សំណួរចម្លើយ

សំណួរចម្លើយ

១. តើអ្វីទៅជាគណនីបាគង?

ចម្លើយ: គណនីបាគងសំដៅលើគណនីដែលអ្នកបានបង្កើតនៅលើកម្មវិធី Bakong Mobile ជាមួយធនាគារដែលអ្នកពេញចិត្ត ហើយមានរូបិយប័ណ្ណ២ប្រភេទ (ដុល្លារនិងរៀល) ។

២. តើអ្វីទៅជា KHQR?

ចម្លើយ: KHQR គឺជាកូដ QR ស្តង់ដារដែលលើកកម្ពស់ការទូទាត់តាមទូរស័ព្ទអោយកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការប្រើប្រាស់ KHQR តែមួយ (QRមួយ សម្រាប់ការទូទាត់ទាំងអស់) អនុញ្ញាតអោយអ្នកទទួលយកការទូទាត់ពីគ្រឹះស្ថានហិរញ្ញវត្ថុយ៉ាងច្រើនដែលជាសមាជិករបស់បាគង។

៣. តើបាគងនិង KHQRខុសគ្នាដូចម្តេច?

ចម្លើយ: បាគងគឺជាសេវាកម្មសម្រាប់ផ្ទេរប្រាក់ពីធនាគារចល័ត អេស ប៊ី អាយ ទៅគណនីបាគង ឫទៅកាន់ធនាគារក្នុងស្រុកផ្សេងទៀតដែលជាសមាជិករបស់បាគង ហើយជាមួយនឹងKHQR លោកអ្នកអាចធ្វើការទូទាត់ទៅកាន់ធនាគារផ្សេងទៀតដែលជាសមាជិករបស់KHQR ដោយគ្រាន់តែធ្វើការស្កេន ដោយមិនចាំបាច់បំពេញលេខគណនីអ្នកទទួល។

៤.តើបាគងមានអតិថិជនប៉ុន្មានប្រភេទ?តើគណនីបាគងមានចំនួនកំណត់អតិបរិមាប៉ុន្មាន?

ចម្លើយ: សូមមើលតារាងខាងក្រោម

ល.រ ប្រភេទអតិថិជន ចំនួនកំណត់
អតិថិជនថ្នាក់ដំបូង (Basic Customer) ≤ ៥០០ ដុល្លារ និង ២,០០០,០០០រៀល
អតិថិជនថ្នាក់ដំបូង (Partial KYC) ≤ ៣,០០០ ដុល្លារ និង ១២,០០០,០០០រៀល
អតិថិជនថ្នាក់ពេញលេញ (Full KYC) ≤ ១០,០០០ ដុល្លារ និង ៤០,០០០,០០០រៀល

៥. ប្រសិនខ្ញុំមានគណនីបាគងប៉ុន្តែមិនស្ថិតនៅក្រោមធនាគារ អេស ប៊ី អាយ លីហួរ តើខ្ញុំអាចធ្វើប្រតិបត្តិការដាក់ប្រាក់ឫដកប្រាក់តាមរយៈធនាគារ អេស ប៊ី អាយ លីហួរ បានដែរឫទេ?

ចម្លើយ: ប្រតិបត្តិការនេះអាចធ្វើបាន, សូមអញ្ជើញមកកាន់សាខាទាំង៥របស់ធនាគារ អេស ប៊ី អាយ លីហួរ

សាខា អាសយដ្ឋាន
ចំការមន អគារលេខ១១៨ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ជ្រោយចង្វារ ផ្ទះលេខ F ០៦ ផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ
៧ មករា អគារលេខ២១៩ ផ្លូវ១២៨ កែង១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា
ទួលគោក អគារ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក
ច្បារអំពៅ ២ ផ្ទះលេខ២៥ ផ្លូវជាតិលេខ១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ

៦. តើបាគងមានសេវាកម្មអ្វីខ្លះ?

