គណៈគ្រប់គ្រងទាំងអស់ របស់ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមផ្តល់សេវាអតិថិជនដោយផ្ទាល់នៅតាមបញ្ជរធនាគារ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នាពេលកន្លងមក ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងការយកចិត្តទុកដាក់ និងការផ្តល់តម្លៃដល់អតិថិជនទាំងអស់ ដែលតួនាទីនេះមិនមែនផ្តល់ដោយបុគ្គលិកដែលបម្រើសេវាអតិថិជនផ្ទាល់នៅតាមបញ្ជរធនាគារតែមួយឡើយ។ ការផ្តល់សេវាអតិថិជន គឺជាការងាររបស់យើងទាំងអស់ដោយរាប់តាំងតួនាទីជាសន្តិសុខ បុគ្គលិកអនាម័យ រហូតដល់គណៈជាន់ខ្ពស់របស់ធនាគារ និងជាពិសេសទៀតនេះគឺ ដើម្បីចូលរួមអបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ផងដែរ។
កម្មវិធីនេះមានការផ្តល់កិត្តិយសចូលរួមពីសំណាក់ លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ រួមជាមួយគណៈគ្រប់គ្រងទាំងអស់ អញ្ជើញមកបម្រើសេវាអតិថិជនដោយផ្ទាល់ជូនដល់អតិថិជនដែលមកប្រើសេវានៅតាមបញ្ជរធនាគារ ប្រកបដោយការគោរព រួសរាយ រាក់ទាក់ និងការយកចិត្តទុកដាក់ខ្ពស់បំផុត ដែលបានប្រារព្ធឡើងនៅ សាខារាជធានីភ្នំពេញ និងតាមបណ្តាសាខានៅជាប់រាជធានីភ្នំពេញ របស់ធនាគារ អេស ប៊ី អាយ លី ហួរ។