
សូមគោរពអបអរសាទរយ៉ាងក្រៃលែង ចំពោះ អ្នកឧកញ៉ា លី ហួរ ភាគទុនិក ធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងឱកាសត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ផ្ដល់គោរមងារ “លោកអ្នកឧកញ៉ា” ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។សូមទេវតាឆ្នាំថ្មី ប្រទានពរជ័យដល់ លោកអ្នកឧកញ៉ា និង ក្រុមគ្រួសារ ជួបតែសុភមង្គល និងវិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអបអរសាទរ និងគោរពជូនពរពី ធនាគារ អេស ប៊ី អាយ លី ហួរ។