• ទំព័រដើម
  • ព័ត៌មាន

ព័ត៌មាន

លើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល តាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ

អតិថិជនជាទីគោរព!

ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល និងអនុលោមតាមសេចក្តីណែនាំនានា យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមជម្រាបជូនអតិថិជនទាំងអស់ឱ្យបានជ្រាបថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងធ្វើការបើកគណនីប្រាក់រៀលថ្មីដោយស្វ័យប្រវត្តិជូនអតិថិជនដែលមិនទាន់មានគណនីប្រាក់រៀល នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ កម្រៃសេវាផ្សេងៗនឹងត្រូវបានលើកលែងសម្រាប់គណនីប្រាក់រៀលថ្មីដែលត្រូវបានបង្កើតដោយស្វ័យប្រវត្តិនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមរយៈទូរស័ព្ទលេខ ០២៣ ៩៨០​ ៨៨៨ ឬ ០៩៣ ៦៧១ ១១១។