះវានឹងអាចនាំមកនូវហានិភ័យអាជីវកម្ម និងអាចឈានទៅរកការក្ស័យធនជាមិនខាន។
អានបន្ត
កិច្ចប្រជុំសិក្ខាសលារបស់ ធនាគារ អេស ប៊ី អាយ លី ហួរ

កិច្ចប្រជុំសិក្ខាសលារបស់ ធនាគារ អេស ប៊ី អាយ លី ហួរ

សិក្ខាសាលាស្តីអំពី“យុទ្ធសាស្ត្រអាជីវកម្ម កម្រិតសាខា សម្រាប់ឆ្នាំ២០២១” ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ដែលមានវត្តមានគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ អេស ប៊ី អាយ លី ហួរ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផងដែរ។ ជាមួយគ្នានេះដែរថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ អេស ប៊ី អាយលីហួរ បានធ្វើការចែករំលែកអំពីចំណេះចំនាញ និងបទពិសោធន៍លក់ផ្សេងៗទៀតដែលជាគំនិតនៃការផ្លាស់ប្តូរដើម្បីជោគជ័យដល់បុគ្គលិករបស់យើងក្នុងសិក្ខាសាលានេះផងដែរ។ #អ្នកធ្វើតែងខុសពិត តែខុសចិត្តអ្នកចាំថា
អានបន្ត