ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និង ក្រុមហ៊ុន វិរៈ ប៊ុន ថាំ អេចប្រេស ខូអិលធីឌី នៅថ្ងៃនេះ បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់នូវ ដំណោះស្រាយកម្ចីទិញផ្ទះដ៏ទូលំទូលាយដល់អតិថិជន សម្រាប់ គម្រោងដ៏ល្បីល្បាញ រ៉ូយាល់ ប៊ិច រីសត & រេស៊ីដេន ក្រោមអធិបតីភាព របស់ លោក ជា ផល្លារិន អគ្គនាយកនៃធនាគារ អេស ប៊ី អាយ លី ហួរ និង ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ព្រមទាំងវត្តមានគណៈគ្រប់គ្រងជាច្រើនរូបទៀត នៅការិយាល័យធនាគារ អេស ប៊ី អាយ លី ហួរ សាខាឬស្សីកែវ។
ភាពជាដៃគូជាយុទ្ធសាស្ត្រនេះ មានគោលបំណងធ្វើឱ្យអតិថិជនទាំងអស់ ដែលកំពុងស្វែងរកការវិនិយោគនៅក្នុងគម្រោងនេះ ក្លាយជាម្ចាស់កម្មសិទ្ធិ អចលនទ្រព្យកាន់តែងាយស្រួល។