ចម្លើយ: នៅលើបាគង អ្នកអាចធ្វើសេវាកម្មហិរញ្ញវត្ថុដូចខាងក្រោម៖

  • ផ្ញើនិងទទួលប្រាក់ពីគណនីបាគងទៅគណនីបាគង​
  • ផ្ញើនិងទទួលប្រាក់ពីគណនីបាគងទៅធនាគារចល័ត អេស ប៊ី អាយ លីហួរ
  • ផ្ញើនិងទទួលប្រាក់ពីគណនីបាគងទៅធនាគារផ្សេងទៀត
  • ដាក់ប្រាក់ ឫ ដកប្រាក់ពីគណនីបាគង
  • ធ្វើការទូទាត់ដោយប្រើប្រាស់ QR​កូដ

៧. តើខ្ញុំគួរធ្វើអ្វីខ្លះ ប្រសិនបើខ្ញុំចង់តម្លើងចំនួនកំណត់គណនីបាគងពី ៥០០ដុល្លារ ទៅ ៣,០០០ដុល្លារ?

ចម្លើយ: សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ ០២៣ ៩៨០ ៨៨៨ ឫ លោកអ្នកអាចធ្វើដោយខ្លួនឯងតាមរយៈកម្មវិធីចល័តបាគងតាមការណែនាំខាងក្រោម៖

  • បើកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លីហួរ លើទូរស័ព្ទដៃរបស់លោកអ្នក
  • ចូល ដោយប្រើលេខកូដសម្ងាត់ ឫ ស្កេនដៃនិងមុខ
  • ចូលទៅកាន់ “ការកំណត់ផ្សេងៗ”
  • ចុចលើ “ស្នើផ្ទៀងផ្ទាត់គណនីនិងតម្លើងទឹកប្រាក់”
  • អ្នកនឹងឃើញ “តើអ្នកចង់តម្លើងចំនួនទឹកប្រាក់របស់ប្រតិបត្តិការមែនទេ”
  • ចុចលើពាក្យ “យល់ព្រម”
  • បញ្ជាក់ដោយចុច “យល់ព្រម”
  • ការស្នើសុំបានផ្ញើដោយជោគជ័យ
  • ការស្នើសុំរបស់លោកអ្នកនឹងត្រូវបានត្រួតពិនិត្យនិងអនុម័តដោយក្រុមការងារ អេស ប៊ី អាយ លីហួរ នៅថ្ងៃបន្ទាប់

៨. តើខ្ញុំគួរធ្វើអ្វីខ្លះ ប្រសិនបើខ្ញុំចង់តម្លើងចំនួនកំណត់គណនីបាគងពី ៣,០០០ដុល្លារ ទៅ ១០,០០០ដុល្លារ?

ចម្លើយ: សូមអញ្ជើញមកកាន់សាខាទាំង៥របស់ធនាគារ អេស ប៊ី អាយ លីហួរ

  • ចំការមន
  • ជ្រោយចង្វារ
  • ៧ មករា
  • ទួលគោក
  • ច្បារអំពៅ ២

៩. តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើខ្ញុំភ្លេចលេខសម្ងាត់សង្គ្រោះនិងQRសង្គ្រោះរបស់បាគង?

ចម្លើយ: ប្រសិនបើលោកអ្នកអាចចូលប្រើប្រាស់កម្មវិធីបាគងចល័តលើទូរស័ព្ទដៃនិងនៅចងចាំលេខកូដ៦ខ្ទង់ លោកអ្នកអាចចូលទៅបង្កើតលេខសម្ងាត់សង្គ្រោះនិងQRសង្គ្រោះថ្មីបាន ដោយចូលទៅកាន់ “ការកំណត់ផ្សេងៗ” បន្ទាប់មកចុចលើ“បង្កើតQRថ្មីសម្រាប់សង្រ្គោះគណនី”។​ ប្រសិនបើលោកអ្នកពុំអាចចូលប្រើប្រាស់កម្មវិធីបាគងចល័តលើទូរស័ព្ទដៃបានទេ សូមអញ្ជើញមកកាន់សាខាទាំង៥របស់ធនាគារ អេស ប៊ី អាយ លីហួរ (ចំការមន ជ្រោយចង្វារ ៧ មករា ទួលគោក ច្បារអំពៅ ២)។